ដោយ៖ រ៉ាណេត
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញថវិកាសន្សំចំនួន១០០លានដុល្លារ ដើម្បីប្រើប្រាស់នៅក្នុងស្ដារ និងស្ថាបនាកែលម្អរប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តព្រះសីហនុ ក្នុងជំហានដំបូង។

ដោយ៖ រ៉ាណេត
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញថវិកាសន្សំចំនួន១០០លានដុល្លារ ដើម្បីប្រើប្រាស់នៅក្នុងស្ដារ និងស្ថាបនាកែលម្អរប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តព្រះសីហនុ ក្នុងជំហានដំបូង។

ជាការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ តាមការចង្អុលបង្ហាញពីសំណាក់សម្តេច តេជោហ៊ុន សែន នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩កន្លងទៅ នៅត្រឹមថ្ងៃទី៤ ខែកញ្ញា ម្សិលមិញនេះ គណកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ដឹកនាំដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធា គៈស.ហ បានរៀបចំកិច្ចប្រជុំអន្តក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាអំពី “ការធ្វើអាទិភាវូបនីយកម្ម ក្នុងការជួសជុល និងសាងសង់ផ្លូវថ្នល់ក្នុងខេត្តព្រះសីហនុ”។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច (គ.ស.ប) ស្ដីពីការធ្វើអាទិភាវូបនីយកម្ម ក្នុងការជួសជុល និងសាងសង់ផ្លូវថ្នល់ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ ជាលទ្ធផលអង្គប្រជុំបានឯកភាព លើវិធានការ និងគោលការណ៍បន្ថែមមួយចំនួន។
លទ្ធផលរួមមានៈ បន្តអនុវត្តន៍គោលការណ៍ ដែលបានសម្រេចក្នុងកិច្ចប្រជុំ គ. ស.ហ កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០១៥ ចំពោះវិធានការការងារបន្ទាន់ និងអាទិភាព ក្នុងការស្តារអូរធម្មជាតិទាំង៥ និងលូដែលមានស្រាប់ ខណៈសព្វថ្ងៃកំពុងទទួលរងការរំលោភយក ចំណីអូរ និងប្រឡាយ ដើម្បីបើកមុខទឹកហូរនិងដោះស្រាយជំនន់ទឹកភ្លៀង។ ការស្តារ ជួសជុលផ្លូវក្នុងក្រុង ផ្លូវវាងក្នុងការស្តាររៀបចំអូររំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់។

កិច្ចប្រជុំក៏បានកំណត់អាទិភាព និងវាយតម្លៃពីទំហំនៃការស្តារ និងជួសជុលកំណាត់ផ្លូវទាំង២២ខ្សែនិងផ្លូវវាងក្រុង តាមបទដ្ឋានស្តង់ដាដែលសិក្សា ដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយផ្សារភ្ជាប់ជាមួយនឹងគុណភាព សោភណ្ឌភាព សុវត្ថិភាព។ តម្រូវការហិរញ្ញប្បទាននៃការដោះស្រាយផលប៉ះពាល់ ក្នុងនោះផ្តោតលើបច្ចេកទេសក្នុងការសាងសង់ ពិនិត្យគុណភាព សំណង់ ទំហំផ្លូវ ការបង្កប់ប្រព័ន្ធខ្សែកាប ទូរស័ព្ទ បំពង់ទឹកស្អាត និងបណ្តាញទឹកកខ្វក់ព្រមទាំងទឹកភ្លៀងជាដើម៕