ប្រជាជន​សឹង្ហ​បូរី​រិះគន់​ប្រាក់ខែ​ ២លាន​ដុល្លារ​ របស់​នាយក​រដ្ឋមន្ត្រី​ ខណៈ​សេដ្ឋកិច្ច​កំពុង​ជួប​វិបត្តិ​

0

ដោយ​ Donald​ Lee​

សឹង្ហ​បូរី​៖​ ប្រជាជន​សឹង្ហ​បូរី​មានការ​ចាប់អារម្មណ៍​ កាន់តែ​ខ្លាំង​ឡើងលើ​ប្រធានបទ​ប្រាក់ខែ​ដ៏​ច្រើន​ របស់​នាយក​រដ្ឋមន្រ្តី​សឹង្ហ​បូរី​លោក​លី​ សៀន​ឡុង​ និង​តួនាទី​របស់​លោក​ស្រប​ពេល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​កំពុង​ដាំ​ក្បាល​ចុះ​។

មេដឹកនាំ​សឹង្ហ​បូរី​រូប​នេះ​ ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ជាងគេ​គឺ​ជិត២លាន​ដុល្លារ​ ក្នុង​មួយឆ្នាំ​ បើ​ធៀប​ជាមួយ​សម​ភាគី​របស់​លោក​ នៅ​តាម​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។ បើ​ប្រៀបធៀប​ប្រធានាធិបតី​អាមេរិក​ លោក​ Donald​ Trump​ គឺ​ទទួល​បាន​ប្រហែល ៤០ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​ប៉ុណ្ណោះ​។

សកម្មជន​សឹង្ហ​បូរី​ លោក​ Roy​ Ngerng​ Yi​ Ling​ បាន​បង្ក​ភាព​វឹកវរ​នៅក្នុង​ប្រទេស​កាលពី​ខែមុន​ នៅពេល​ដែល​លោក​បាន​រិះគន់​ លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ករបស់​លោកនាយក​រដ្ឋមន្រ្តី​ ដែល​ជំរុញ​ឱ្យ​លោក​លី​ យល់​ពី​អារម្មណ៍​របស់​ប្រជាជន​ក្រីក្រ​។

លោកនាយក​រដ្ឋមន្រ្តី​សឹង្ហ​បុរី​ ក៏​ធ្លាប់​បាន​អត្ថា​ធិប្បាយ​ លើ​ខ្សែភាពយន្ដ​ខ្លី​មួយ​អំពី​ជីវិត​របស់​អ្នកក្រ​ដែល​កំពុងធ្វើការ​ ខណៈ​លោក​កំពុងតែ​មាន​ប្រាក់ខែ​ដ៏​ច្រើន​។

លោកនាយក​រដ្ឋមន្រ្តី​លី​ សៀន​ឡុង​ ធ្លាប់​បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​លោក​ផង​ដែរ​ថា​ “មុន​ពេល​ដែល​អ្នក​វិនិច្ឆ័យ​មនុស្សម្នាក់​ អ្នក​ត្រូវ​ដើរ​មួយ​ម៉ាយ​ក្នុង​ស្បែកជើង​របស់​ពួកគេ​។ តើ​អ្នក​អាច​ចំណាយពេល​មួយថ្ងៃ​ ដើម្បី​សំអាត​ចាន​នៅកន្លែង​ធ្វើសក់​ ដើម្បី​យល់​ពី​ការងារ​របស់​អ្នកបោសសំអាត​ឬទេ​?”។

សកម្មជន​រូប​នេះ​ បាន​ឆ្លើយតប​ជាមួយនឹង​ការ​បង្ហោះ​ដ៏​វែង​មួយ​ អំពី​គម្លាត​ប្រាក់ឈ្នួល​របស់​ប្រទេស​សឹង្ហ​បូរី​ និង​ប្រាក់ឈ្នួល​អប្បបរមា​ ដែល​នឹង​គ្រប​ដណ្តប់​លើ​ការ​ចំណាយ​របស់​មនុស្ស​ដែល​ធ្វើការ​។

លោក​បាន​សួរ​ថា​ “តើ​លោកនាយក​រដ្ឋមន្រ្តី​លី​ ធុញទ្រាន់​នឹង​ដើរ​ក្នុង​ស្បែកជើង​របស់​យើង​ឬ”?។

លើស​ពីនេះ​ទៀត​ ការ​បង្ហោះ​មួយទៀត​នៅ​លើ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​មាន​ចំណងជើង​ថា​ “ហេតុអ្វីបានជា​ប្រាក់ខែ​របស់​នាយក​រដ្ឋមន្រ្តី​សឹង្ហ​បូរី​ខ្ពស់​ដូច្នេះ​?” បាន​ចេញផ្សាយ​កាលពី​ខែមុន​។ ការ​ចេញផ្សាយ​នេះ​ បាន​ធ្វើការ​ប្រៀបធៀប​ប្រាក់ខែ​របស់​លោកនាយក​រដ្ឋមន្រ្តី​ ជាមួយ​អ្នកដឹកនាំ​ និង​នាយក​ប្រតិបត្តិ​ពិភព​លោ​កផ្សេង​ៗទៀត​។

អត្ថបទ​នេះ​ បាន​ជំរុញ​ឱ្យ​ភរិយា​របស់​លោកនាយក​រដ្ឋមន្រ្តី​លី​ សៀន​ឡុង​ គឺ​លោកស្រី​ Ho​ Ching​ ឆ្លើយតប​នៅ​លើ​គណនី​ហ្វេ​សប៊ុ​ករបស់​នាង​ និង​ការពារ​ប្រាក់ចំណូល​ប្តី​របស់​លោកស្រី​។

លោកស្រី​បាន​បញ្ជាក់​ថា​ “មេដឹកនាំ​ផ្សេងទៀត​ទទួល​បាន​អត្ថ​ប្រយោជន៍​ ឥតគិតថ្លៃ​ដូចជា​អ្នកបម្រើ​ និង​ជាងកាត់សក់​ ដែល​មេដឹកនាំ​សឹង្ហ​បូរី​មិន​មាន​នោះ​ទេ​”។

លោកស្រី​បាន​សរសេរ​ថា​ “ភាគច្រើន​បើ​មិនទាំង​អស់​ទេ​ ប្រទេស​ដទៃទៀត​ [មេដឹកនាំ​] នឹង​មាន​ឥទិ្ធ​ពល​ជាច្រើន​ទៀត​ ក្នុង​អាណត្តិ​ការិយាល័យ​ដូចជា​ អ្នកបម្រើ​ និង​ជាងកាត់សក់​ ការហោះហើរ​ដោយ​ឥតគិតថ្លៃ​ លើ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ សូម្បីតែ​ថ្ងៃសម្រាក​គ្រួសារ​ជាដើម​ ហើយ​មេដឹកនាំ​មួយចំនួន​ ដូចជា​ មេដឹកនាំ​អាមេរិក​ ពួកគេ​ក៏​នៅតែ​ទទួល​បាន​សិទ្ធិ​ខាងលើ​ បន្ទាប់ពី​បញ្ចប់​អាណត្តិ​របស់​ខ្លួន​”។

ការស៊ើបអង្កេត​អំពី​ប្រាក់ខែ​របស់​លោកនាយក​រដ្ឋមន្រ្តី​ បាន​កើតមានឡើង​ ខណៈ​លោក​កំពុង​ត្រូវ​បាន​គេ​រិះគន់​កាន់តែ​ខ្លាំង​ឡើង​។

រដ្ឋាភិបាល​សឹង្ហ​បូរី​បាន​ព្យាករណ៍​ ពីអ​ត្រា​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ខ្លួន​នៅ​ឆ្នាំនេះ​ថា​ នឹង​ធ្លាក់ចុះ​តដល់​ជិត​សូន្យ​ភាគរយ​ ហើយ​មាន​មតិ​ឯកភាព​ភាគច្រើន​ក្នុងចំណោម​អ្នកសេដ្ឋកិច្ច​ថា​ ប្រទេស​តូច​មួយ​នេះ​កំពុង​មាន​វិបត្តិសេដ្ឋកិច្ច​រួច​ទៅ​ហើយ​។

ការរិះគន់​របស់​លោកនាយក​រដ្ឋមន្រ្តី​ បាន​ស្តី​បន្ទោស​ដល់​កង្វះខាត​លើ​កំណែទម្រង់​សេដ្ឋកិច្ច​របស់​លោកនាយក​រដ្ឋមន្រ្តី​ ដែល​ជា​បុព្វហេតុ​ចម្បង​នៃ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ ចិន​ បាន​និង​កំពុង​រំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់​សាកល​ និង​ផលិតកម្ម​ដែល​ជា​កម្លាំង​ស្នូល​នៃ​សេដ្ឋកិច្ច​របស់​សឹង្ហ​បូរី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here