ដោយគង់ សូរិយា
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានផ្តោតលើការកសាងសហគមន៍បៃតងនៅតាមមូលដ្ឋាន ដោយបានឧបត្ថម្ភថវិកាជាច្រើនក្នុងការទិញដើមឈើ និងកសាងហេដ្ឋារចនាសម្ព័ន្ឋនៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
តាមរយៈក្រុមការងារចុះជួយឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបានឧបត្ថម្ភថវិកាតាមរយៈលោកម៉ឹង សុខលាតប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំរកាខ្នុរ ដើម្បីដាំដើមឈើនៅក្នុងគ្រប់បរិវេណសាលារៀន នៅក្នុងមូលដ្ឋានខាងលើ ហើយក៏បានឧបត្ថម្ភថវិកាក្នុងការកសាងផ្លូវលំ និងសំណង់មួយចំនួនក្នុងវត្តអារ៉ាមផងដែរ។
កម្មវិធីនេះបានធ្វើឡើងកាលពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៩កន្លងមកនេះ ដែលមានការចូលរួមពីលោកម៉ឹង សុខលាត អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និងព្រះសង្ឃផងដែរ៕









