ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សឥណ្ឌាSRAM & MRAM សហការជាមួយក្រុមហ៊ុន ELPRO Automobiles Pvt. Ltd., India បានផ្តួចផ្តើមពិភាក្សាជាមួយកម្ពុជា ដើម្បីពង្រឹងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដោយណែនាំឡានក្រុងប្រភេទEVថ្មី ចំនួន២០០០គ្រឿងដោយមិនគិតថ្លៃ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ The Week កាលពីម្សិលមិញ។

-->
ក្រុមហ៊ុន SRAM និង MRAM នឹងផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងទាំងមូលចាប់ពីដំបូង ហើយនឹងចាប់ផ្តើមដាក់ដំណើរការឡានក្រុងចំនួន៥០គ្រឿង ដែលមួយគ្រឿងៗមានកន្លែងអង្គុយ៣៣ដែលត្រៀមរួចជាស្រេច ក្នុងរយៈពេល២ឆ្នាំគិតចាប់ពីថ្ងៃដែលបានព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជា។
ក្រុមហ៊ុន ELPRO តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធខ្លួន CSEPEL Holding Nyrt ដែលមានមូលដ្ឋាននៅហុងគ្រី នឹងនាំមកនូវការវិនិយោគចាំបាច់ ដែលមានទឹកប្រាក់ចំនួន១ ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតអង្គភាពដំឡើងជាច្រើននៅទូទាំងតំបន់អាស៊ី រួមមានឥណ្ឌា មីយ៉ាន់ម៉ា និងកម្ពុជាក្នុងរយៈពេល៥ឆ្នាំខាងមុខ។
លោកអូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងមួយថា លោកយកចិត្តទុកដាក់ លើការផ្លាស់ប្តូរស្ថានភាពដឹកជញ្ជូននៅកម្ពុជា ហើយកំពុងទន្ទឹងរង់ចាំការចូលរួមឯកជនដើម្បីនាំប្រទេសកម្ពុជាឆ្ពោះទៅមុខ។
លោកក៏បានបន្ថែមទៀតថា គំនិតផ្តួចផ្តើមបែបនេះ ក៏នឹងជួយដល់សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនទៅមុខដែរ។
ជាផ្នែកមួយនៃគម្រោងនេះ ក្រុមហ៊ុន SRAM និង MRAM និងក្រុមហ៊ុន ELPRO នឹងរៀបចំខ្សែបណ្តាញដំឡើងមួយនៅកម្ពុជា ដើម្បីផលិតឡានក្រុងចាំបាច់សម្រាប់ការប្រើប្រាស់ដោយខ្លួនឯង ហើយផលិតផលសម្រេចអាចត្រូវបាននាំចេញ តាមរយៈគំនិតផ្តួចផ្តើមអាជីវកម្មសកលលោក ទាំងក្រុមហ៊ុន SRAM, MRAM និងក្រុមហ៊ុន ELPRO។

គំនិតផ្តួចផ្តើមនេះ នឹងផ្តល់ការងារដល់ការងារដែលមានជំនាញនិងជំនាញមិនមានជំនាញមិនតិចជាង១ម៉ឺននាក់ដល់ប្រជាជនកម្ពុជា ហើយក៏ជួយបង្កើតឥណទានចាំបាច់ដែលរដ្ឋាភិបាលអាចធ្វើពាណិជ្ជកម្ម ក្នុងគណៈកម្មការថាមពលកកើតឡើងវិញ (REC)៕