រយៈពេល៧ខែ​ដើមឆ្នាំ២០១៩ កម្ពុជា​ធ្វើការ​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារបរទេស​ជាង ២,៥លាន​តោន

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​កសិកម្ម​បាន​ឲ្យ​ដឹងថា នៅត្រឹម​រយៈពេល៧ខែ​ដើមឆ្នាំ២០១៩នេះ ការបង្កបង្កើន​ផល​ក​សិ​កម្ម​នៅ​កម្ពុជា នៅតែ​អាច​រក្សាបាន​ភាពល្អប្រសើ​រ ជាមួយនឹង​ការសម្រេចបាន​លទ្ធផល​នៃ​ការនាំចេញ​កសិផល​គ្រប់​ប្រភេទ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ជាង ២,៥លាន ដោយ​មិនទាន់​គិត​ជា​ចំនួន​ទឹកប្រាក់​នៅឡើយ។

នៅក្នុង​របាយការណ៍​ដ​ដែល​បានចេញ​កាលពី​ល្ងាច​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ​នេះ​បាន​បង្ហាញថា កសិក​ផល​ក​ដែល​បាន​នាំចេញ​ទាំងនោះ​រួមមាន អង្ករ ដំឡូង​មី គ្រាប់ស្វាយចន្ទី គ្រាប់ពោត សណ្តែកសៀង ចេក ស្វាយ ម្រេច បន្លែ និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​សរុប​ចំនួន ២,៥៨៣,៨៥៦,៧៥តោន។ ដោយឡែក​សម្រាប់​ការនាំចេញ​ស្រូវ​ក្រៅផ្លូវការ ទៅកាន់​ប្រទេស​វៀតណាម​វិញ​ដោយផ្ទាល់ មាន​បរិមាណ​ជាង ១.៥លាន​តោន។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​ថា​កាលពី​រសៀល​ថ្ងៃទី១៩ ខែសីហា​កន្លងមក​ថា ប្រទេស​វៀតណាម គឺជា​ទីផ្សារ​ធំ​មួយ​របស់​ប្រទេស​កម្ពុជា ហើយក៏​ជា​ប្រទេស​ដែលមាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយ​កម្ពុជា​ផងដែរ។

លោក​ឧកញ៉ា​បាន​បន្តទៀតថា “សព្វថ្ងៃនេះ វៀតណាម​បាន​ចូលមក​វិនិយោគ​លើ​វិស័យ​កសិកម្ម​មួយចំនួន​នៅ​កម្ពុជា ជាពិសេស​ដំណាំ​កៅស៊ូ​ជាដើម ប៉ុន្តែ​ភាគី​ខាង​កម្ពុជា​មិនសូវមាន​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​ប្រទេស​វៀតណាម​នោះទេ។ លោក​ឧកញ៉ា​បាន​បន្តថា “ភាគី​ខាង​កម្ពុជា គឺមាន​ផលិតផល​ជា​កសិផល​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម ក៏ដូចជា​ប្រទេសជិតខាងផ្សេងៗទៀត ដូចជា​ប្រទេស​ថៃ ចិន កូរ៉េ សិង្ហ​បុរី តែ​វ៉ាន់ និង​បណ្តាផ្សេងៗជាច្រើន។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា ទំហំ​នៃ​ការនាំចេញ​ដូចដែល​បានឃើញ​កាលពីពេល​កន្លងទៅនេះ វា​នៅ​មិនទាន់​គ្រប់ការ​ចង់បាន​របស់​កម្ពុជា​នៅឡើយ ហើយ​រដ្ឋាភិបាល​ក៏​កំពុងតែ​ព្យាយាម​ជំរុញ​នៅក្នុង​ការងារ​មួយ​នេះ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here