ដោយ Donald lee
ភ្នំពេញៈ អាមេរិក និងចិន បានគំរាមកំហែងក្នុងការដាក់ពន្ធគយលើទំនិញគ្នាទៅវិញទៅមកកាលពីចុងសប្តាហ៍ ដោយធ្វើឲ្យប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចរបស់ប្រទេសរៀងខ្លួមៗ ខណៈក្រុមហ៊ុនអាមេរិកបន្តអង្វរប្រធានាធិបតីអាមេរិកលោក Donald Trump ឲ្យបញ្ចប់សង្គ្រាមពាណិជ្ជកម្ម។

-->
កាលពីខែមុន លោក Trump បានបញ្ជឲ្យដំឡើងពន្ធគយពី២៥ភាគរយ ទៅ៣០ ភាគរយសម្រាប់ទំនិញចិនដែលមានតម្លៃ២៥០ពាន់លានដុល្លារ និងការកើនឡើងបន្ថែមលើទំនិញចិនផ្សេងទៀត ដែលមានតម្លៃ៣០០ពាន់លានដុល្លារ ជាមួយនឹងការជាប់ពន្ធ ១៥ភាគរយ បន្ទាប់ពីចិនបានប្រកាសពន្ធថ្មីលើទំនិញអាមេរិក។
ការដំឡើងពន្ធនេះត្រូវបានធ្វើឡើងនៅ ខណៈចិនបានប្រកាសថា ខ្លួននឹងលុបចោលរាល់ការទិញទំនិញកសិកម្មរបស់អាមេរិក ជាពិសេសផលិតផលសណ្តែកសៀង ហើយចិនក៏បានប្រកាសដំឡើងពន្ធគយ ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យនេះ ហើយនឹងបង្កើនពន្ធលើការនាំចូលទំនិញ ពីអាមេរិកស្ទើរតែទាំងអស់នៅខែ ធ្នូខាងមុខ។
ខណៈកាតព្វកិច្ចពន្ធត្រូវបានអនុវត្តដោយប្រទេសទាំងពីរ ក្រុមហ៊ុនអាមេរិកបានថ្កោលទោស និងរិះគន់ការបន្តសង្គ្រាមពាណិជ្ជកម្មរបស់លោក Trump។
លោក Bethany Aronhalt អ្នកនាំពាក្យរបស់អាមេរិកសម្រាប់ពាណិជ្ជកម្មសេរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពន្ធគយគឺជាការធ្វើខាតបង់ការងារនៅអាមេរិក និងធ្វើឲ្យមានការប៉ះពាល់ដល់អ្នកប្រើប្រាស់អាមេរិក ដោយធ្វើឲ្យមានបញ្ហាដល់សេដ្ឋកិច្ចអាមេរិកទាំងមូល”។
លោកបានបន្តថា “ជាក់ស្តែងគឺថា ក្រុមហ៊ុនទទួលរងផលប៉ះពាល់ ដោយពន្ធបន្ថែមខ្ពស់រហូតដល់៣០ភាគរយ ហើយការប្រឈមនេះគឺមិនមែនជាការដោះសារទេ។ វាជាតថភាពសេដ្ឋកិច្ចពិត”។
ប្រធានាធិបតីអាមេរិកបានស្តីបន្ទោសក្រុមហ៊ុនអាមេរិក ចំពោះការគ្រប់គ្រងមិនត្រឹមត្រូវ បន្ទាប់ពីអ្នកសារព័ត៌មានបានរាយការណ៍ពីយោបល់ អវិជ្ជមានរបស់ក្រុមហ៊ុនអាមេរិកធំៗដែលការកើតឡើងដោយសារ លោក Trump។

លោក Trump បានសរសេរលើបណ្តាញសង្គម Twitter ថា “ក្រុមហ៊ុនដែលដំណើរការមិនល្អ និងក្រុមហ៊ុនទន់ខ្សោយកំពុងស្តីបន្ទោស ទៅលើពន្ធគយតូចតាចទាំងនេះជំនួសឱ្យការគ្រប់គ្រងមិនល្អ”។
លោកបានបន្ថែមថា “ហើយអ្នកណាពិតជាអាចស្តីបន្ទោសពួកគេ ចំពោះការធ្វើបែបនេះ? សូមទោស!” ។
របាយការណ៍ថ្មីៗនេះរបស់ Bloomberg បានប៉ាន់ស្មានថា សេដ្ឋកិច្ចពិភពលោកនឹងខាតបង់ទឹកប្រាក់ជិត៥៨៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ដោយសារបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើតមាន៕