វិភាគ​៖ តើ​ប្រជាជន​អាមេរិក​នឹង​បោះឆ្នោត​ឱ្យ​លោក​ Trump​ ជាថ្មី​ បើ​លោក​មិន​អាច​ទទួល​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​?

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ខណៈ​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ ប្រឈម​នឹង​ការបោះឆ្នោត​ឡើងវិញ​នៅ​ឆ្នាំក្រោយ​ អ្នកជំនាញ​កំពុង​មានគំនិត​ខ្វែងគ្នា​ចំពោះ​ថា​ តើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​គឺជា​រឿង​ចាំបាច់​ ឬមិន​គោរព​អ្នកបោះឆ្នោត​អាមេរិក​។

ដំបូង​លោក ​Trump​ បាន​បង្កើត​ភាព​វឹកវរ​ ក្នុងអំឡុងពេល​យុទ្ធនាការ​ឆ្នាំ២០១៦​ របស់​លោក​ដោយ​សន្យា​ថា​ នឹង​ធ្វើ​ឱ្យ​មាន​តុល្យភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​ បន្ទាប់ពី​ប៉ុន្មាន​ឆ្នាំ​នៃ​អ្វី​ដែល​លោក​បាន​អះអាង​ថា​ ជា​ការអនុវត្ត​មិន​យុត្តិធម៌​ និង​ការ​លួច​កម្មសិទ្ធិ​បញ្ញា​ដោយ​ចិន​។

ជា​ការពិត​ ជំហរ​របស់​លោក ​Trump​ នៅ​ថ្ងៃនេះ​ឆ្លុះបញ្ចាំង​ពី​ការឃោសនា​របស់​លោក​ដោយ​សន្យា​ថា​“នេះ​គឺជា​ភាព​អាសន្ន​នៅពេល​ពួកគេ​លួច​ និង​យក​ទ្រព្យសម្បត្តិ​កម្មសិទ្ធិ​បញ្ញា​ពី ៣០០ពាន់​លាន​ដុល្លារ​ ទៅ៥០០ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ ហើយ​នៅពេល​ដែល​យើង​ខាតបង់​ស្ទើរតែ​មួយ​ទ្រី​លាន​ដុល្លារ​ ក្នុង​មួយឆ្នាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ លោក​បាន​និយាយ​បែបនេះ​ ទៅកាន់​អ្នកសារព័ត៌មាន​ ក្នុង​កិច្ចប្រជុំ​កំពូល​ G-7 កាលពី​ខែ​ មុន​។

អ្វី​ដែល​បាន​ផ្លាស់​ប្តូរ​ក្នុងរយៈពេល​បី​ឆ្នាំ​ចុងក្រោយ​ នៃ​រដ្ឋបាល​ Trump​ គឺ​មតិ​របស់​ជនជាតិ​អាមេរិក​លើ​ពាណិជ្ជកម្ម​សេរី​។

នៅ​ឆ្នាំ២០១៦​ នៅពេល​ដែល​លោក​Trump​ ធ្វើ​យុទ្ធនាការ​សម្រាប់​តំណែង​ប្រធានាធិបតី​អាមេរិក​ ការស្ទង់មតិ​បាន​រក​ឃើញថា​ មានតែ​ប្រជាជន​អាមេរិក៥៥ភាគរយ​ប៉ុណ្ណោះ​ដែល​ជឿ​ថា​ ​ពាណិជ្ជកម្ម​សេរី​គឺ​ល្អ​។

សូម​ចាំ​ថា​ ការស្ទង់មតិ​នេះ​ គឺ​មុន​ពេល​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ និង​ការភ័យខ្លាច​វិបត្តិសេដ្ឋកិច្ច​បាន​ជួបប្រទះ​នា​ពេល​បច្ចុប្បន្ន​នេះ​។

ក្នុង​កំឡុង​ពេល​នៃ​កំណើន​សេដ្ឋកិច្ច​ និង​ការពង្រីក​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដើម្បី​កែ​អតុល្យភាព​ពាណិជ្ជកម្ម​អយុត្តិ​ធ៌ម​ជាច្រើន​ឆ្នាំ​ និង​ការ​លួច​កម្មសិទ្ធិ​បញ្ញា​ហាក់ដូចជា​គំនិតល្អ​។ បន្ថែម​លើ​ការភ័យខ្លាច​របស់​ចិន​ ដែល​កើនឡើង​ខ្ពស់​ជាង​អាមេរិក​ក្នុង​អំណាច​សេដ្ឋកិច្ច​ និង​នយោបាយ​សកល​ បាន​ជម្រុ​ញប្រ​ជា​ជន​អាមេរិក​ជាច្រើន​ឱ្យ​ជឿ​ថា​ ចិន​កំពុង​ទាញ​យក​ផលប្រយោជន៍​ពី​អាមេរិក​។

អ្វី​ៗត្រូវ​បាន​ផ្លាស់​ប្តូរ​

សេដ្ឋកិច្ច​របស់​ប្រទេស​មួយចំនួន​ នៅ​ជុំវិញ​ពិភពលោក​កំពុង​មាន​បញ្ហា​ ឬកំពុង​ធ្លាក់ចុះ​ក្នុង​សេដ្ឋកិច្ច​រួច​ទៅ​ហើយ​ រួម​ទាំង​សេដ្ឋកិច្ច​មហាអំណាច​សេដ្ឋកិច្ច​នៅ​អាស៊ី​ដូចជា​កូរ៉េ​ខាងត្បូង​ អា​ឡឺម៉​ង់​ សឹង្ហ​បូរី​ និង​ហុងកុង​។

សេដ្ឋវិទូ​នានា​កំពុង​ព្យាករណ៍​ថា​ អាមេរិក​នឹង​ធ្លាក់​ចូលក្នុង​ការ​ដើរថយក្រោយ​នៃ​សេដ្ឋកិច្ច​នៅក្នុង​រយៈពេល២ឆ្នាំខាងមុខ​។

តើមាន​អ្វី​កើតឡើង​? ការ​រីកចម្រើន​សេដ្ឋកិច្ច​ពិភពលោក​ ដែល​មាន​រយៈពេល១០​ ឆ្នាំ​កំពុង​ឈាន​ដល់ទី​បញ្ចប់​ បន្ទាប់ពី​មហា​វិបត្តិសេដ្ឋកិច្ច​ឆ្នាំ២០០៨​ – ២០០៩​។

​ក្រុម​សេដ្ឋវិទូ​បាន​ចង្អុលបង្ហាញ​ពីក​ត្តា​ ដូចជា​ សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ Trump​ជាមួយ​ចិន​ និង​បណ្តា​ប្រទេស​ដទៃទៀត​ បន្ទាប់ពី​មានការ​លើកកម្ពស់​គោលនយោបាយ​សេដ្ឋកិច្ច​ជាតិនិយម​ និង​គាំពារ​និយម​ និង​បដិសេធ​ពាណិជ្ជកម្ម​សេរី​។

ខណៈ​សេដ្ឋកិច្ច​សកលលោក​ កំពុង​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​ ឥឡូវនេះ​ប្រជាជន​អាមេរិក​មាន​ទំនោរ​ទៅ​រក​ពាណិជ្ជកម្ម​សេរី​។

ការស្ទង់មតិ​របស់​សារព័ត៌មាន​ NBC​ / Wall​ Street​ Journal​ កាលពី​ខែមុន​បាន​រក​ឃើញថា​ ៦៤ភាគរយ​នៃ​ប្រជាជន​អាមេរិក​ទាំងអស់​ កំពុងតែ​មាន​ទំនោរ​ទៅកាន់​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​។

សម្ព័ន្ធភាព​ធុរកិច្ច​អាមេរិក​ ក៏បាន​ចុះហត្ថលេខា​លើ​លិខិត​ ដែល​ថ្កោលទោស​ការ​កើតឡើង​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ Trump​ បាន​បង្ហាញថា​ វា​ពិតជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក​ និង​អ្នកប្រើ​ប្រាស់​អាមេរិក​។

សម្ព័ន្ធភាព​ពាណិជ្ជកម្ម​សេរី​របស់​អាមេរិក​បាន​សរសេរ​ថា​ “អត្រាពន្ធគយ​ទាំងនេះ​កើនឡើង​ ហើយ​ពន្ធ​ទំនិញ​ខ្លះទៀត​ចាប់ផ្តើម​នៅដើម​ថ្ងៃ​ អាទិត្យ​កន្លងមក​នេះ​ គឺជា​ពេលវេលា​ដ៏​អាក្រក់​បំផុត​ កំឡុង​ពេល​ជិត​មកដល់​នៃ​រដូវ​កាល​ដឹកជញ្ជូន​ដ៏​មមាញឹក​”។

សូម្បីតែ​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​ ក៏​រិះគន់​លោក​ Trump​ និង​គោលនយោបាយ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ក៏ដោយ​ ក៏​អ្នកវិភាគ​ជឿជាក់​ថា​ អ្នកបោះឆ្នោត​អាមេរិក​មិន​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​ នៅ​លើ​ពិភពលោក​នោះ​ទេ​ ជាពិសេស​ប្រសិនបើ​វា​ចំណាយ​ដោយ​មិន​ផ្លាស់​ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​។

លោកស្រី​ Anna​ Ashton​ នាយក​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​ និង​ចិន​បាន​ថ្លែង​ក្នុង​ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​អាមេរិក​ថា​ “ដរាបណា​សង្រ្គាម​ពាណិជ្ជកម្ម​ ដែល​យើង​កំពុង​ប្រឈម​ពេលនេះ​ ដែល​ជា​រឿង​អាក្រក់​សម្រាប់​ប្រជាជន​អាមេរិក​ ក៏​ជា​ធម្មតា​ប្រជាជន​អាមេរិក​ នៅតែ​មាន​អារម្មណ៍​តឹងតែង​ជាមួយ​ចិន​”។

រឿង​មួយ​ដែល​អ្នកជំនាញ​ឯកភាព​ គឺ​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​ រួម​ទាំង​អាមេរិក​ផង​ នឹង​រង​នូវ​ការ​ប៉ះទង្គិច​ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​ ដែល​អូស​បន្លាយ​យូរ​ ដោយសារតែ​ការ​ឡើងថ្លៃ​ទំនិញ​ និង​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ ដែល​បណ្តាល​មក​ពី​ភាព​មិន​ប្រាកដប្រជា​នៃ​ការ​កើនឡើង​នៃ​ពន្ធ​លើ​ទំនិញ​។

​របាយ​កា​រណ៍​ថ្មី​ៗនេះ​របស់​ Bloomberg​ បាន​ប៉ាន់ស្មាន​ថា​ សេដ្ឋកិច្ច​ពិភពលោក​នឹង​ខាតបង់​ទឹកប្រាក់​ជិត៥៨៥​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​ ដោយសារ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​។

ក្រុម​អ្នកជំនាញ​បាន​យល់ស្រប​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ទំនងជា​នឹង​កាន់តែ​អាក្រក់​ មុន​ពេល​ដែល​វា​កាន់តែ​ប្រសើរ​ឡើង​ ខណៈ​ភាគី​ទាំងសងខាង​មាន​បញ្ហា​ភាគហ៊ុន​ច្រើន​ត្រូវ​ប្រឈម​។

លោក​ Trump​ ចាំបាច់​ត្រូវ​បង្ហាញ​អ្នកបោះឆ្នោត​អាមេរិក​ថា​ គោលនយោបាយ​សេដ្ឋកិច្ច​របស់​លោក​គឺ​ត្រឹមត្រូវ​ហើយ​ថា​ តម្លៃ​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​មានតម្លៃ​វា​ក្នុងរយៈពេល​វែង​។ ទន្ទឹម​នឹង​នេះ​ដែរ​ ចិន​នៅពេល​ឈាន​ដល់​ការ​ប្រារព្ធ​ខួប​លើក​ទី៧០​ របស់​ខ្លួន​ ចាំបាច់​ត្រូវ​បង្ហាញថា​ ខ្លួន​អាច​រក្សា​ជំហរ​របស់​ខ្លួន​ជាមួយ​អាមេរិក​ និង​ពង្រឹង​ជំហរ​របស់​ខ្លួន​ក្នុងនាម​ជាម​ហា​អំណាច​ទី២នៅ​លើ​ពិភពលោក​។

លោកស្រី​ Ashton​ បាន​មានប្រសាសន៍​ថា​ “ខ្ញុំ​គិតថា​ យើង​នឹង​មើលឃើញ​កាន់តែ​ច្រើន​នូវ​ភាព​ឆ្លាតវៃ​ពី​ភាគី​អាមេរិក​ ហើយ​បញ្ហា​នេះ​អាច​បន្ត​ទៅមុខ​ និង​កាន់តែ​អា​ក្រ​ក់​ទៅៗ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here