តើ​អ្នកណា​ជា​មហាសេដ្ឋី​ចំនួន៥រូប ដែលមាន​ជាងគេ​នៅ​តំបន់​អាស៊ី?

0

ដោយ វុត្ថា

ភ្នំពេញៈ មហាសេដ្ឋី​ដែលមាន​ជាងគេ​បំផុត​នៅ​អាស៊ី គិត​ត្រឹម​ឆ្នាំ២០១៩នេះ​មាន​ចំនួន៥រូប ដែល​បាន​នឹង​កំពុងមាន​ឥទ្ធិពល នៅក្នុង​តំបន់​អាស៊ី។ ខាងក្រោម​នេះ គឺ​មហាសេដ្ឋី ដែលមាន​ជាងគេ​បំផុត​នៅក្នុង​តំបន់​អាស៊ី ហើយ​មាន​លុយ​រយ​ពាន់​លាន​ដុល្លារ​លើ​អាជីវកម្ម​របស់ខ្លួន។

១) មហាសេដ្ឋី Jack Ma

លោក​ Jack Ma ជា​មហាសេដ្ឋី​ជំនួញ​ជនជាតិ​ចិន និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Alibaba Group ។ លោក​ត្រូវបាន​គេ​បដិសេធ​មិនអោយ​ធ្វើការ​នៅក្នុង ​KFC មិនអោយ​ចូលរៀន​នៅ​សាលា Harvard និង​ឱកាស​ជាច្រើន​ទៀត ។ មហាសេដ្ឋី​រូបនេះ មាន​ឥទ្ធិពល​បំផុត​នៅក្នុង​តំបន់​អាស៊ី និង​គួ​ឱ្យ​គោរព​បំផុត។

បច្ចុប្បន្ននេះ​លោក​ Jack Ma មានទ្រព្យ​សម្បត្តិ​ប្រមាណ ៣៨,២ ពាន់​លាន​ដុល្លារ។

លោក​បាន​និយាយថា “ខ្ញុំ​ចង់​ផ្លាស់ប្តូរ​ប្រវត្តិសាស្ត្រ និង​ធ្វើ​អ្វីដែល​សំខាន់​នៅក្នុង​ជីវិត​របស់ខ្ញុំ និង​មាន​ឥទ្ធិពល​លើ​បុគ្គល ដូចជា យើង​មាន​អាជីវកម្ម​ខ្នាតតូច​ជាមួយ​លុ​រាប់លាន​នៅលើ​ក្រុមហ៊ុន ​Alibaba”។ លោក​បន្តថា “បន្ទាប់មក​ពួកគេ​ស្រឡាញ់​និង​គោរព​អ្នក​ពីព្រោះ​អ្នក​បានធ្វើឱ្យ​ជីវិត​របស់​ពួកគេ​មាន​សារៈសំខាន់។

២) មហាសេដ្ឋី Hui Ka Yan

លោក​ Hui Ka Yan ជា​អ្នកជំនួញ​ដ៏​ល្បី​ជនជាតិ​ចិន ហើយ​ជា​ប្រធាន​ក្រុមហ៊ុន Evergrande ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ចិន។ មហាសេដ្ឋី​រូបនេះ ត្រូវបាន​គេ​ចាត់ទុក​ប្រដូច​លោក ជា​លោក​ Donald Trump ប្រចាំ​នៅក្នុង​ប្រទេស​ចិន។ លោក Hui Ka Yan គឺជា​បុរស​មាន​ជាងគេ​បំផុត​នៅ​អាស៊ី ដែលមាន​ទ្រព្យសម្បត្តិ​សុទ្ធ​ចំនួន ៣៨,១ពាន់​លាន​ដុល្លារ។

៣) មហាសេដ្ឋី Ma Hueteng

លោក Ma Hueteng ជា​សហគ្រិន​អ៊ី​ន​ធើ​ណេ​ត​ចិន។ លោក​គឺជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Tencent ដែលជា​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណេ​ត​ធំជាងគេ​មួយ​នៅក្នុង​ប្រទេស​ចិន។ ក្រុមហ៊ុន Tencent គ្រប់គ្រង​សេវាកម្ម​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ចល័ត​ធំ​បំផុត​របស់​ចិន។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ លោក Hueteng បានបង្ហាញ​មុខ​ពីរដង​នៅក្នុង​បញ្ជី​នៃ​មនុស្ស ដែលមាន​ឥទ្ធិពល​បំផុត​នៅលើ​ពិភពលោក ហើយ​បច្ចុប្បន្ន​លោក​គឺជា​បុរស​មាន​បំផុត​ទី៣ ទាំង​នៅក្នុង​ប្រទេស​ចិន និង​អាស៊ី។ លោក​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៣៧,៩ ពាន់​លាន​ដុល្លារ។

៤) មហាសេដ្ឋី  Mukesh Ambani

លោក Mukesh Ambani គឺជា​មហាសេដ្ឋី​ជំនួញ​ឥណ្ឌា។ បច្ចុប្បន្ន​ជា​ប្រធាន​នាយក​គ្រប់គ្រង និង​ជា​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​នៃ​ក្រុមហ៊ុន Reliance Industries Limited ។ ក្រុមហ៊ុន RIL ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី Fortune Global 500 ហើយក៏​មានតម្លៃ​ទីផ្សារ​ខ្ពស់ជាង​ក្រុមហ៊ុន​ដទៃទៀត​នៅក្នុង​ប្រទេស​ឥណ្ឌា​ផងដែរ។

លោក Mukesh បាន​ជាប់​ក្នុង​បញ្ជី​អ្នកមាន​បំផុត​នៅ​អាស៊ី ដែលមាន​ទ្រព្យសម្បត្តិ​សុទ្ធ​ជិត ៣៥ ពាន់​លាន​ដុល្លារ។

លោក​ថា “ខ្ញុំ​មិន​គិតថា​មហិច្ឆតា​មិនគួរ​មាន នៅក្នុង​វចនានុក្រម​សហគ្រិន​ទេ។ ប៉ុន្តែ​មហិច្ឆតា​របស់​យើង​គួរតែមាន​ភាពប្រាកដនិយម។ អ្នក​ត្រូវតែ​ដឹងថា​អ្នក​មិនអាច​ធ្វើ​អ្វី​គ្រប់យ៉ាង​បានទេ។

៥) លោក Li-Ka Shing

លោក​ Li-Ka Shing ជា​អ្នកមាន​បំផុត​នៅ​ហុងកុង និង​ជា​អ្នកមាន​បំផុត​ម្នា​ក់នៅ​អាស៊ី ដែលមាន​ទ្រព្យសម្បត្តិ​សុទ្ធ​មិនគួរ​ឱ្យ​ជឿ​ចំនួន ៣៣,៩ ពាន់​លាន​ដុល្លារ។

លោក​ Li-Ka Shing ជា​ជំនួញ និង​អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដ៏​ធំ​ផុត។ បច្ចុប្បន្ន​លោក​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​របស់​ក្រុមហ៊ុន​ CK Hutchison Holdings ដែលជា​អ្នកវិនិយោគ​កំពង់ផែ​ឈានមុខ​គេ​លើ​ការអភិវឌ្ឍន៍ និង​ប្រតិបត្តិ​ករ​ទូទាំង​ពិភពលោក។

ក្រុមហ៊ុន​នេះ​ក៏មាន​ហាង​លក់រាយ​ថ្នាំ​សុខភាព និង​សម្រស់​ធំជាងគេ​នៅ​អាស៊ី​និង​អឺរ៉ុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here