ក្រុមហ៊ុនអចលនទ្រព្យថៃធំមួយបោះទុន៤ពាន់លានបាតសាងសង់សណ្ឋាគារចំនួន២៥ ក្នុងរយៈពេល៣ឆ្នាំទៅមុខ

0

ដោយ ៖ វុត្ថា
បាងកកៈ ក្រុមហ៊ុន CP Land Plc ដែលជាក្រុមហ៊ុនអចលនទ្រព្យរបស់ក្រុមហ៊ុន Charoen Pokphand Group គ្រោងចំណាយថវិកាចំនួន៤ពាន់លានបាត ដើម្បីសាងសង់សណ្ឋាគារ ដើម្បីបង្កើនឱ្យដល់ចំនួន២៥នៅក្នុងរយៈពេល៣ឆ្នាំទៅមុខទៀត ដោយក្នុងនោះថវិកាប្រមាណ២ពាន់លានបាតអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ប្រើប្រាស់នៅឧស្សាហកម្មមួយនៅតំបន់រ៉ាក់យ៉ងប្រទេសថៃ។

ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនCP Land Plc លោក Sunthorn Arunanondchai បានឱ្យដឹងកន្លងមកនេះថា វិស័យទេសចរណ៍ និងឧស្សាហកម្ម គឺជាវិស័យអាទិភាពក្នុងការវិនិយោគរបស់ក្រុមហ៊ុន ពីព្រោះវិស័យទាំពីរនេះ ត្រូវបានជំរុញដោយគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាលថៃ។
លោកបន្តថា “ទោះបីសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ ក៏ប្រជាជននៅតែធ្វើដំណើរដដែល។ ផលប័ត្រសណ្ឋាគាររបស់យើង នឹងទទួលបានអត្ថប្រយោជន៍ ពីយុទ្ធនាការរបស់រដ្ឋាភិបាល ដែលជំរុញការប្រើប្រាស់ក្នុងស្រុក តាមរយៈការចំណាយរបស់អ្នកទេសចរណ៍នៅតាមបណ្តាខេត្តតូចៗ”។


ក្រុមហ៊ុន CP Land បាននឹងកំពុងធ្វើប្រតិបត្តិការសណ្ឋាគារចំនួន១១នៅតាមខេត្តចំនួន៩ទូទាំងប្រទេស ក្រោមឈ្មោះ Fortune Hotel ដែលមានបន្ទប់ចំនួនសរុប១,៦៥៦ បន្ទប់ ក្នុងនោះសណ្ឋាគារចំនួនប្រាំបីស្ថិតនៅក្នុងខេត្តតូចៗ រួមមានសណ្ឋាគារចំនួនពីរនៅ Nakhon Phanom និងមួយកន្លែងទៀតនៅតាមបណ្តាខេត្ត Chiang Rai ខេត្ត Tak Loei ខេត្ត Nakhon Si Thammarat ខេត្ត Buri Ram និង ខេត្ត Phitsanulok ព្រមទាំងសណ្ឋាគារ៣ ទៀតគឺនៅក្នុងទីក្រុង Bangkok សង្កាត់ Khao Yai និងសង្កាត់ Muang ក្នុងខេត្តនគររាជសីមា។


នៅឆ្នាំ ២០២២ ក្រុមហ៊ុន CP Land មានគោលបំណងបង្កើនចំនួនកន្លែងស្នាក់នៅដល់ជាង៤០០០ បន្ទប់នៅ២៥ទិសដៅក្នុងតំបន់ទាក់ទាញ ដូចជា តំបន់ Khon Kaen តំបន់ Udon Thani និង តំបន់ Hat Yai ក្នុងខេSongkhla ដោយសារតំបន់ទាំងនេះមានតម្រូវការខ្ពស់។
លោកSunthorn បានបន្ថែមថា ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងឧបករណ៍ប្រើប្រាស់ នៅឯតំបន់ឧស្សាហកម្ម CPGC នៅក្នុងស្រុក Ban Khai និង Nikhom Pattana នៅក្នុង ខេត្ត Rayong បន្ទាប់ពីចំណាយប្រាក់សរុបចំនួន៤ពាន់លានបាតក្នុងឆមាសទី១ ដើម្បីទទួលបានដីសរុប៣.០៦៨ រ៉ៃ។


គម្រោងនេះត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនសាជីវកម្ម CG ដែលជាការវិនិយោគរួមគ្នារបស់ក្រុមហ៊ុន CP Land និងក្រុមហ៊ុនវិស្វកម្មសំណង់ Guangxi ដែលជាក្រុមហ៊ុនសាងសង់ធំជាងគេមួយ នៅក្នុងប្រទេសចិន ដែលកាន់កាប់ភាគហ៊ុនចំនួន៥០ភាគរយនិង ៤៨ ភាគរយ។
លោក Sunthorn បានបន្តថា“អចលនទ្រព្យឧស្សាហកម្ម ជាវិស័យដ៏រឹងមាំមួយពីព្រោះរដ្ឋាភិបាលកំពុងមានគំនិតផ្តួចផ្តើម បង្កើតច្រករបៀងសេដ្ឋកិច្ចទិសខាងកើត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here