ដោយ វុត្ថា
សាកលវិទ្យាល័យញូវយ៉ក-សៀងហៃ (NYU Shanghai ) បានសហការគ្នាបង្កើតវិទ្យាស្ថានសិក្សាថ្មីមួយ នៅក្នុងទីក្រុងសៀងហៃ ជាមួយសាលាជំនាញសិក្សានៅសាកលវិទ្យាល័យញូវយ៉ក ដើម្បីផ្តោតលើការស្រាវជ្រាវទីផ្សារអចលនទ្រព្យ នៅក្នុប្រទេសចិន និងទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសផ្សេងទៀងដែលកំពុងរីកចម្រើន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xihau កាលពីចុងសប្តាហ៍កន្លងមកនេះបានឱ្យដឹងថា វិទ្យាស្ថានសម្រាប់ទីក្រុង និងអចលនទ្រព្យនៅក្នុងប្រទេសកំពុងរីកចម្រើន(The Institute for Cities and Real Estate in Emerging Markets) មានគោលដៅ ដើម្បីក្លាយជាមូលដ្ឋានសម្រាប់ការអប់រំវិជ្ជាជីវៈ និងការស្រាវជ្រាវអចលនទ្រព្យនៅប្រទេសចិន និងទីផ្សារដែលកំពុងរីកចម្រើន នឹងផ្តល់នូវកម្មវិធីបណ្តុះបណ្តាលប្រតិបត្តិរយៈពេលខ្លីនៅទីក្រុងសៀងហៃ ដែលនឹងចាប់ផ្តើមនៅនិទាឃរដូវនិទាឃរដូវ ឆ្នាំ ២០២០ ខាងមុខនេះ។
-->
សារព័ត៌មាននេះបន្តថា វិទ្យាស្ថាននេះក៏មានផែនការ ដើម្បីរៀបចំសន្និសីទឧស្សាហកម្មប្រចាំតំបន់ឈានមុខគេប្រចាំឆ្នាំស្តីពី អចលនទ្រព្យនៅប្រទេសចិន។ កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតប្រតិបត្តិ នៃវិទ្យាសាស្ត្រផ្នែកអចលនទ្រព្យសញ្ញាប័ត្រអចលនទ្រព្យ ដែលចូលរួមក្នុងវគ្គសិក្សានៅទីក្រុងសៀងហៃ ទីក្រុងញូវយ៉ក និងបណ្តាញសកលវិទ្យាល័យ NYU ផ្សេងទៀតនឹងត្រូវដាក់ឱ្យដំណើរការនៅប៉ុន្មានឆ្នាំខាងមុខនេះ។
វិទ្យាស្ថាននេះ នឹងត្រូវបានត្រួតពិនិត្យរួមគ្នាដោយសាកលវិទ្យាល័យ NYU Shanghai និង NYUSPS Schack Institute of Real Estate ដែលមានការទទួលស្គាល់ជាសកលក្នុងការអប់រំ និងស្រាវជ្រាវអចលនទ្រព្យ ដែលបង្ហាញពីភាពជាដៃគូដំបូងរបស់វិទ្យាស្ថាន Schack នៅប្រទេសចិន។
ព្រឹទ្ធបុរសបណ្តោះអាសន្ននៃសកលវិទ្យាល NYUSPS លោក Susan Greenbaumបានមានប្រសាសន៍ថា “នេះជាពេលវេលាដ៏ល្អបំផុតសម្រាប់យើង ដើម្បីចាប់ផ្តើមគំនិតផ្តួចផ្តើម ក្នុងការដាក់ឱ្យដំណើការសិក្សាស្រាវជ្រាវនេះ ព្រោះទីផ្សារអចលនទ្រព្យនៅប្រទេសចិនកំពុងរីកចម្រើន។

លោកបន្តថា យើងមានក្តីរំភើបចំពោះឱកាស ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះ នៅក្នុងវិស័យជាច្រើន ដោយរាប់ចាប់តាំងពីការអភិវឌ្ឍន៍ និងសំណង់រហូតដល់និរន្តរភាព បច្ចេកវិទ្យាអចលនទ្រព្យ ដែលកំពុងរីកចម្រើនរបស់ប្រទេសចិន៕