អាមេរិក​ និង​ចិន​កំពុង​សាចទឹក​ដាក់គ្នា​ ខណៈ​ក្រុមហ៊ុន​អាមេរិក​ទាមទារ​ឲ្យ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ lee​

ភ្នំ​ពេញៈ​ អាមេរិក​ និង​ចិន​ បាន​គំរាមកំហែង​ក្នុង​ការ​ដាក់​ពន្ធគយ​លើ​ទំនិញ​គ្នា​ទៅវិញទៅមក​កាលពី​ចុង​សប្តាហ៍​ ដោយធ្វើ​ឲ្យ​ប៉ះពាល់​លើ​វិស័យ​សំ​ខាន់​ៗនៃ​សេដ្ឋកិច្ច​របស់​ប្រទេស​រៀង​ខ្លួ​មៗ​ ខណៈ​ក្រុមហ៊ុន​អាមេរិក​បន្ត​អង្វរ​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ ឲ្យ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​។

កាលពី​ខែមុន​ លោក ​Trump​ បា​នប​ញ្ជ​ឲ្យ​ដំឡើង​ពន្ធគយ​ពី២៥ភាគរយ​ ទៅ៣០​ ភាគរយ​សម្រាប់​ទំនិញ​ចិន​ដែល​មានតម្លៃ២៥០ពាន់​លាន​ដុល្លារ​ និង​ការ​កើនឡើង​បន្ថែម​លើ​ទំនិញ​ចិន​ផ្សេងទៀត​ ដែល​មានតម្លៃ៣០០ពាន់​លាន​ដុល្លារ​ ជាមួយនឹង​ការ​ជាប់ពន្ធ​ ១៥ភាគរយ​ បន្ទាប់ពី​ចិន​បាន​ប្រកាស​ពន្ធ​ថ្មី​លើ​ទំនិញ​អាមេរិក​។

ការដំឡើង​ពន្ធ​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ ខណៈ​ចិន​បាន​ប្រកាស​ថា​ ខ្លួន​នឹង​លុបចោល​រាល់​ការទិញ​ទំនិញ​កសិកម្ម​របស់​អាមេរិក​ ជាពិសេស​ផលិតផល​សណ្តែកសៀង​ ហើយ​ចិន​ក៏បាន​ប្រកាស​ដំឡើង​ពន្ធគយ​ ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ​នេះ​ ហើយនឹង​បង្កើន​ពន្ធ​លើ​ការនាំចូល​ទំនិញ​ ពី​អាមេរិក​ស្ទើរតែ​ទាំងអស់​នៅ​ខែ​ ធ្នូ​ខាងមុខ​។

ខណៈ​កាតព្វកិច្ច​ពន្ធ​ត្រូវ​បាន​អនុវត្ត​ដោយ​ប្រទេស​ទាំងពីរ​ ក្រុមហ៊ុន​អាមេរិក​បាន​ថ្កោលទោស​ និង​រិះគន់​ការ​បន្ត​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ Trump​។

លោក​ Bethany​ Aronhalt​ អ្នកនាំពាក្យ​របស់​អាមេរិក​សម្រាប់​ពាណិជ្ជកម្ម​សេរី​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ “ពន្ធគយ​គឺជា​ការ​ធ្វើ​ខាតបង់​ការងារ​នៅ​អាមេរិក​ និង​ធ្វើឲ្យ​មានការ​ប៉ះពាល់​ដល់​អ្នកប្រើ​ប្រាស់​អាមេរិក​ ដោយធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សេដ្ឋកិច្ច​អាមេរិក​ទាំងមូល​”។

លោក​បាន​បន្ត​ថា​ “ជាក់ស្តែង​គឺថា​ ក្រុមហ៊ុន​ទទួលរង​ផល​ប៉ះពាល់​ ដោយ​ពន្ធ​បន្ថែម​ខ្ពស់​រហូតដល់៣០ភាគរយ​ ហើយ​ការ​ប្រឈម​នេះ​គឺ​មិនមែន​ជា​ការ​ដោះ​សារ​ទេ​។ វា​ជាត​ថភាព​សេដ្ឋកិច្ច​ពិត​”។

ប្រធានាធិបតី​អាមេរិក​បាន​ស្តី​បន្ទោស​ក្រុមហ៊ុន​អាមេរិក​ ចំពោះ​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ​ បន្ទាប់ពី​អ្នកសារព័ត៌មាន​បាន​រាយការណ៍​ពី​យោបល់​ អវិជ្ជមាន​របស់​ក្រុមហ៊ុន​អា​មេ​រិក​ធំៗ​ដែល​ការ​កើតឡើង​ដោយសារ​ លោក​ Trump​។

លោក​ Trump​ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ Twitter​ ថា​ “ក្រុមហ៊ុន​ដែល​ដំណើរការ​មិនល្អ​ និង​ក្រុមហ៊ុន​ទន់ខ្សោយ​កំពុង​ស្តី​បន្ទោស​ ទៅលើ​ពន្ធគយ​តូចតាច​ទាំងនេះ​ជំនួស​ឱ្យ​ការគ្រប់គ្រង​មិនល្អ​”។

លោក​បាន​បន្ថែម​ថា​ “ហើយ​អ្នកណា​ពិតជា​អាច​ស្តី​បន្ទោស​ពួកគេ​ ចំពោះ​ការ​ធ្វើបែប​នេះ​? សូមទោស​!” ។

របាយ​កា​រណ៍​ថ្មី​ៗនេះ​របស់​ Bloomberg​ បាន​ប៉ាន់ស្មាន​ថា​ សេដ្ឋកិច្ច​ពិភពលោក​នឹង​ខាតបង់​ទឹកប្រាក់​ជិត៥៨៥ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ២០២១​ ដោយសារ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here