រដ្ឋាភិបាល​អនុម័ត​លើ​គម្រោង​អាជីវកម្ម​ថ្ម​សំណង់​ថ្មី​មួយ​នៅ​ខេ​ត្ដ​បន្ទាយមានជ័យ​

0

ដោយៈ​ រ៉ា​ណេត​

បន្ទាយ​មាន​ជ័យៈ​ គម្រោង​អាជីវកម្ម​ដ៏​ធំ​របស់​សហគ្រាស​ លឹម​ សុ​ថា​វី​ ដែល​ត្រូវ​ប្រើប្រាស់​ដី​រហូតដល់៥ហិ​កតា​ ស្ថិតនៅ​តំបន់​ភ្នំ​ធំ​ ឃុំ​អូរប្រាសាទ​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ និង​អនុ​ម័យ​ទាំងស្រុង​ឱ្យ​ចាប់​ដំណើរការ​ហើយ​។

បន្ទាប់ពី​ទទួល​បាន​សំ​ណើរ​ស្នើសុំ​ បើក​ដំណើរ​អាជីវកម្ម​ថ្ម​សំណង់​របស់​សហគ្រាស​ លឹម​ សុ​ថា​វី​ នៅ​ត្រឹម​ថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ រដ្ឋាភិបាល​ បានសម្រេច​អនុម័ត​ ឱ្យ​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​ដោយ​ស្របច្បាប់​ ក្រោយពី​ឆ្លងកាត់​កិច្ចប្រជុំ​ពិភាក្សា​របស់​អន្តរក្រសួង​នៅ​ទី​ស្តី​ ការក្រ​សួង​បរិស្ថាន​ ក្រោម​ការដឹកនាំ​ដោយ​លោយ​រ័ត្ន​ វិរៈ​ អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន​។

កិច្ចប្រជុំ​នេះ​មាន​សមាសភាព​ចូលរួម​ពី​មន្ត្រី​ តំណាង​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួងបរិស្ថាន​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ អគ្គាធិការ​ដ្ឋាន​ ជំនួយការ​អម​ក្រសួង​ និង​តំណាង​ក្រសួង​រ៉ែ​ និង​ថាមពល​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​(រដ្ឋបាល​ព្រៃឈើ​ និង​រដ្ឋបាល​ជលផល​) ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្រសួងធនធានទឹក​ និងឧតុនិយម​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) រដ្ឋបាល​ខេ​ត្ដ​បន្ទាយមានជ័យ​ មន្ទីរ​បរិស្ថាន​ ខេ​ត្ដ​បន្ទាយមានជ័យ​ និង​តំណាង​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ម្ចាស់​សហគ្រាស​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​។

​ជា​លទ្ធផល​អង្គប្រជុំ​ បានសម្រេច​ ដូចជា១​-គាំទ្រ​លើ​គម្រោង​អាជីវកម្ម​ថ្ម​សំណង់​ របស់​សហគ្រាស​ លឹម​ សុ​ថា​វី​ ទី២​ ក្រុមហ៊ុន​ទីប្រឹក្សា​ ត្រូវ​ពិនិត្យ​ និង​ដាក់បញ្ចូល​រាល់​លិខិត​បទដ្ឋាន​គតិ​យុត្ដថ្មី​ៗដែល​ពាក់ព័ន្ធ​បន្ថែម​ទៀត​ ទី៣​ សហគ្រាស​ ត្រូវ​សហការ​ និង​រាយការណ៍​ជូន​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ នៅពេល​ដែល​សកម្មភាព​ គម្រោង​បាន​ជួបប្រទះ​នូវ​វត្ថុ​បូរាណ​

ទី៤​-សហគ្រាស​ ត្រូវ​អប់រំ​បុគ្គលិក​-កម្មករ​ឱ្យ​គោរពច្បាប់​ចរាចរណ៍​ និង​ធ្វើការ​ដឹកជញ្ជូន​ថ្ម​ មានការ​គ្រប​តង់​ឱ្យ​បាន​ត្រឹមត្រូវ​ ទី៥​-សហគ្រាស​ ត្រូវ​មាន​ផែនការ​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​ស្ដារ​បរិស្ថាន​ឡើងវិញ​ នៅពេល​បញ្ចប់​គម្រោង​មុននឹង​ពេល​ប្រគល់​ជូន​រដ្ឋ​វិញ​ និង​ទី៦​ សហគ្រាស​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​កែសម្រួល​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​នេះ​ ឱ្យ​ស្របតាម​មតិយោបល់​ជា​វិជ្ជមាន​ និង​ស្មារតី​អង្គប្រជុំ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here