តើ​ខេត្តបាត់ដំបង​មាន​សក្តា​នុ​ពល​វិនិយោគ​លើ​វិស័យ​អ្វីខ្លះ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ខេត្តបាត់ដំបង​គឺជា​ខេត្ត​មួយ​របស់​កម្ពុជា​ ដែល​មាន​សក្តា​នុ​ពល​វិយោគ​ខ្ពស់​លើ​គ្រប់​វិស័យ​ មាន​ទាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ទីផ្សារ​លក់រាយ​ និង​បោះ​ដុំ ​(ទំនិញ​ក្នុង​តំបន់​ ឬនាំចូល​) សម្រាប់​ចែកចាយ​បន្ត​ និង​មាន​ប្រជាពលរដ្ឋ​ច្រើន​។

យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ រដ្ឋបាល​ខេត្តបាត់ដំបង​ បានឱ្យ​ដឹង​កាលពី​កន្លងមក​នេះ​ថា​ ក្រៅពី​នេះ​តម្រូវការ​ឥណទាន​ក៏​មាន​ច្រើន​ សម្រាប់​ជួយ​គាំទ្រ​ដល់​អ្នក​ផលិត​ និង​ពាណិជ្ជករ​នាំចេញ​ជួយ​ជំរុញ​ឱ្យ​មាន​ផលិតផល​ និង​ការកែច្នៃ​កសិផល​ឱ្យ​មាន​កំណើន​ឡើង​បញ្ចុះ​អត្រា​ការប្រាក់​ទាប​ ជួយ​លើក​ទឹក​ចិត្ដ​ដល់​អ្នក​ផលិត​នាំចេញ​។

សម្រាប់​ឱកាស​នៃ​ការ​ធ្វើវិនិយោគ​ នៅ​ខេត្ត​ដំណាំ​កសិកម្ម​និង​កសិ​-ឧស្សាហកម្ម​ ការ​ចិញ្ចឹមសត្វ​ និង​កសិដ្ឋាន​ ទេសចរណ៍​ ធនធាន​ធម្មជាតិ​ រ៉ែ​ ថ្ម​អា​ ដីក្រហម​ បង្កើត​រោងចក្រ​ និង​បង្កើន​ការផលិត​ទំនិញ​ សម្រាប់​នាំចេញ​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​(ទីផ្សារ​លក់រាយ​និង​បោះ​ដុំ​) មាន​តម្រូវការ​ឥណទាន​ (សម្រាប់​ជួយ​គាំទ្រ​ដល់​អ្នក​ផលិត​ និង​ពាណិជ្ជករ​នាំចេញ​) ជា​ខេត្ត​មានផ្ទៃ​ក្រឡា​ធំ​ មាន​កំលាំង​ពលកម្ម​គ្រប់គ្រាន់​ អាជ្ញាធរ​មាន​ទំនាក់ទំនង​ល្អ​ ជួយ​សម្របសម្រួល​ ជំរុញ​ និង​កិច្ច​សហប្រតិបត្តិ​ការណ៍​ល្អ​។

អំពី​ទិដ្ឋភាព​ច្បាប់​ស្ដីពី​វិនិយោគ​រួមមាន​ នីតិវិធី​ចុះបញ្ជី​គម្រោង​វិនិយោគ​ ដែល​អ្នក​វិនិយោគ​ អាច​ដាក់ពាក្យសុំ​វិនិយោគ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ឬនៅ​អនុ​គណៈកម្មាធិការ​វិនិយោគ​ខេត្ត​។ ក្នុងរយៈពេល៣ថ្ងៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ឬអនុ​គណៈកម្មាធិការ​វិនិយោគ​ខេ​ត្ដ​ ត្រូវ​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​មាន​លក្ខខណ្ឌ​ឬបដិសេធ​។

ក្នុងរយៈពេល២៨ថ្ងៃ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ឬអនុ​គណៈកម្មាធិការ​វិនិយោគ​ខេ​ត្ដ​ ត្រូវ​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​។ ក្នុង​នោះ​ការធានា​លើ​ការ​វិនិយោគ​ គឺ​មិន​រើសអើង​ចំពោះ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ឬបរទេស​(លើកលែងតែ​ដីធ្លី​) មិន​ធ្វើជាតូបនីយកម្ម​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្ដិ​របស់​វិនិយោគិន​ មិន​ត្រួតពិនិត្យ​ថ្លៃ​ផលិតផល​ឬថ្លៃ​សេវា​នានា​ គឺ​ទុក​ឱ្យ​កំណត់​ថ្លៃ​តាម​ទីផ្សារសេរី​ អ្នក​វិ​និ​យោ​គមាន​សិទ្ឋិ​ទិញ​រូ​បី​យបណ្ណ័​បរទេស​ ដើម្បី​បង្វិល​ទៅបរទេស​ដើម​វិញ​។

រី​ឯបណ្ដា​វិស័យ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគ​ មាន​ឧស្សាហកម្ម​នាំមុខ​ឬឧស្សាហកម្ម​ ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​ ការបង្កើត​ការងារ​ ការ​បង្កើន​ការនាំចេញ​ ឧស្សាហកម្ម​ទេសចរណ៍​ ការផលិត​ទំ​និ​ញកសិ​-ឧស្សាហកម្ម​ និង​ឧស្សាហកម្ម​កែច្នៃ​ ការ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​រូប​វ័ន្ដ និង​ការផលិត​ថាមពល​ ការ​ការពារ​បរិស្ថាន​ ការ​វិនិយោគ​ក្នុង​តំបន់​អភិវឌ្ឍន៍​ ពិសេស​ដែល​ត្រូវ​បង្កើត​ឡើង​ដោយ​ច្បាប់​។

ការ​លើក​ទឹក​ចិត្ដ​ ការ​លើក​លែង​ពន្ឋ​គយ​ ឬពន្ឋ​អាករ១០០​%ក្នុង​ការនាំចូល​(សម្ភារៈសំណង់​) ការ​លើក​លែង​ពន្ឋ​គយ១០០​% ក្នុង​ការនាំចេញ​ផលិតផល​ទៅក្រៅ​ប្រទេស​ ​រយៈពេល​លើក​លែង​ពន្ឋ​លើ​ប្រាក់ចំណេញ៩ឆ្នាំ​ (ពន្ឋ​លើ​ប្រាក់ចំណេញ២០​%) អនុញ្ញាត​ឱ្យ​ផ្ទេរ​ប្រាក់ចំណេញ​ដោយសេរី​(ពន្ធ​កាត់​ទុក១៤​%) ការប្រើ​ប្រាស់​ប្រាក់ចំណេញ​លើ​មុខសញ្ញា​វិនិយោគ​(រំលោះ​ពិសេស៤០​%)។

រី​ឯកម្មសិទ្ឋិ​ និង​ប្រើប្រាស់​ដីធ្លី​វិញ​ (ផ្អែកលើ​ច្បាប់​ភូមិបាល​) ការ​កាន់កាប់​ជា​កម្មសិទ្ឋិ​ដីធ្លី​ មានតែ​ចំពោះ​រូប​វន្ដ័​បុគ្គល​ ឬនីតិបុគ្គល​សញ្ជាតិ​ខ្មែរ​។ អ្នក​វិនិយោគ​អាច​ប្រើប្រាស់​ដីធ្លី​តាមរយៈ​ការជួល​ត្រឹម៤៥ឆ្នាំ​ (សម្បទាន​ដី​)។ អនុ​គណៈកម្មាធិការ​វិនិយោគ​ខេត្ត​ មាន​សិទ្ឋិ​សម្រេច​លើ​ការចុះបញ្ជី​ គម្រោង​វិនិយោគ​ក្នុង​ក្របខណ្ឌ​ខេ​ត្ដ​ ដែល​មាន​ទុន​វិនិយោគ​ទាប​ជាង២លាន​ដុល្លារ​។

សម្រាប់​ផែនការ​អភិវឌ្ឍន៍​ខេត្ត​នា​ពេល​ខាងមុខ​ គឺ​លើកស្ទួយ​វិស័យ​កសិកម្ម​ ប្រព័ន្ធ​ស្រោចស្រព២​/១ឆ្នាំ​ បង្កើន​ទិន្នផល​ និង​មានគុណ​ភាព​ខ្ពស់​ ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​កែច្នៃ​ ផលិតផល​កសិកម្ម​ និង​ការ​ជីក​យក​រ៉ែ​ អភិបាលកិច្ច​ល្អ​ ច្រក​តាម​ព្រំដែន​មាន​ទំនាក់ទំនង​ល្អ​ និង​អភិវឌ្ឍ​ធនធានមនុស្ស​ជំរុញ​ លើកស្ទួយ​លើ​ការ​វិនិយោគ​ និង​វិស័យ​ទេសចរណ៍​ អភិរក្ស​តំបន់​វប្បធម៌​ និង​ការ​ការពារ​ធនធាន​ធម្មជាតិ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here