តើ​ខេត្តរតនគិរី​មាន​សក្តា​នុ​ពល​វិនិយោគ​លើ​វិស័យ​អ្វីខ្លះ​?

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ខេត្តរតនគិរី​ ស្ថិតនៅ​ភា​គឦសាន្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ ៥៨៨គីឡូម៉ែត្រ​ ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ៦A​ ផ្លូវជាតិ​លេខ៧​ និង​ផ្លូវជាតិ៧៨​ ដែល​មាន​ព្រំប្រទល់​ខាងលិច​ទល់នឹង​ខេត្ត​ស្ទឹងត្រែង​ ខាងកើត​ទល់នឹង​ខេត្ត​យ៉ា​ឡាយ​ និង​ខេ​ត្ត​កន្ទូម​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ខាងជើង​ទល់នឹង​ខេត្ត​អត្ត​ពឺ​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ និង​ខាងត្បូង​ទល់នឹង​ខេត្តមណ្ឌលគិរី​។

យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ រដ្ឋបាល​ខេត្តរតនគិរី​បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ ភូមិសាស្ត្រ​ នៃ​ខេត្តរតនគិរី​ ជា​តំបន់​ខ្ពង់រាប​សម្បូរ​ ភ្នំ​ ជ្រោះ​ជ្រលង​ ដងអូរ​ និង​ព្រៃឈើ​គ្រប់​ប្រភេទ​ ហើយ​មាន​ទន្លេ​ឆ្លងកាត់​ចំនួន​ ២ គឺ​ទន្លេសេសាន​ និង​ទន្លេស្រែពក​។

ជនជាតិ​ដើម​ភាគតិច​មាន​ប្រមាណ​ជាង​ ៦០​% នៃ​ប្រជាពលរដ្ឋ​ទូទាំង​ខេ​ត្ដមា​នជនជាតិ​ដើម​ភាគតិច​ ចំនួន​ ៨អម្បូរ​ គឺ​ ទំពួន​ គ្រឹង​ ចា​រាយ​ ព្រៅ​ កា​វែ​ត ព្នង​ កា​ចក់​ និង​លន់​។បច្ចុប្បន្ន​ក្រុមហ៊ុន​វិនិយោគ​ដីសម្បទាន​សេដ្ឋកិច្ច​ នៅក្នុង​ខេត្តរតនគិរី​ សរុប​ចំនួន​ ២៦ក្រុមហ៊ុន​ (ក្រុមហ៊ុន​ ដែល​ បាន​ចុះបញ្ជី​ដី​រួច​ ចំនួន​ ១៦ក្រុមហ៊ុន​ មានផ្ទៃ​ដី​អាជីវកម្ម​ សរុប​ ១៤៨.៧៧៥,២៧ហ.ត​ និង​កំពុង​ដំណើរការ​ ចុះបញ្ជី​ដី​ ចំនួន​ ១០ក្រុមហ៊ុន​) លើ​ផ្ទៃដី​វិនិយោគ​ សរុប​ ១៥៥.២២២,២៧ហ.ត​ ដែល​បាន​ធ្វើការ​ឈូស​ឆាយ​ រួចរាល់​ ៥៨.២៤៨ហ.ត​។

ជាមួយគ្នា​នេះ​ បាន​អនុវត្ត​ការ​ដាំដុះ​ សរុប​ ៤៩.៩៧១ហ.ត​ ក្នុង​នោះ​រួមមាន​៖ កៅស៊ូ​ ២៦.៦៧០ហ.ត​ ដូងប្រេង​ ១៧.៨៧៦ហ.ត​ ដំឡូងមី​ ១០០ហ.ត​ ស្វាយចន្ទី​ ១.៤០៦ហ.ត​ ឈើ​ហូប​ផ្លែ​ ៨.០៥១ហ.ត​ និង​ដំ​ណាំ​ផ្សេង​ៗ ចំនួន​ ៤០០ហ.ត​។

នៅក្នុង​ខេត្តរតនគិរី​ មានផ្ទៃ​ដី​ដំា​កៅស៊ូ​សរុប​ចំនួន​ ៦៧.៣០៣,៦៦ហ.ត​(កំពុង​ធ្វើអាជីវកម្ម​ចៀរ​ជ័រ​ ចំនួន​ ៣០.៥៥១,៨៧ហ.ត​) ក្នុង​នោះ​មាន​កៅ​ស៊ូ​កសិ​-ឧស្សាហកម្ម​ និង​គ្រួសារ​ ៣៧.៨០៨,៥៤ហ.ត​ និង​ក្រុមហ៊ុន​ ដីសម្បទាន​សេដ្ឋកិច្ច​ ២៩.៤៩៥,១២ហ.ត​។

បរិមាណ​ផល​ក្រែប​ជាមធ្យម​ ២២.៦១៨តោន​/ឆ្នាំ​។ រោងចក្រ​ កែច្នៃ​កៅស៊ូ​ក្រែប​ ចំនួន​ ៧ទី​តំាង​(សមត្ថភាព​ផលិត​ ១តោន​-២តោន​/ម៉ោង​) សិប្បកម្ម​ មាន​ចំនួន​ ៩ទី​តំាង​ (៤០តោន​-១៥០តោន​/ឆ្នាំ​) និង​ឡសម្ងួត​ ១កន្លែង​។

• ​ចម្ការ​ចន្ទី​សរុប​ចំនួន​ ៣៤.៧៣៨ហ.ត​ ដំា​ឆ្នំា​នេះ​កើន​បាន​ចំនួន​ ២.១៣០ហ.ត​ ផ្ទៃដី​ប្រមូល​ផល​ចន្ទី​ សរុប​ ២០.៩៨៦ហ.ត​ បរិមាណ​ផល​ សរុប​ ១១.៣០៥,៥៤តោន​ ទិន្នផល​មធ្យម​ ០,៥៣៩តោន​/ហ.ត​ គឺ​ទិន្នផល​ មានការ​កើនឡើង​ជាង​ឆ្នំា២០១៧​ ប្រមាណ​ ២៩៧គីឡូក្រាម​/ហ.ត​។

• ​ដំ​ណំា​ម្រេច​សរុប​ ៩៩៦ហ.ត​ ផ្ទៃដី​ប្រមូល​ផល​ ៦១១ហ.ត​ ទិន្នផល​មធ្យម​ ២,១១តោន​/ហ.ត​ ​គិតជា​បរិមាណ​ផល​ ១.៨២៤,៨១តោន​។ ការ​ប្រមូល​ទិញ​តម្លៃ​មធ្យម​ ៩.០០០រៀល​-១១.០០០រៀល​/គ.ក្រ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here