ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្របទៅនឹងបរិបថដ៏ល្អប្រសើរនៃ វិស័យអចលទ្រព្យកម្ពុជាដែលកំពុងតែមានការអភិវឌ្ឍយ៉ាងខ្លាំងត្រឹមរយៈពេលខ្លី បានធ្វើឱ្យមនុស្សជាច្រើនងាកមកចាប់អារម្មណ៍ និងចាប់ផ្តើមចូលខ្លួនប្រឡូកនៅក្នុងវិស័យមួយនេះ តាមរូបភាពផ្សេងៗពីគ្នា។ ជាមួយគ្នានេះផងដែរ អ្នកជំនាញជាច្រើននាក់បានសហការ ចងក្រងជាសម្ព័ន្ធមួយដ៏ធំ បង្កើតសាលាបណ្តុះបណ្តាលអាជីពផ្នែកអចលនទ្រព្យ ដើម្បីគាំទ្រដល់វិស័យមួយនេះ។

-->
សាលាអចលនទ្រព្យកម្ពុជា ជាស្ថាប័នបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកអចលនទ្រព្យ ដែលសហការយ៉ាងជិតស្និទជាមួយសមាគមអចលនទ្រព្យ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ម្ចាស់អចលនទ្រព្យ ធនាគារ ក្រុមហ៊ុនវិនិយោគ អ្នកវិនិយោគ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ សាលាអចលនទ្រព្យ ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ។ ក្រៅពីនេះនៅមានកិច្ចទំនាក់ទំនង និងផ្សារភ្ជាប់ជាដៃគូជាមួយក្រុមហ៊ុនស្ថាបត្យកម្ម ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនច្បាប់ និងអជ្ញាធរពាក់ព័ន្ធ ដើម្បីបង្កើនគុណភាពធនធានមនុស្សក្នុងវិស័យអចលនទ្រព្យ បង្កើនប្រាក់ចំណូលបានលឿនសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរីកចម្រើន និងកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស។
លោកខាត់ បូរ៉ានាយកសាលាអចលនទ្រព្យកម្ពុជាបានលើកឡើងនូវចក្ខុវិស័យ និងសកម្មភាពយុទ្ធសាស្ត្រស្នូលរបស់សាលាថា បេសកកម្មសំខាន់ៗចំនួន៥ ដែលសាលាត្រូវធ្វើរួមមានដូចជា ទី១ សិក្សាស្រាវជ្រាវអំពីវិស័យអចលនទ្រព្យ ( Research about Real Estate Industry) ៖ ច្បាប់ គោលនយោបាយ វីដេអូសំភាសន៍បុគ្គលិកសំខាន់ៗអំពីវិស័យអចលនទ្រព្យ ឯកសារព័ត៌មាន ឯកសារពាក់ព័ន្ធជាដើម។
ទី២ ផ្សព្វផ្សាយលើកកម្ពស់វិស័យអចលនទ្រព្យ (Promote Real Estate Industry) ៖ Facebook Page, YouTube , Website និងសិក្ខាសាលាផ្សព្វផ្សាយ។ ទី៣. បង្កើតស្តង់ដារសម្រាប់វិស័យអចលនទ្រព្យ (Develop Standard for Real Estate Industry) ៖ គោលការណ៍ និងនីតិវិធីសម្រាប់បុគ្គលិក គ្រប់គ្រងបុគ្គលិក ស្តង់ដារកំណត់ប្រភេទអចលនទ្រព្យ។ ទី៤. បណ្តុះបណ្តាល និងពង្រឹងសមត្ថភាព (Education and Capacity Building on Real Estate Industry) ៖ កម្មវិធីបណ្តុះបណ្តាលជាប្រចាំ និងសិក្ខាសាលាប្រចាំខែ និងទី៥. ពង្រីកបណ្តាញទំនាក់ទំនងក្នុងវិស័យអចលនទ្រព្យ (Connection and Networking in Real Estate Industry) ៖ ការជ្រោមជ្រែងគ្នា សហការគ្នាជួយគ្នាទៅវិញទៅមក បង្កើតជាឱកាសក្នុងការលក់ បង្កើតឱកាសក្នុងការវិនិយោគរួមគ្នា។

បន្ទាប់ពីបានឆ្លងកាត់នូវការសិក្សា ស្វែងយល់ពីចំណុចខ្លាំងៗ ដូចការរៀបរាប់ដែលសកម្មភាពគោលដៅរបស់សាលាអចលនទ្រព្យកម្ពុជា លោកអ្នកនឹងទទួលបានពន្លឺ និងចំណេះដឹងជាច្រើនលើសពីការរំពឹងទុក។
អ្នករកស៊ីក្នុងវិស័យនេះចង់ពង្រីកបណ្តាញ ចង់ពង្រឹងសមត្ថភាព និងពង្រីកឱកាសជោគជ័យកាន់តែធំអាចទាក់ទងតាមរយៈលេខទូរស័ព្ទ 077 456 001/ 081 456 001/088 2000 168៕