ដោយ វុត្ថា
ភ្នំពេញ៖ ខេត្តរតនគិរី ស្ថិតនៅភាគឦសាន្ត នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ ៥៨៨គីឡូម៉ែត្រ ធ្វើដំណើរតាមផ្លូវជាតិលេខ៦A ផ្លូវជាតិលេខ៧ និងផ្លូវជាតិ៧៨ ដែលមានព្រំប្រទល់ខាងលិចទល់នឹងខេត្តស្ទឹងត្រែង ខាងកើតទល់នឹងខេត្តយ៉ាឡាយ និងខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខាងជើងទល់នឹងខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងខាងត្បូងទល់នឹងខេត្តមណ្ឌលគិរី។

-->
យោងតាមការចុះផ្សាយរបស់គេហទំព័រ រដ្ឋបាលខេត្តរតនគិរីបានឱ្យដឹងកន្លងមកនេះថា ភូមិសាស្ត្រ នៃខេត្តរតនគិរី ជាតំបន់ខ្ពង់រាបសម្បូរ ភ្នំ ជ្រោះជ្រលង ដងអូរ និងព្រៃឈើគ្រប់ប្រភេទ ហើយមានទន្លេឆ្លងកាត់ចំនួន ២ គឺទន្លេសេសាន និងទន្លេស្រែពក។
ជនជាតិដើមភាគតិចមានប្រមាណជាង ៦០% នៃប្រជាពលរដ្ឋទូទាំងខេត្ដមានជនជាតិដើមភាគតិច ចំនួន ៨អម្បូរ គឺ ទំពួន គ្រឹង ចារាយ ព្រៅ កាវែត ព្នង កាចក់ និងលន់។បច្ចុប្បន្នក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ច នៅក្នុងខេត្តរតនគិរី សរុបចំនួន ២៦ក្រុមហ៊ុន (ក្រុមហ៊ុន ដែល បានចុះបញ្ជីដីរួច ចំនួន ១៦ក្រុមហ៊ុន មានផ្ទៃដីអាជីវកម្ម សរុប ១៤៨.៧៧៥,២៧ហ.ត និងកំពុងដំណើរការ ចុះបញ្ជីដី ចំនួន ១០ក្រុមហ៊ុន) លើផ្ទៃដីវិនិយោគ សរុប ១៥៥.២២២,២៧ហ.ត ដែលបានធ្វើការឈូសឆាយ រួចរាល់ ៥៨.២៤៨ហ.ត។
ជាមួយគ្នានេះ បានអនុវត្តការដាំដុះ សរុប ៤៩.៩៧១ហ.ត ក្នុងនោះរួមមាន៖ កៅស៊ូ ២៦.៦៧០ហ.ត ដូងប្រេង ១៧.៨៧៦ហ.ត ដំឡូងមី ១០០ហ.ត ស្វាយចន្ទី ១.៤០៦ហ.ត ឈើហូបផ្លែ ៨.០៥១ហ.ត និងដំណាំផ្សេងៗ ចំនួន ៤០០ហ.ត។
នៅក្នុងខេត្តរតនគិរី មានផ្ទៃដីដំាកៅស៊ូសរុបចំនួន ៦៧.៣០៣,៦៦ហ.ត(កំពុងធ្វើអាជីវកម្មចៀរជ័រ ចំនួន ៣០.៥៥១,៨៧ហ.ត) ក្នុងនោះមានកៅស៊ូកសិ-ឧស្សាហកម្ម និងគ្រួសារ ៣៧.៨០៨,៥៤ហ.ត និងក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ច ២៩.៤៩៥,១២ហ.ត។
បរិមាណផលក្រែបជាមធ្យម ២២.៦១៨តោន/ឆ្នាំ។ រោងចក្រ កែច្នៃកៅស៊ូក្រែប ចំនួន ៧ទីតំាង(សមត្ថភាពផលិត ១តោន-២តោន/ម៉ោង) សិប្បកម្ម មានចំនួន ៩ទីតំាង (៤០តោន-១៥០តោន/ឆ្នាំ) និងឡសម្ងួត ១កន្លែង។
• ចម្ការចន្ទីសរុបចំនួន ៣៤.៧៣៨ហ.ត ដំាឆ្នំានេះកើនបានចំនួន ២.១៣០ហ.ត ផ្ទៃដីប្រមូលផលចន្ទី សរុប ២០.៩៨៦ហ.ត បរិមាណផល សរុប ១១.៣០៥,៥៤តោន ទិន្នផលមធ្យម ០,៥៣៩តោន/ហ.ត គឺទិន្នផល មានការកើនឡើងជាងឆ្នំា២០១៧ ប្រមាណ ២៩៧គីឡូក្រាម/ហ.ត។

• ដំណំាម្រេចសរុប ៩៩៦ហ.ត ផ្ទៃដីប្រមូលផល ៦១១ហ.ត ទិន្នផលមធ្យម ២,១១តោន/ហ.ត គិតជាបរិមាណផល ១.៨២៤,៨១តោន។ ការប្រមូលទិញតម្លៃមធ្យម ៩.០០០រៀល-១១.០០០រៀល/គ.ក្រ៕


