ដោយ Donald Lee
ភ្នំពេញៈ សង្គ្រាមពាណិជ្ជកម្មអាមេរិក ចិនកំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ប្រាក់រាប់រយលានដុល្លារ។ នេះបើយោងតាមរបាយការណ៍សេដ្ឋកិច្ច Bloomberg ដែលចេញផ្សាយកាលថ្មីៗនេះ។
សេដ្ឋវិទូបានប្រៀបធៀបសំណុំទិន្នន័យ នៃសេដ្ឋកិច្ចពិភពលោកដែលមានភាពច្របូកច្របល់សព្វថ្ងៃ និងការព្យាករណ៍សេដ្ឋកិច្ចពិភពលោក ដោយគ្មានសង្គ្រាមពាណិជ្ជកម្ម។
-->
អ្នកសេដ្ឋកិច្ចបានរកឃើញថា សង្គ្រាមពាណិជ្ជកម្មមានភាពវឹកវរ និងកំពុងបង្កឱ្យមានការរំខានយ៉ាងខ្លាំង នៅក្នុងបណ្តាញផ្គត់ផ្គង់ផលិតកម្មសំខាន់ៗ នៅជុំវិញពិភពលោក និងភាពមិនប្រាកដប្រជា ដែលនឹងធ្លាក់ចុះផលិតផលក្នុងស្រុកសរុប០,៦ ភាគរយនៅឆ្នាំ ២០២១ ។
មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនៅឆ្នាំ២០២១ នឹងមានតម្លៃប្រមាណ៩៧ ទ្រីលានដុល្លារ។ នោះមានន័យថា ចលាចលសេដ្ឋកិច្ច ដែលបង្កឡើងដោយសង្គ្រាមពាណិជ្ជកម្ម អាចស្មើនឹង៥៨៥ពាន់លានដុល្លារ។
របាយការណ៍បានសន្និដ្ឋានថា ភាពច្របូកច្របល់ និងភាពមិនប្រាកដប្រជានេះដែលភាគរយបណ្តាលមក ពីការសរសេរលើបណ្តាញសង្គម Twitter ដោយប្រធានាធិបតីអាមេរិក Trump គឺច្រើនជាងទ្វេដង នៃថ្លៃពន្ធលើទំនិញអាមេរិក និងចិន។
សេដ្ឋវិទូបានលើកឡើងនៅក្នុងរបាយការណ៍ថា “លើបណ្តាញសង្គម Twitter គឺខ្លាំងជាងពន្ធគយ។
សេដ្ឋវិទូ៖ វិបត្តិសេដ្ឋកិច្ចធ្លាក់ចុះ
ការស្ទង់មតិរបស់អ្នកសេដ្ឋកិច្ចកំពូលរបស់ពិភពលោកបានរកឃើញថា ភាគច្រើនជឿជាក់ថា សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចអាមេរិក នឹងឆ្ពោះទៅរកការធ្លាក់ចុះ។ នេះបើយោងតាមសមាគមសេដ្ឋកិច្ចពាណិជ្ជកម្មជាតិ។
នៅពេលអ្នកសារព័ត៌មានសួរលោកTrump អំពីការស្ទង់មតិ លោកបានបដិសេធយ៉ាងច្បាស់ពីទស្សនៈរបស់សេដ្ឋវិទូ។
លោក Trump បាននិយាយកាលពីថ្ងៃអាទិត្យថា “ខ្ញុំមិនគិតថាយើងកំពុងមានវិបត្តិសេដ្ឋកិច្ចទេ។ លោកបានបន្ថែមថា “យើងធ្វើបានល្អណាស់ អ្នកប្រើប្រាស់របស់យើងជាអ្នកមាន”៕