ក្រុមហ៊ុន​យក្ស​ឥណ្ឌា​ SRAM​ &​ MRAM​ នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​នៅ​កម្ពុជា​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​លំដាប់​យក្ស​ឥណ្ឌា​SRAM​ & MRAM​ សហការ​ជាមួយ​ក្រុមហ៊ុន​ ELPRO​ Automobiles​ Pvt​. Ltd​., India​ បាន​ផ្តួចផ្តើម​ពិភាក្សា​ជាមួយ​កម្ពុជា​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ ដោយ​ណែនាំ​ឡានក្រុង​ប្រភេទ​EV​ថ្មី​ ចំនួន២០០០គ្រឿង​ដោយ​មិន​គិតថ្លៃ​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ The​ Week​ កាលពី​ម្សិលមិញ​។

ក្រុមហ៊ុន​ SRAM​ និង​ MRAM​ នឹង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​គម្រោង​ទាំងមូល​ចាប់ពី​ដំបូង​ ហើយនឹង​ចាប់ផ្តើម​ដាក់​ដំណើរការ​ឡានក្រុង​ចំនួន៥០គ្រឿង​ ដែល​មួយ​គ្រឿង​ៗមាន​កន្លែង​អង្គុយ៣៣ដែល​ត្រៀម​រួចជាស្រេច​ ក្នុងរយៈពេល២ឆ្នាំ​គិត​ចាប់ពី​ថ្ងៃ​ដែល​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។

ក្រុមហ៊ុន​ ELPRO​ តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ខ្លួន​ CSEPEL​ Holding​ Nyrt​ ដែល​មាន​មូលដ្ឋាន​នៅ​ហុងគ្រី​ នឹង​នាំមក​នូវ​ការ​វិនិយោគ​ចាំបាច់​ ដែល​មាន​ទឹកប្រាក់​ចំនួន១​ ពាន់​លាន​ដុល្លារ​អាមេរិក​ ដើម្បី​បង្កើត​អង្គភាព​ដំឡើង​ជាច្រើន​នៅ​ទូទាំង​តំបន់​អាស៊ី​ រួមមាន​ឥណ្ឌា​ មីយ៉ាន់ម៉ា​ និង​កម្ពុជា​ក្នុងរយៈពេល៥ឆ្នាំខាងមុខ​។

លោក​អូ​ស្មាន​ ហាស្សាន់​ រដ្ឋលេខាធិការ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មានប្រសាសន៍​ក្នុង​សេចក្តី​ថ្លែង​មួយ​ថា​ លោក​យកចិត្ត​ទុកដាក់​ លើ​ការ​ផ្លាស់​ប្តូរ​ស្ថានភាព​ដឹកជញ្ជូន​នៅ​កម្ពុជា​ ហើយ​កំពុង​ទន្ទឹងរង់ចាំ​ការចូលរួម​ឯកជន​ដើម្បី​នាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​មុខ​។

លោក​ក៏បាន​បន្ថែម​ទៀត​ថា​ គំនិត​ផ្តួចផ្តើម​បែបនេះ​ ក៏​នឹង​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​រីកចម្រើន​ទៅមុខ​ដែរ​។

ជាផ្នែក​មួយ​នៃ​គម្រោង​នេះ​ ក្រុមហ៊ុន​ SRAM​ និង​ MRAM​ និង​ក្រុមហ៊ុន​ ELPRO​ នឹង​រៀបចំ​ខ្សែ​បណ្តាញ​ដំឡើង​មួយ​នៅ​កម្ពុជា​ ដើម្បី​ផលិត​ឡានក្រុង​ចាំបាច់​សម្រាប់​ការប្រើ​ប្រាស់​ដោយខ្លួនឯង​ ហើយ​ផលិតផល​សម្រេច​អាច​ត្រូវ​បាន​នាំចេញ​ តាមរយៈ​គំនិត​ផ្តួចផ្តើម​អាជីវកម្ម​សកលលោក​ ទាំង​ក្រុមហ៊ុន​ SRAM​, MRAM​ និង​ក្រុមហ៊ុន​ ELPRO​។

គំនិត​ផ្តួចផ្តើម​នេះ​ នឹង​ផ្តល់​ការងារ​ដល់​ការងារ​ដែល​មាន​ជំនាញ​និង​ជំនាញ​មិន​មាន​ជំនាញ​មិន​តិច​ជាង១ម៉ឺន​នាក់​ដល់​ប្រជាជន​កម្ពុជា​ ហើយក៏​ជួយ​បង្កើត​ឥណទាន​ចាំបាច់​ដែល​រដ្ឋាភិបាល​អាច​ធ្វើ​ពាណិជ្ជកម្ម​ ក្នុង​គណៈកម្មការ​ថាមពល​កកើត​ឡើងវិញ ​(REC​)៕

LEAVE A REPLY

Please enter your comment!
Please enter your name here