ដោយ Donald Lee
ភ្នំពេញៈ ខណៈប្រធានាធិបតីអាមេរិក Donald Trump ប្រឈមនឹងការបោះឆ្នោតឡើងវិញនៅឆ្នាំក្រោយ អ្នកជំនាញកំពុងមានគំនិតខ្វែងគ្នាចំពោះថា តើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនគឺជារឿងចាំបាច់ ឬមិនគោរពអ្នកបោះឆ្នោតអាមេរិក។
ដំបូងលោក Trump បានបង្កើតភាពវឹកវរ ក្នុងអំឡុងពេលយុទ្ធនាការឆ្នាំ២០១៦ របស់លោកដោយសន្យាថា នឹងធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មជាមួយចិន បន្ទាប់ពីប៉ុន្មានឆ្នាំនៃអ្វីដែលលោកបានអះអាងថា ជាការអនុវត្តមិនយុត្តិធម៌ និងការលួចកម្មសិទ្ធិបញ្ញាដោយចិន។
-->
ជាការពិត ជំហររបស់លោក Trump នៅថ្ងៃនេះឆ្លុះបញ្ចាំងពីការឃោសនារបស់លោកដោយសន្យាថា“នេះគឺជាភាពអាសន្ននៅពេលពួកគេលួច និងយកទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញាពី ៣០០ពាន់លានដុល្លារ ទៅ៥០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយនៅពេលដែលយើងខាតបង់ស្ទើរតែមួយទ្រីលានដុល្លារ ក្នុងមួយឆ្នាំអស់រយៈពេលជាច្រើនឆ្នាំ។ លោកបាននិយាយបែបនេះ ទៅកាន់អ្នកសារព័ត៌មាន ក្នុងកិច្ចប្រជុំកំពូល G-7 កាលពីខែ មុន។
អ្វីដែលបានផ្លាស់ប្តូរក្នុងរយៈពេលបីឆ្នាំចុងក្រោយ នៃរដ្ឋបាល Trump គឺមតិរបស់ជនជាតិអាមេរិកលើពាណិជ្ជកម្មសេរី។
នៅឆ្នាំ២០១៦ នៅពេលដែលលោកTrump ធ្វើយុទ្ធនាការសម្រាប់តំណែងប្រធានាធិបតីអាមេរិក ការស្ទង់មតិបានរកឃើញថា មានតែប្រជាជនអាមេរិក៥៥ភាគរយប៉ុណ្ណោះដែលជឿថា ពាណិជ្ជកម្មសេរីគឺល្អ។
សូមចាំថា ការស្ទង់មតិនេះ គឺមុនពេលការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការភ័យខ្លាចវិបត្តិសេដ្ឋកិច្ចបានជួបប្រទះនាពេលបច្ចុប្បន្ននេះ។
ក្នុងកំឡុងពេលនៃកំណើនសេដ្ឋកិច្ច និងការពង្រីកសង្រ្គាមពាណិជ្ជកម្មជាមួយចិនដើម្បីកែអតុល្យភាពពាណិជ្ជកម្មអយុត្តិធ៌មជាច្រើនឆ្នាំ និងការលួចកម្មសិទ្ធិបញ្ញាហាក់ដូចជាគំនិតល្អ។ បន្ថែមលើការភ័យខ្លាចរបស់ចិន ដែលកើនឡើងខ្ពស់ជាងអាមេរិកក្នុងអំណាចសេដ្ឋកិច្ច និងនយោបាយសកល បានជម្រុញប្រជាជនអាមេរិកជាច្រើនឱ្យជឿថា ចិនកំពុងទាញយកផលប្រយោជន៍ពីអាមេរិក។
អ្វីៗត្រូវបានផ្លាស់ប្តូរ
សេដ្ឋកិច្ចរបស់ប្រទេសមួយចំនួន នៅជុំវិញពិភពលោកកំពុងមានបញ្ហា ឬកំពុងធ្លាក់ចុះក្នុងសេដ្ឋកិច្ចរួចទៅហើយ រួមទាំងសេដ្ឋកិច្ចមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីដូចជាកូរ៉េខាងត្បូង អាឡឺម៉ង់ សឹង្ហបូរី និងហុងកុង។

សេដ្ឋវិទូនានាកំពុងព្យាករណ៍ថា អាមេរិកនឹងធ្លាក់ចូលក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចនៅក្នុងរយៈពេល២ឆ្នាំខាងមុខ។
តើមានអ្វីកើតឡើង? ការរីកចម្រើនសេដ្ឋកិច្ចពិភពលោក ដែលមានរយៈពេល១០ ឆ្នាំកំពុងឈានដល់ទីបញ្ចប់ បន្ទាប់ពីមហាវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ – ២០០៩។
ក្រុមសេដ្ឋវិទូបានចង្អុលបង្ហាញពីកត្តា ដូចជា សង្គ្រាមពាណិជ្ជកម្មរបស់លោក Trumpជាមួយចិន និងបណ្តាប្រទេសដទៃទៀត បន្ទាប់ពីមានការលើកកម្ពស់គោលនយោបាយសេដ្ឋកិច្ចជាតិនិយម និងគាំពារនិយម និងបដិសេធពាណិជ្ជកម្មសេរី។
ខណៈសេដ្ឋកិច្ចសកលលោក កំពុងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ឥឡូវនេះប្រជាជនអាមេរិកមានទំនោរទៅរកពាណិជ្ជកម្មសេរី។
ការស្ទង់មតិរបស់សារព័ត៌មាន NBC / Wall Street Journal កាលពីខែមុនបានរកឃើញថា ៦៤ភាគរយនៃប្រជាជនអាមេរិកទាំងអស់ កំពុងតែមានទំនោរទៅកាន់ការធ្វើពាណិជ្ជកម្មសេរី។
សម្ព័ន្ធភាពធុរកិច្ចអាមេរិក ក៏បានចុះហត្ថលេខាលើលិខិត ដែលថ្កោលទោសការកើតឡើងសង្គ្រាមពាណិជ្ជកម្មរបស់លោក Trump បានបង្ហាញថា វាពិតជាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក និងអ្នកប្រើប្រាស់អាមេរិក។
សម្ព័ន្ធភាពពាណិជ្ជកម្មសេរីរបស់អាមេរិកបានសរសេរថា “អត្រាពន្ធគយទាំងនេះកើនឡើង ហើយពន្ធទំនិញខ្លះទៀតចាប់ផ្តើមនៅដើមថ្ងៃ អាទិត្យកន្លងមកនេះ គឺជាពេលវេលាដ៏អាក្រក់បំផុត កំឡុងពេលជិតមកដល់នៃរដូវកាលដឹកជញ្ជូនដ៏មមាញឹក”។

សូម្បីតែក្រុមហ៊ុនអាមេរិកជាច្រើន ក៏រិះគន់លោក Trump និងគោលនយោបាយសង្គ្រាមពាណិជ្ជកម្មរបស់លោកក៏ដោយ ក៏អ្នកវិភាគជឿជាក់ថា អ្នកបោះឆ្នោតអាមេរិកមិនទាមទារឱ្យមានដំណោះស្រាយ រវាងប្រទេសមហាអំណាចទាំងពីរ នៅលើពិភពលោកនោះទេ ជាពិសេសប្រសិនបើវាចំណាយដោយមិនផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។
លោកស្រី Anna Ashton នាយកក្រុមប្រឹក្សាធុរកិច្ចអាមេរិក និងចិនបានថ្លែងក្នុងក្នុងបទសម្ភាសន៍តាមទូរទស្សន៍អាមេរិកថា “ដរាបណាសង្រ្គាមពាណិជ្ជកម្ម ដែលយើងកំពុងប្រឈមពេលនេះ ដែលជារឿងអាក្រក់សម្រាប់ប្រជាជនអាមេរិក ក៏ជាធម្មតាប្រជាជនអាមេរិក នៅតែមានអារម្មណ៍តឹងតែងជាមួយចិន”។
រឿងមួយដែលអ្នកជំនាញឯកភាព គឺប្រជាជននៅជុំវិញពិភពលោក រួមទាំងអាមេរិកផង នឹងរងនូវការប៉ះទង្គិចដោយសារជម្លោះពាណិជ្ជកម្ម ដែលអូសបន្លាយយូរ ដោយសារតែការឡើងថ្លៃទំនិញ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលបណ្តាលមកពីភាពមិនប្រាកដប្រជានៃការកើនឡើងនៃពន្ធលើទំនិញ។
របាយការណ៍ថ្មីៗនេះរបស់ Bloomberg បានប៉ាន់ស្មានថា សេដ្ឋកិច្ចពិភពលោកនឹងខាតបង់ទឹកប្រាក់ជិត៥៨៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ដោយសារបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើតមាន។
ក្រុមអ្នកជំនាញបានយល់ស្របថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនទំនងជានឹងកាន់តែអាក្រក់ មុនពេលដែលវាកាន់តែប្រសើរឡើង ខណៈភាគីទាំងសងខាងមានបញ្ហាភាគហ៊ុនច្រើនត្រូវប្រឈម។
លោក Trump ចាំបាច់ត្រូវបង្ហាញអ្នកបោះឆ្នោតអាមេរិកថា គោលនយោបាយសេដ្ឋកិច្ចរបស់លោកគឺត្រឹមត្រូវហើយថា តម្លៃសង្គ្រាមពាណិជ្ជកម្មនឹងមានតម្លៃវាក្នុងរយៈពេលវែង។ ទន្ទឹមនឹងនេះដែរ ចិននៅពេលឈានដល់ការប្រារព្ធខួបលើកទី៧០ របស់ខ្លួន ចាំបាច់ត្រូវបង្ហាញថា ខ្លួនអាចរក្សាជំហររបស់ខ្លួនជាមួយអាមេរិក និងពង្រឹងជំហររបស់ខ្លួនក្នុងនាមជាមហាអំណាចទី២នៅលើពិភពលោក។
លោកស្រី Ashton បានមានប្រសាសន៍ថា “ខ្ញុំគិតថា យើងនឹងមើលឃើញកាន់តែច្រើននូវភាពឆ្លាតវៃពីភាគីអាមេរិក ហើយបញ្ហានេះអាចបន្តទៅមុខ និងកាន់តែអាក្រក់ទៅៗ”៕