ដោយ វុត្ថា
ភ្នំពេញៈ មហាសេដ្ឋីដែលមានជាងគេបំផុតនៅអាស៊ី គិតត្រឹមឆ្នាំ២០១៩នេះមានចំនួន៥រូប ដែលបាននឹងកំពុងមានឥទ្ធិពល នៅក្នុងតំបន់អាស៊ី។ ខាងក្រោមនេះ គឺមហាសេដ្ឋី ដែលមានជាងគេបំផុតនៅក្នុងតំបន់អាស៊ី ហើយមានលុយរយពាន់លានដុល្លារលើអាជីវកម្មរបស់ខ្លួន។
១) មហាសេដ្ឋី Jack Ma
-->
លោក Jack Ma ជាមហាសេដ្ឋីជំនួញជនជាតិចិន និងជាស្ថាបនិកក្រុមហ៊ុន Alibaba Group ។ លោកត្រូវបានគេបដិសេធមិនអោយធ្វើការនៅក្នុង KFC មិនអោយចូលរៀននៅសាលា Harvard និងឱកាសជាច្រើនទៀត ។ មហាសេដ្ឋីរូបនេះ មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ី និងគួឱ្យគោរពបំផុត។

បច្ចុប្បន្ននេះលោក Jack Ma មានទ្រព្យសម្បត្តិប្រមាណ ៣៨,២ ពាន់លានដុល្លារ។
លោកបាននិយាយថា “ខ្ញុំចង់ផ្លាស់ប្តូរប្រវត្តិសាស្ត្រ និងធ្វើអ្វីដែលសំខាន់នៅក្នុងជីវិតរបស់ខ្ញុំ និងមានឥទ្ធិពលលើបុគ្គល ដូចជា យើងមានអាជីវកម្មខ្នាតតូចជាមួយលុរាប់លាននៅលើក្រុមហ៊ុន Alibaba”។ លោកបន្តថា “បន្ទាប់មកពួកគេស្រឡាញ់និងគោរពអ្នកពីព្រោះអ្នកបានធ្វើឱ្យជីវិតរបស់ពួកគេមានសារៈសំខាន់។
២) មហាសេដ្ឋី Hui Ka Yan
លោក Hui Ka Yan ជាអ្នកជំនួញដ៏ល្បីជនជាតិចិន ហើយជាប្រធានក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន។ មហាសេដ្ឋីរូបនេះ ត្រូវបានគេចាត់ទុកប្រដូចលោក ជាលោក Donald Trump ប្រចាំនៅក្នុងប្រទេសចិន។ លោក Hui Ka Yan គឺជាបុរសមានជាងគេបំផុតនៅអាស៊ី ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៣៨,១ពាន់លានដុល្លារ។

៣) មហាសេដ្ឋី Ma Hueteng
លោក Ma Hueteng ជាសហគ្រិនអ៊ីនធើណេតចិន។ លោកគឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនTencent ដែលជាក្រុមហ៊ុនអ៊ីនធើណេតធំជាងគេមួយនៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Tencent គ្រប់គ្រងសេវាកម្មផ្ញើសារតាមទូរស័ព្ទចល័តធំបំផុតរបស់ចិន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Hueteng បានបង្ហាញមុខពីរដងនៅក្នុងបញ្ជីនៃមនុស្ស ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ហើយបច្ចុប្បន្នលោកគឺជាបុរសមានបំផុតទី៣ ទាំងនៅក្នុងប្រទេសចិន និងអាស៊ី។ លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៣៧,៩ ពាន់លានដុល្លារ។
៤) មហាសេដ្ឋី Mukesh Ambani
លោក Mukesh Ambani គឺជាមហាសេដ្ឋីជំនួញឥណ្ឌា។ បច្ចុប្បន្នជាប្រធាននាយកគ្រប់គ្រង និងជាម្ចាស់ភាគហ៊ុនដ៏ធំនៃក្រុមហ៊ុន Reliance Industries Limited ។ ក្រុមហ៊ុន RIL ត្រូវបានដាក់បញ្ចូលក្នុងបញ្ជី Fortune Global 500 ហើយក៏មានតម្លៃទីផ្សារខ្ពស់ជាងក្រុមហ៊ុនដទៃទៀតនៅក្នុងប្រទេសឥណ្ឌាផងដែរ។

លោក Mukesh បានជាប់ក្នុងបញ្ជីអ្នកមានបំផុតនៅអាស៊ី ដែលមានទ្រព្យសម្បត្តិសុទ្ធជិត ៣៥ ពាន់លានដុល្លារ។
លោកថា “ខ្ញុំមិនគិតថាមហិច្ឆតាមិនគួរមាន នៅក្នុងវចនានុក្រមសហគ្រិនទេ។ ប៉ុន្តែមហិច្ឆតារបស់យើងគួរតែមានភាពប្រាកដនិយម។ អ្នកត្រូវតែដឹងថាអ្នកមិនអាចធ្វើអ្វីគ្រប់យ៉ាងបានទេ។
៥) លោក Li-Ka Shing
លោក Li-Ka Shing ជាអ្នកមានបំផុតនៅហុងកុង និងជាអ្នកមានបំផុតម្នាក់នៅអាស៊ី ដែលមានទ្រព្យសម្បត្តិសុទ្ធមិនគួរឱ្យជឿចំនួន ៣៣,៩ ពាន់លានដុល្លារ។

លោក Li-Ka Shing ជាជំនួញ និងអ្នកវិនិយោគលើវិស័យអចលនទ្រព្យដ៏ធំផុត។ បច្ចុប្បន្នលោកជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន CK Hutchison Holdings ដែលជាអ្នកវិនិយោគកំពង់ផែឈានមុខគេលើការអភិវឌ្ឍន៍ និងប្រតិបត្តិករទូទាំងពិភពលោក។
ក្រុមហ៊ុននេះក៏មានហាងលក់រាយថ្នាំសុខភាព និងសម្រស់ធំជាងគេនៅអាស៊ីនិងអឺរ៉ុប៕