កម្ពុជា​កំពុង​ពិចារណា​ចូលរួម​ជាស​មា​ជិ​កអង្គការ​ IHO​ ដើម្បី​តភ្ជាប់​ការ​ដឹកជញ្ជូន​តាមផ្លូវទឹក

0

​ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ នៅក្នុង​គោល​ជំរុញ​ដល់​ការ​អភិវឌ្ឍ​កំពង់ផែ​ទឹកជ្រៅ​ វិស័យ​នាវាចរណ៍​ និង​វិ​ស័យ​ផ្សេង​ៗទៀត​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​គន្លឹះ​សំ​ខាន់​ៗក្នុង​ការ​ជួយ​ពង្រឹង​ និង​បង្កើន​កំណើន​សេដ្ឋកិច្ច​សង្គមជាតិ​ គណៈប្រតិភូ​នៃ​អង្គការ​ជលសាស្ត្រ​អន្តរជាតិ​ IHO​ ((International​ Hydrographic​ Organization​) បាន​ស្នើ​ដល់​ភាគី​កម្ពុជា​ឱ្យ​ចូលរួម​ជាមួយគ្នា​ ដើម្បី​លើកកម្ពស់​លទ្ធភាព​ក្នុង​ការអនុវត្ត​ និង​ទទួល​បាន​ភាពល្អ​ប្រសើរ​។

រដ្ឋលេខាធិការ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ រស់​ វណ្ណា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​កាលពីដើម​សប្ដាហ៍​នេះ​ថា​ កាលពី​ពេល​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ក្នុងនាម​មន្ត្រី​តំណាង​រដ្ឋាភិបាល​កម្ពុជា​ បាន​ទទួល​ជួប​សម្ដែង​ការគួរសម​ដល់​គណៈប្រតិភូ​អង្គការ​ IHO​ / UKHO​ តំណាង​ឱ្យ​ប្រទេស​ជាស​មា​ជិ​ក ដូចជា​ប្រទេស​ជប៉ុន​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ហុងកុង​ ចក្រភព​អង់គ្លេស​ និង​ក្រុមហ៊ុន​ឯកជន​ជប៉ុន​ ដែល​បាន​ធ្វើឡើង​នៅ​អគ្គនាយក​ដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក​ នៃ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​។

លោក​ រស់​ វណ្ណា​ បាន​មាន​ប្រសា​សន៍​បន្ត​ទឱ្យ​ដឹង​ទៀត​ថា​ នៅក្នុង​ឱកាស​នៃ​កិច្ច​ជំនួប​ខាងលើ​នេះ​ ក្រៅពី​បាន​សំណេះសំណាល​ពី​ទិដ្ឋភាព​ជាក់ស្ដែង​ និង​ភាព​រីកចម្រើន​របស់​កម្ពុជា​ រួម​ជាមួយនឹង​កិច្ច​ជជែក​ពិភាក្សា​ការងារ​មួយចំនួន​ គណៈប្រតិភូ​អង្គការ​ IHO​ បាន​ស្នើ​ដល់​ភាគី​កម្ពុជា​ឱ្យ​ចូលរួម​ជាស​មា​ជិ​ក ដើម្បី​ជំរុញ​ដល់​ការ​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ និង​សង្គមជាតិ​ តាមរយៈ​ការអភិវឌ្ឍន៍​កំពង់ផែ​ទឹកជ្រៅ​ វិស័យ​នាវាចរណ៍​ និង​វិ​ស័យ​ផ្សេង​ៗទៀត​ដែល​ពាក់ព័ន្ធ​។

ជា​កិច្ច​ឆ្លើយតបទៅនឹង​សំណើ​មួយ​នេះ​ លោក​ រស់​ វណ្ណា​ បាន​ស្នើសុំ​ឱ្យ​អង្គការ​ IHO​ ជួយ​ផ្ដល់​ព័ត៌មាន​លម្អិត​ និង​ចាំបាច់​សម្រាប់​ការ​ចូល​ជាស​មា​ជិ​កដែល​រួមមាន​ដូចជា​ ៖ យន្តការ​ និង​អាសយដ្ឋាន​សម្រាប់​ទាក់ទង​ក្នុង​ការ​ស្នើសុំ​ចូល​ជាស​មា​ជិ​ក លក្ខខណ្ឌ​លម្អិត​សម្រាប់​ការ​ស្នើសុំ​ចូល​ជាស​មា​ជិ​ក វិភាគទាន​ប្រចាំឆ្នាំ​ និង​ផលប្រយោជន៍​ដែល​កម្ពុជា​នឹង​ទទួល​បាន​ត្រឡប់មកវិញ​។

ជាមួយគ្នា​នេះ​ លោក​ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា​ ពេលនេះ​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ កំពុងតែ​ពិនិត្យ​លើ​សេចក្ដីព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ស្ដីពី​ការផលិត​ និង​ចែកចាយ​ផែនទី​នាវាចរណ៍​អេឡិចត្រូនិក​ និង​រៀបចំ​នីតិវិធី​ផ្ទៃក្នុង​ ដើម្បី​ផ្ដល់​សិទ្ធិ​សម្រាប់​ហត្ថលេខី​ ដោយ​ក្នុង​ដំណើរការ​នេះ​ នាយកដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក​ និង​សំណង់​កំពង់ផែ​ នឹង​ធ្វើការ​ទំនាក់ទំនង​ផ្លាស់ប្ដូរ​ព័ត៌មាន​ជាមួយ​ការិយាល័យ​ជលផល​សាស្ត្រ​ចក្រភព​អង់គ្លេស​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here