វិ​ស័យ​ធំៗ​ចំនួន៣​ នៅ​រក្សា​បា​នកំនើ​នយ៉ា​ងរ៉ឹង​មាំ​ក្នុង​ការ​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ វិស័យ​សំ​ខាន់​ៗចំនួន៣បាន​ និង​កំពុង​បន្ត​សម្រេច​បា​នកំនើ​នយ៉ា​ងរ៉ឹង​មាំ​ ដដែល​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​រក្សា​កំនើន​ល្អ​ប្រសើរ​ ដោយ​យោង​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​បាន​បង្ហាញថា​ សេដ្ឋកិច្ច​នៅក្នុង​ឆ្នាំ២០១៩នឹង​សម្រេច​បា​នកំនើន​ ក្នុងរង្វង់៧​,១ភាគរយ​។

វិស័យ​ចំនួន៣​ ដែល​កំពុងតែ​បង្ហាញ​ពី​សក្ដានុពល​ និង​ភាពល្អ​ប្រសើរ​ក្នុង​ការ​ជួយ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​នៅក្នុង​ឆ្នាំ២០១៩​ ឱ្យ​សម្រេច​បាន​គោល​ការព្យាករណ៍​រួមមាន​វិស័យ​កសិកម្ម​ វិស័យ​ឧស្សាហកម្ម​ និង​វិស័យ​សេវាកម្ម​។

របាយការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញថា​ វិស័យ​ឧស្សាហកម្ម​ ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ នឹង​កើនឡើង​ប្រមាណ ១០​,៧ភាគរយ​ យឺត​ជាង​ឆ្នាំ២០១៨​ ដែល​មាន​កំណើន១២​,៣ភាគរយ​ ដោយសារ​ការ​រំពឹង​ទុក​អំពី​ការ​ថមថយ​នៃ​អនុ​វិស័យ​កាត់ដេរ​។ អនុ​វិស័យ​កាត់ដេរ​ ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​កំណើន៧​,១ភាគរយ​ ធៀប​នឹង ១០​,៧ភាគរយ​ ក្នុង​ឆ្នាំ២០១៨​ ដោយសារ​កំណើន​យឺត​នៃ​សេដ្ឋកិច្ច​សកល​ ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​ និង​សហរដ្ឋអាមេរិក​។

អនុ​វិស័យ​សំ​ណង់​ត្រួ​វបាន​ប៉ាន់ស្មាន​ថា​ នឹង​នៅតែ​បន្ត​កំណើន​ប្រមាណ១៧​,៣ភាគរយ​ ទោះបីជា​មានការ​ថមថយ​បន្តិច​ពី១៨ភាគរយ​កាលពី​ឆ្នាំ២០១៨​ ដោយសារតែ​ការ​ថមថយ​នៃ​សំណង់​លំនៅ​ដ្ឋាន​ដែល​មានតម្លៃ​ខ្ពស់​ ប៉ុន្តែ​ត្រូវ​បាន​ប៉ះប៉ូវ​មកវិញ​ដោយ​តម្រូវការ​ខ្ពស់​នៃ​សំណង់​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ និង​ក្រោម​មធ្យម​ ព្រមទាំង​សំណង់​អគារ​ពាណិជ្ជកម្ម​។

​ចំពោះ​អនុ​វិស័យ​ឧស្សាហកម្ម​មិនមែន​កាត់ដេរ​ នឹង​នៅតែ​បន្ត​កំណើន​រឹងមាំ​ក្នុងរង្វង់១០​,៥ភាគរយ​ ដោយសារ​ការ​កើនឡើង​ផលិតកម្ម​ សម្រាប់​បម្រើ​ដល់​ការនាំចេញ​ និង​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក​ដែល​កំពុងតែ​មាន​និន្នាការ​កើនឡើង​។

វិស័យ​សេវាកម្ម​ ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​កំណើន​ល្អ​ប្រសើរ​ ក្នុង​អត្រា៦​,៧ភាគរយ​ ខ្ពស់​ជាង​ឆ្នាំ២០១៨​ មាន​ត្រឹម៦​,៥​ភាគរយ​ ដែល​គាំទ្រ​ដោយ​អនុ​វស័យ​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ ការ​ដឹកជញ្ជូន​ និង​ទំនាក់ទំនង​ ការ​លក់ដុំ​-រាយ​ និង​អចលនទ្រព្យ​។ អនុ​វិស័យ​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ នឹង​បន្ត​កំណើន៥​,៦ភាគរយ​ ដោយសារតែ​ការ​រំពឹង​ទុក​អំពី​ការ​បន្ត​កំណើន​ខ្ពស់​នៃ​ទេសចរ​បរទេស​ រួម​ជាមួយនឹង​ទេសចរ​ក្នុង​ស្រុក​ ព្រមទាំង​កំណើន​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​លើ​វិស័យ​មួយ​នេះ​។

អនុ​វិស័យ​ដឹកជញ្ជូន​ និង​ទំនាក់ទំនង​ នឹង​បន្ត​រក្សា​បាន​កំណើន​រឹងមាំ​ក្នុង​អត្រា​ ៧,៨ភាគរយ​ ចំណែក​ឯអនុ​វិស័យ​អចលនទ្រព្យ​ ក៏​នឹង​បន្ត​រក្សា​កំណើន​ខ្ពស់​ក្នុង​អត្រា៨​,៨ភាគរយ​។

វិស័យ​កសិកម្ម​ត្រូវ​បាន​រំពឹង​ថា​ នឹង​បន្ត​មាន​កំណើន​យឺត​ក្នុងរង្វង់១​,៦ភាគរយ​ ក្នុង​នោះ​អនុ​វិស័យ​ដំណាំ​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ នឹង​មាន​កំណើន​ប្រមាណ១​,៧ភាគរយ​ ទាប​ជាង​អត្រាកំណើន​ឆ្នាំ២០១៨បន្តិច​ ដោយសារតែ​ថមថយ​កំណើន​ផលិតកម្ម​ស្រូវ​។ ទោះជាយ៉ាងណា​ ផលិតកម្ម​ដំណាំរួមផ្សំ​ឧស្សាហកម្ម​ និង​កៅស៊ូ​ នឹង​បន្ត​កំណើន​ល្អ​ ដោយសារ​កំណើន​វិនិយោគ​វិ​ស័យ​កសិ​-ឧស្សាហកម្ម​ ស្រ​នឹង​ការ​ងើបឡើង​វិញ​នៃ​ថ្លៃ​កៅស៊ូ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here