ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ Prestige Homes (Cambodia)ចុះ កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអចលនទ្រព្យ Urban Village នៅថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០១៩ លើការទទួលសិទ្ធផ្តាច់មុខក្នុងការលក់ខុនដូនៅតៃវ៉ាន់ដោយក្នុងគោលបំណងបង្កើតកិច្ចសហការទាក់ទងនឹងការអភិវឌ្ឍអចលនទ្រព្យ។

កិច្ចសហការនេះនឹងឱ្យភាគីទាំងពីររួមគ្នាជាកម្លាំងដើម្បីឆ្ពោះទៅរកទីផ្សារដ៏ល្អឥតខ្ចោះសម្រាប់វិនិយោគិន។
-->
លោក Roger Liu ជាប្រធានតំណាងខុនដូនៅតៃវ៉ាន់ និង លោក Ben Li ជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Urban Village បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដោយមានវត្តមានជាសក្ខីភាពរបស់ថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរដែលបង្ហាញពីការរួមគ្នាមួយក្នុងការបង្កើតនូវអ្វីអស្ចារ្យសម្រាប់ភាគី។ តាមរយៈកិច្ចព្រមព្រៀងដែលត្រូវបានទទួលស្គាល់ជាផ្លូវការនិងស្របច្បាប់នេះ ក្រុមហ៊ុនទាំងពីរប្តេជ្ញាសម្រេចឱ្យបាននូវសមិទ្ធិផលគោលដៅរួមក៏ដូចជាអត្ថប្រយោជន៍សម្រាប់វិនិយោគិនផងដែរ ។
លោក Ben បានសម្តែងក្តីសោមន្សរីករាយចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ និង បានថ្លែងថា ជាមួយការអភិវឌ្ឍឥតឈប់ឈររបស់ក្រុមហ៊ុនយើង និងកិច្ចសហប្រតិបត្តិការល្អបំផុតជាមួយ ក្រុមហ៊ុនអចលនទ្រព្យ Prestige Homes (Cambodia) បានបង្ហាញពីភាពជោគជ័យដ៏អស្ចារ្យក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
លោកជឿជាក់យ៉ាងមុតមាំលើ ក្រុមហ៊ុនអចលនទ្រព្យ Prestige Homes (Cambodia) ក្នុងការទទួលសិទ្ធ ភ្នាក់ងារលក់ផ្តាច់មុខនេះថានឹងផ្តល់នូវសមិទ្ធផលផ្លែផ្កាបន្ថែមទៀតនាពេលខាងមុខឆាប់ៗនេះ។
លោក Dr. Raymond Choi ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Prestige Homes (Cambodia) បានថ្លែងថាដោយមានកិច្ចសហការ និងការគាំទ្រដ៏កក់ក្តៅពីក្រុមហ៊ុនអចលនទ្រព្យ Urban Village ក្រុមហ៊ុនយើងពេញចិត្ត និង ពាំនាំមកនូវសេវាកម្មដ៏ល្អឥតខ្ចោះ ដើម្បីបំពេញក្តីសុបិនរបស់អតិថិជនយើង ។
ដោយគោលដៅពិសេសរបស់យើង គឺពង្រីកខ្លួនពីទីផ្សារអចលនទ្រព្យកម្ពុជាឆ្ពោះទៅទីផ្សារអាស៊ាន មកដល់បច្ចុប្បន្ននេះយើងបានក្លាយជាក្រុមហ៊ុនអចលនទ្រព្យពិសេសឈានមុខគេ ដោយសារពួកយើងយល់ពីនិន្នាការរបស់ទីផ្សារហើយយល់ច្បាស់ពីតម្រូវការអតិថិជន។ លោកក៏បានសម្តែងនូវការអរគុណចំពោះដៃគូក្រុមហ៊ុនអចលនទ្រព្យ Urban Village ដែលជឿជាក់លើពួកយើងតាំងពីដំបូងមក។
ពួកយើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលមានទីផ្សារដ៏ធំដូចជាតៃវ៉ាន់ បានផ្តល់សិទ្ធលក់ខុនដូផ្តាច់មុខ ហើយក្រុមការងារក្រុមហ៊ុនអចលនទ្រព្យ Prestige Homes (Cambodia) របស់យើងបានត្រៀមខ្លួនរួចរាល់ ១០០ ភាគរយដើម្បីជួយអតិថិជនរបស់យើងទទួលបាននូវបទដ្ឋាន និង សេវាកម្ម គួរជាទីពេញចិត្ត” ។
សម្រាប់ព័ត៌មានបន្ថែមរបស់ ក្រុមហ៊ុន Prestige Homes (Cambodia) សូមចូលទៅក្នុង គេហទំព័រ www.prestigehomeskh.com ឬធ្វើការទំនាក់ទំនងផ្ទាល់មកកាន់លេខ៖០២៣ ៨៨៨ ៨០៧។ បុគ្គលិកយើងខ្ញុំរីករាយ និងស្វាគមទទួលទូរសព្ទរបស់លោកអ្នកដោយក្តីរីករាយបំផុត៕

