ការសរសេរ​លើ​បណ្តាញ​សង្គម Twitter របស់ Donald Trump នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់ GDP ពិភពលោក​ក្នុង​ទឹកប្រាក់ ៥៨៥ពាន់​លាន​ដុល្លារ

0

ដោយ Donald Lee

ភ្នំពេញៈ សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក ចិន​កំពុង​ធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​ខាតបង់​ប្រាក់​រាប់រយ​លាន​ដុល្លារ។ នេះ​បើ​យោងតាម​របាយការណ៍​សេដ្ឋកិច្ច Bloomberg ដែល​ចេញផ្សាយ​កាលថ្មីៗនេះ។

សេដ្ឋវិទូ​បាន​ប្រៀបធៀប​សំណុំ​ទិន្នន័យ នៃ​សេដ្ឋកិច្ចពិភពលោក​ដែលមាន​ភាពច្របូកច្របល់​សព្វថ្ងៃ និង​ការព្យាករណ៍​សេដ្ឋកិច្ចពិភពលោក ដោយ​គ្មាន​សង្គ្រាម​ពាណិជ្ជកម្ម។

អ្នកសេដ្ឋកិច្ច​បាន​រក​ឃើញថា សង្គ្រាម​ពាណិជ្ជកម្ម​មាន​ភាពវឹកវ​រ និង​កំពុង​បង្កឱ្យមាន​ការរំខាន​យ៉ាងខ្លាំង នៅក្នុង​បណ្តាញ​ផ្គត់ផ្គង់​ផលិតកម្មសំខាន់ៗ នៅ​ជុំវិញ​ពិភពលោក និង​ភាពមិនប្រាកដប្រជា ដែល​នឹង​ធ្លាក់ចុះ​ផលិតផល​ក្នុងស្រុក​សរុប០,៦ ភាគរយ​នៅ​ឆ្នាំ ២០២១ ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ(IMF)បាន​ព្យាករ​ថា ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​នៅ​ឆ្នាំ២០២១ នឹងមាន​តម្លៃ​ប្រមាណ៩៧ ទ្រី​លាន​ដុល្លារ។ នោះ​មានន័យថា ចលាចល​សេដ្ឋកិច្ច ដែល​បង្កឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម អាច​ស្មើនឹង៥៨៥ពាន់​លាន​ដុល្លារ។

របាយការណ៍​បាន​សន្និដ្ឋានថា ភាពច្របូកច្របល់ និង​ភាពមិនប្រាកដប្រជា​នេះ​ដែល​ភាគរយ​បណ្តាល​មក ពី​ការសរសេរ​លើ​បណ្តាញ​សង្គម Twitter ដោយ​ប្រធានាធិបតី​អាមេរិក Trump គឺ​ច្រើនជាង​ទ្វេដង នៃ​ថ្លៃ​ពន្ធ​លើ​ទំនិញ​អាមេរិក និង​ចិន។

សេដ្ឋវិទូ​បានលើកឡើង​នៅក្នុង​របាយការណ៍​ថា “លើ​បណ្តាញ​សង្គម Twitter គឺ​ខ្លាំង​ជាង​ពន្ធគយ។

សេដ្ឋវិទូ៖ វិបត្តិ​សេដ្ឋកិច្ច​ធ្លាក់ចុះ

ការស្ទង់មតិ​របស់​អ្នកសេដ្ឋកិច្ច​កំពូល​របស់​ពិភពលោក​បាន​រកឃើញ​ថា ភាគច្រើន​ជឿជាក់ថា សេដ្ឋកិច្ចពិភពលោក និង​សេដ្ឋកិច្ច​អាមេរិក នឹង​ឆ្ពោះទៅរក​ការធ្លាក់ចុះ។ នេះ​បើ​យោងតាម​សមាគម​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ជាតិ។

នៅពេល​អ្នកសារព័ត៌មាន​សួរ​លោក​Trump អំពី​ការស្ទង់មតិ លោក​បាន​បដិសេធ​យ៉ាងច្បាស់​ពី​ទស្សនៈ​របស់​សេដ្ឋវិទូ។

លោក​ Trump បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា “ខ្ញុំ​មិន​គិតថា​យើង​កំពុងមាន​វិបត្តិ​សេដ្ឋកិច្ច​ទេ។ លោក​បាន​បន្ថែមថា “យើង​ធ្វើ​បានល្អ​ណាស់ អ្នកប្រើប្រាស់​របស់​យើង​ជា​អ្នកមាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here