ដោយ Donald Lee
អាមេរិកៈ ប្រធានាធិបតីអាមេរិក Donald Trump បានកោះប្រជុំសម្ងាត់ជាមួយថ្នាក់ដឹកនាំធនាគារធំៗ ខណៈទីផ្សារសេដ្ឋកិច្ចសាកលកំពុងធ្លាក់ចុះ កំឡុងសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន។

ដោយ Donald Lee
អាមេរិកៈ ប្រធានាធិបតីអាមេរិក Donald Trump បានកោះប្រជុំសម្ងាត់ជាមួយថ្នាក់ដឹកនាំធនាគារធំៗ ខណៈទីផ្សារសេដ្ឋកិច្ចសាកលកំពុងធ្លាក់ចុះ កំឡុងសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន។

លោកប្រធានាធិបតី Donald Trump បានធ្វើសន្និសិទបន្ទាន់ទៅកាន់មេដឹកនាំធំៗនៃធនាគារនៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បន្ទាប់ពីទីផ្សាររអាក់រអួលដោយកត់ត្រាការនូវខាតបង់ដែលបង្ហាញថានឹងមានវិបត្តិសេដ្ឋកិច្ច។
លោក Trump បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមិនគិតថាយើងពុំមានវិបត្តិសេដ្ឋកិច្ចទេ។ យើងធ្វើបានល្អណាស់។ អ្នកប្រើប្រាស់របស់យើងជាអ្នកមាន។
លោកបានសរសេរលើបណ្តាញសង្គម Twitter ថា “សេដ្ឋកិច្ចរបស់យើងគឺល្អបំផុតនៅលើពិភពលោក។ រហូតមកដល់ពេលនេះ អត្រាភាពអត់ការងារធ្វើទាបបំផុតដែលមិនធ្លាប់មាននៅក្នុងប្រភេទការងារទាំងអស់។ លោកបន្តថា “ការបានត្រៀមខ្លួនសម្រាប់កំនើនដ៏ធំមួយបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានបញ្ចប់។ តម្លៃនាំចូលធ្លាក់ចុះ ប្រទេសចិនបង់ពន្ធ” លោកធ្វីតបានសរសេរនៅថ្ងៃអាទិត្យ។
លោកបានបន្ថែម “អនាគតដ៏អស្ចារ្យសម្រាប់សហរដ្ឋអាមេរិក” ។
ទោះយ៉ាងណា លោក Trump និងរដ្ឋបាលរបស់លោកមានការព្រួយបារម្ភជាឯកជន នៅពេលដែលទីផ្សារអាមេរិកបានធ្លាក់ចុះកាលពីថ្ងៃពុធ ដែលជាសញ្ញាដំបូងដែលថាវដ្តនៃការរីកចម្រើនដ៏យូរអង្វែងនៃសេដ្ឋកិច្ចអាមេរិក បានឈានដល់ការធ្លាក់ចុះយឺត និងវិបត្តិសេដ្ឋកិច្ច។
ការធ្លាក់ចុះទីផ្សារបានធ្វើឱ្យប្រធានាធិបតីអាមេរិក មានការភ្ញាក់ផ្អើលជាខ្លាំងដែលលោកបានអំពាវនាវជាបន្ទាន់ ដល់នាយកប្រតិបត្តិទាំងអស់នៃធនាគារធំៗនៅអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ ក្រុមហ៊ុន MSNBC ។
លោក Trump បានធ្វើការអំពាវនាវជាបន្ទាន់ ទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន JP Morgan Chase លោក Jamie Dimon នាយកប្រតិបត្តិធនាគារ Bank of America លោក Brian Moynihan និងលោក Michael Corbat របស់ធនាការ Citigroup ដើម្បីវាស់ស្ទង់ទំនុកចិត្តអតិថិជន និងសុខភាពចំណាយ។

មធ្យមភាគក្រុមហ៊ុនឧស្សាហកម្ម US Dow Jones របស់អាមេរិកបានធ្លាក់ចុះ ៣ ភាគរយ កាលពីថ្ងៃពុធ ដែលជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅ៨០០ពិន្ទុ ជាលទ្ធផលអាក្រក់បំផុតប្រចាំឆ្នាំ។
ទីផ្សារពិភពលោកមានភាពច្របូកច្របល់មិនធ្លាប់មាន ចាប់តាំងពីជម្លោះពាណិជ្ជកម្មអាមេរិក ចិនបានកើតឡើងជាថ្មីម្តងទៀតនៅដើមខែនេះ នៅពេលដែលលោក Trump បានប្រកាសថាលោកនឹងដាក់ពន្ធទំនិញចិន ដែលមានតម្លៃ៣០០ពាន់លានដុល្លារជាមួយនឹងការដំឡើងពន្ធ១០ភាគរយ។
រដ្ឋាភិបាលចិនបានឆ្លើយតបថា ខ្លួននឹងសងសឹកអាមេរិក ប្រសិនបើពន្ធគយត្រូវបានអនុវត្តនៅថ្ងៃទី១ខែកញ្ញា ដែលបណ្តាលឱ្យទីផ្សារពិភពលោកធ្លាក់ចុះ ខណៈវិនិយោគិនមើលឃើញការរំខានដល់សង្វាក់ផ្គត់ផ្គង់ពិភពលោក និងកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង។
ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានពន្យាពេលពន្ធលើទំនិញសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងការស្រែកទាមទារ របស់អ្នកលក់រាយក្នុងស្រុក។ នៅក្នុងបញ្ជីទំនិញថ្មីចិន ដែលត្រូវយកពន្ធផលិតផលដូចជា អាយហ្វូន ស្បែកជើងអាឌីដាស និងហ្គេមវីដេអូលេងនឹងត្រូវបានដាក់បញ្ចូលជាមួយពន្ធគយ ហើយអ្នកលក់រាយនឹងមិនដាក់តម្លៃខ្ពស់ដល់អ្នកប្រើប្រាស់។

ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបាននិយាយថា ពន្ធគយនឹងត្រូវពន្យារពេលរហូតដល់ខែធ្នូ ។
ក្រុមអ្នកវិភាគជឿជាក់ថា ការផ្លាស់ប្តូរគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក Trump គឺផ្តើមចេញពីប្រតិកម្មសាធារណៈ ដែលគាត់អាចនឹងប្រឈមប្រសិន បើអ្នកប្រើប្រាស់ទិញក្នុងតម្លៃខ្ពស់ នៅតាមហាងលក់រាយក្នុងរដូវដើរទិញ
ឥវ៉ាន់ ក្នុងឱកាសវិស្សមកាលនៅខែធ្នូ ដែលជាខែលក់រាយសំខាន់បំផុតប្រចាំឆ្នាំ សម្រាប់អ្នកលក់រាយអាមេរិក៕