ដោយនៅ ស៊ីវុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានបើកលក់ជាផ្លូវការគម្រោង “អាម៉ូរីប្រាំពីរមករា” ជាលើកទីពីរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបាន និងកំពុងមានការរីកចម្រើនខ្លំាងនាពេលបច្ចុប្បន្ននេះ។

លោកស៊ី មែនឌី ប្រធានគ្រប់គម្រោងក្រុមហ៊ុនអាម៉ូរី បានឱ្យដឹងនៅក្នុងពិធីបើក លក់គម្រោងវគ្គទី២ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៩កន្លងមកថា ការសម្ពោធដាក់លក់វគ្គ២ជាផ្លូវការនៃគម្រោង អាម៉ូរី ៧មករា នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងពីភាពជោគជ័យ និងការរីកចំរើនថែមទៀត របស់ក្រុមហ៊ុនអាម៉ូរី ខូ អិលធីឌី ក្នុងការការបង្កើនជំនឿនទុកចិត្តដល់អតិថិជនរបស់ខ្លួន ក៏ដូចជាសាធារណៈជនទូទៅមកលើក្រុមហ៊ុន។
ទីតាំងនៃគម្រោង បុរី អាម៉ូរី៧មករា បានបង្ហាញខ្លួនស្ថិតនៅចំទីប្រសព្វសក្តានុពលសេដ្ឋកិច្ចរវាងតំបន់ពាណិជ្ជកម្ម ទីក្រុងរណបជ្រោយចង្វារ ព្រមទាំងគម្រោងអភិវឌ្ឍន៍ល្បីឈ្មោះធំៗជាច្រើនដទៃទៀតស្ថិតនៅជុំវិញទីតាំងបុរី។ ចំណុចពិសេសរបស់បុរីអាម៉ូរី ៧មករា គឺមានដងព្រែកធម្មជាតិ ដែលញុំាងឲ្យគម្រោងមានទេសភាពដ៏ស្រស់ត្រកាលនៅលើផ្ទៃដីចំនួន៣២ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋ៧មករា ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ៥ ដែលពោពេញដោយសក្តានុពលអភិវឌ្ឍន៍ខ្ពស់ និងជាទីប្រជុំជនដ៏កុះករបំផុតក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះគំរោងនេះក៏មានទីតាំងសក្កានុពលខ្លាំង ដែលនៅជិតបុរី អាម៉ូរី ៧មករា គឺមានដូចជា សួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡាដ្ឋានជាតិមរតកតេជោ និងសួនទឹកហ្គោលឌិនស៊ីធីធំជាងគេនៅអាស៊ី និងគម្រោងបុរីល្បីៗជាច្រើនទៀត។
លោកសួន វីរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានមានប្រសាសន៍ថា “ គម្រោងបុរី អាម៉ូរី៧មករា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគ ទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម”។
តាមរយៈការបើកលក់ជាផ្លូវការវគ្គទី២នេះ អតិថិជនដែលបានចូលរួមក្នុងពិធីនេះ នឹងទទួលបានបណ្ណសាច់ប្រាក់បញ្ចុះតម្លៃចំនួន$3000 និងបណ្ណផ្តល់ជូនគ្រឿងសង្ហារឹមមួយឈុតធំដោយឥតគិតថ្លៃ សម្រាប់ការទិញផ្ទះពាណិជ្ជកម្មប្រភេទA និងB ដែលនឹងបើកលក់ក្នុងខែតុលាខាងមុខនេះ។ លើសពីនេះទៅទៀត អតិថិជនដែលទិញក្នុងឳកាសបើកលក់នេះនឹងទទួលបានការ ចាប់រង្វាន់ផ្សងសំណាងដែលរួមមានរង្វាន់ធំ ដីឡូតិ៍ទំហំ5គុណ20ម៉ែត្រ ប័ណ្ណសាច់ប្រាក់ $1000 $2000 និង $3000បន្ថែមទៀតផងដែរ។

ក្នុងដំណាក់កាលទី២នេះ បុរី អាម៉ូរី៧មករា មានផ្តល់ជូនជម្រើសចំនួន៤ដូចជា៖ ជម្រើសទី១ ដីទំហំ៥មX២០ម ជម្រើសទី២ ដីទំហំ១០មX២០ម ជម្រើសទី៣ដីទំហំ២០មX៣០ម និងជម្រើសទី៤ ផ្ទះវីឡាកូនកាត់ទំហំ៥មX១២ម។
បុរីអាម៉ូរី៧មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំណេញ និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនអោយបានល្អប្រសើរ និងតាមផែនការច្បាស់លាស់។

អតិថិជនចាប់់អារម្មណ៍អាចទាក់់ទងបានតាមរយៈលេខទូរស័ព្ទ០៩២៩០ ៩៩៩៩, 078 90 9999៕






