រដ្ឋាភិបាល​សម្រេច​អនុម័ត​លើ​គម្រោង​អាជីវកម្ម​ថ្ម​អារ​ ក្រា​នី​ត នៅ​ខេត្តក្រចេះ

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ គម្រោង​អាជីវកម្ម​ថ្ម​អារ​ (ក្រា​នី​ត) ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន​ TAY​ NAM​ GRANITE​ (CAMBODIA​) Co​,.Ltd​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុ​ស្រុក​ស្នួល​ ខេត្តក្រចេះ​ នៅ​លើ​ផ្ទៃដី​ទំហំ​ ៤៨ហិ​កតា​ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​គាំទ្រ​ និង​អនុម័ត​ឱ្យធ្វើ​អាជីវកម្ម​ ប៉ុន្តែ​ស្ថិតនៅ​ក្រោម​លក្ខខណ្ឌ​នៃ​ការគ្រប់គ្រង​ដោយ​ច្បាប់​។

តប​ទៅ​នឹង​សំណើ​ររបស់​ក្រុមហ៊ុន​ TAY​ NAM​ GRANITE​ (CAMBODIA​) CO​., LTD​ នៅ​ត្រឹម​ថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ នៅ​ទី​ស្តី​ការក្រ​សួង​បរិស្ថាន​ លោក​ រ័ត្ន​ វីរៈ​ អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន​ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្ដីពី​ការពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​ (ESIA​) សម្រាប់​គម្រោង​អាជីវកម្ម​ថ្ម​អារ​ (ក្រា​នី​ត) របស់​ក្រុមហ៊ុន​ TAY​ NAM​ GRANITE​ (CAMBODIA​) CO​., Ltd​។

គម្រោង​អាជីវកម្ម​មួយ​នេះ​ស្ថិតនៅ​លើ​ផ្ទៃដី​ទំហំ​ ៤៨​ ហិ​កតា​ មាន​ទីតាំង​ស្ថិតនៅ​តំបន់​ស្វាយជ្រះ​ ក្នុង​ភូមិ​ថ្នល់​ ឃុំ​ស្វាយជ្រះ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ ដែល​រៀបចំ​របាយការណ៍​ ESIA​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ ENVIROTECH​ SERVICE​ CO​., Ltd​ ។

កិច្ចប្រជុំ​ខាងលើ​នេះ​ មាន​សមាសភាព​ចូលរួម​ពីអ​គ្គ​នាយកដ្ឋាន​ចំណុះ​ក្រសួងបរិស្ថាន​ អន្តរក្រសួង​ពាក់ព័ន្ធ​ រដ្ឋបាល​ខេត្តក្រចេះ​ អង្គការ​ DPA​ នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ក្រុមហ៊ុន​ម្ចាស់​គម្រោង​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​ ចំនួន​ ៣៥នាក់​។

ជា​លទ្ធផល​ អង្គប្រជុំ​បានសម្រេច​ដូច​ខាងក្រោម​៖

១-គាំទ្រ​ទៅលើ​គម្រោង​នេះ​

២-ក្រុមហ៊ុន​ ត្រូវ​មាន​ផែនការ​គ្រប់គ្រង​សំណល់រាវ​ ដែល​ចេញពី​កន្លែង​អារ​ថ្ម​ និង​កន្លែង​កែច្នៃ​ថ្ម​អារ​ឱ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​បង្ហូរ​ចូល​ទៅ​ក្នុង​ប្រភព​ទឹកធម្មជាតិ​

៣-ក្រុមហ៊ុន​ ត្រូវ​មាន​ផែនការ​គ្រប់គ្រង​អាចម៍ដី​ កម្ទេច​ថ្ម​ ឬថ្ម​គ្មាន​គុណភាព​ និង​សំណល់​ភក់​ (ផេះ​ថ្ម​) ឱ្យ​បាន​ត្រឹមត្រូវ​ ដោយក្រុម​ហ៊ុន​ត្រូវ​សហការ​ជាមួយ​ក្រសួង​រ៉ែ​ និង​ថាមពល​ និង​ក្រសួងបរិស្ថាន​ ដើម្បី​ជំរុញ​ និង​កែច្នៃ​ថ្ម​ និង​ផេះ​ថ្ម​ យក​ទៅ​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​

៤-ក្រុមហ៊ុន​ ត្រូវ​កាត់បន្ថយ​ការ​បំពុល​ខ្យល់​ សំឡេង​ និង​រំ​ញ័រ​ ដែល​ចេញពី​ខ្សែ​សង្វាក់​ផលិតកម្ម​

៥-ក្រុមហ៊ុន​ ត្រូវ​ផ្តល់​សម្ភារ​ឧបករណ៍​សុវត្ថិភាព​ការងារ​ដល់​បុគ្គលិក​-កម្មករ​ រួម​ទាំង​ចុះបញ្ជី​ ប.ស.ស​ ដល់​បុគ្គលិក​-កម្មករ​ឱ្យ​បាន​ត្រឹមត្រូវ​

៦-ក្រុមហ៊ុន​ ត្រូវ​សហការ​ជាមួយ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ សម្រាប់​ដាក់​ជញ្ជីង​ថ្លឹង​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដឹកជញ្ជូន​ឱ្យ​បាន​ត្រឹមត្រូវ​ ព្រមទាំង​ត្រួតពិនិត្យ​អ្នកបើកបរ​ដោយ​មិន​ប្រើប្រាស់​ជាតិ​ស្រវឹង​ និង​គ្រឿងញៀន​

៧-ក្រុមហ៊ុន​ ត្រូវ​បញ្ឈប់​សកម្មភាព​អាជីវកម្ម​ និង​សហការ​ជាមួយ​ក្រសួង​ ឬមន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ក្នុងករណី​ជីក​ប្រទះឃើញ​វត្ថុបុរាណ​ ឬសម្បត្តិ​វប្បធម៌​

៨-នៅពេល​បញ្ចប់​គម្រោង​ ក្រុមហ៊ុន​ត្រូវ​ប្រែក្លាយ​ការដ្ឋាន​អាជីវកម្ម​ថ្ម​អារ​ទៅជា​អាងស្តុកទឹក​ ព្រមទាំង​វិភាគ​គុណភាព​ទឹកជា​មុន​សិន​ មុននឹង​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សម្រាប់​វិស័យ​កសិកម្ម​

៩-ក្រុមហ៊ុន​ ត្រូវ​ធ្វើការ​បច្ចុប្បន្ន​ទិន្នន័យ​លើ​របាយការណ៍​ ESIA​ និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​ពាក់ព័ន្ធ​ឡើងវិញ​ឱ្យ​បាន​ត្រឹមត្រូវ​

១០​-ក្រុមហ៊ុន​ ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ការ​រៀបរាប់​ដែល​មាននៅ​ក្នុង​របាយការណ៍​ ESIA​ នេះ​និង​

១១​-ក្រុមហ៊ុន​ ត្រូវ​បញ្ចូល​មតិយោបល់​វិជ្ជមាន​ ស្របតាម​ស្មារតី​អង្គប្រជុំ​ ទៅ​ក្នុង​របាយការណ៍​ ESIA​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here