ដោយ Donald lee
ភ្នំពេញៈ រដ្ឋាភិបាលចិនបាននិយាយថា ខ្លួនមិនបានអំពាវនាវដល់ប្រធានាធិបតីអាមេរិកលោក Donald Trump ឬមន្រ្តីរដ្ឋបាលអាមេរិកណាម្នាក់ ឱ្យមានការវិលត្រឡប់ទៅរកការចរចាពាណិជ្ជកម្ម ដូចដែលលោក Trump បានអះអាងនៅក្នុងកិច្ចប្រជុំកំពូល G-7 ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍នោះទេ។
លោក Trump បានអះអាងថា អ្នកតំណាងពាណិជ្ជកម្មចិន បានអំពាវនាវដល់មន្ត្រីរដ្ឋបាលអាមេរិក ឱ្យមានការចាប់ផ្តើមការចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិនឡើងវិញ។
-->
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា “ចិនបានអំពាវនាវដល់អ្នកដឹកកំពូលពាណិជ្ជកម្មរបស់យើង កាលពីយប់មិញ ហើយបាននិយាយថា សូមវិលត្រឡប់មកតុចរចាវិញ។ ដូច្នេះយើងនឹងត្រលប់ទៅតុវិញ ហើយខ្ញុំគិតថា ពួកគេចង់ធ្វើអ្វីមួយ”។
លោក Trump បានបន្ថែមថា “ពួកគេបានរងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែពួកគេយល់ថានេះជារឿងត្រឹមត្រូវដែលត្រូវធ្វើ ហើយខ្ញុំមានការគោរពយ៉ាងខ្លាំង ចំពោះការធ្វើបែបនេះ។ នេះគឺជាការវិវត្តវិជ្ជមានមួយសម្រាប់ពិភពលោក”។
ទោះយ៉ាងណា ក្រសួងការបរទេសចិន បានរុញច្រានចោលការអះអាងទាំងនោះ ហើយបាននិយាយថា ពួកគេមិនបានដឹងអំពីការអំពាវនាវណាមួយ ដែលបានធ្វើឡើងទៅកាន់លោកប្រធានាធិបតីអាមេរិកឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានថ្លែងនៅក្នុងសន្និសីទកាសែតនៅថ្ងៃបន្ទាប់ថា “ខ្ញុំមិនបានដឹងអំពីស្ថានភាពទាក់ទងនឹងការអំពាវនាវពីរ ដែលសហរដ្ឋអាមេរិកបានលើកឡើងនៅក្នុងចុងសប្តាហ៍នោះទេ”។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា “យើងសង្ឃឹមថា អាមេរិកអាចរក្សាភាពស្ងប់ស្ងាត់ វិលត្រឡប់ទៅរកភាពសមហេតុផល បញ្ឈប់ការអនុវត្តខុស និងបង្កើតលក្ខខណ្ឌសម្រាប់ភាគីទាំងពីរ ដើម្បីធ្វើការពិគ្រោះយោបល់ ដោយឈរលើការគោរពការគោរពសមភាព និងផលប្រយោជន៍ទៅវិញទៅមក”។
កាលពីថ្ងៃ សុក្រ ចិនបានប្រកាសថា នឹងយកពន្ធលើទំនិញនាំចូលពីអាមេរិកដែលមានតម្លៃ៧៥ពាន់លានដុល្លារ ដោយដំឡើងពន្ធពី៥ ទៅ១០ ភាគរយ។ លើសពីនេះក្រសួងហិរញ្ញវត្ថុចិន បានឲ្យដឹងថា ខ្លួននឹងអនុវត្តពន្ធន៍២៥ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្តរបស់អាមេរិក។
នៅពេលបានទទួលបានព័ត៌មាននេះ លោក Trump បានបញ្ជាឱ្យក្រុមហ៊ុនអាមេរិកដែលមូលដ្ឋាននៅចិនចាកចេញចិន ហើយត្រលប់មកអាមេរិកវិញ ឬរកប្រទេសផ្សេងៗដើម្បីប្រើជាមូលដ្ឋានខ្សែសង្វាក់ផ្គត់ផ្គង់។
លើសពីនេះទៀត លោក Trump បានបញ្ជាឱ្យដំឡើងពន្ធគយពី២៥ភាគរយ ទៅ ៣០ភាគរយសម្រាប់ទំនិញចិន ដែលមានតម្លៃ២៥០ពាន់លានដុល្លារ និង៥ភាគរយទៀតកើនឡើងលើកញ្ចប់ទំនិញផ្សេងទៀត មានតម្លៃចាប់ពី៣០០ពាន់លានដុល្លារ ជាមួយការជាប់ពន្ធ១៥ភាគរយ។
របាយការណ៍ថ្មីៗនេះរបស់ Bloomberg បានប៉ាន់ស្មានថា សេដ្ឋកិច្ចពិភពលោកនឹងខាតបង់ទឹកប្រាក់ជិត៥៨៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដោយសារបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលកំពុងមានកំដៅ។
ការពិភាក្សាអំពីសុខភាពផ្លូវចិត្តរបស់លោក Trump គឺជាប្រធានបទដ៏ក្តៅគគុកនៅលើកញ្ចក់ទូរទស្សន៍អាមេរិក ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមក។

លោក Allen Frances អតីតប្រធានផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យ Duke University បាននិយាយក្នុងបទសម្ភាសន៍ជាមួយទួរទស្សន៍ CNN ថា “ការហៅ Trump ឆ្កួតបានលាក់បាំងនឹងការពិតដែលថា យើងក៏ឆ្កួតដែលបានបោះឆ្នោតជ្រើសរើសលោក ហើយថែមទាំងឆ្កួត នឹងការដែលអនុញ្ញាតឱ្យគោលនយោបាយឆ្កួតរបស់លោក បន្តទៅទៀត”។
លោកបានបន្ថែមថា“ លោកត្រូវបានគ្រប់គ្រង ប៉ុន្តែលោកត្រូវគ្រប់គ្រងដោយវាយប្រហារគោលនយោបាយរបស់លោក ហើយមិនមែនវាយប្រហារមនុស្សលោកទេ”៕