ដោយ Donald Lee
វៀតណាមៈ រដ្ឋាភិបាលប្រទេសវៀតណាម បានប្រកាសផែនការសាងសង់គម្រោងផ្លូវល្បឿនលឿនតម្លៃ ១,៣ពាន់លានដុល្លារ នៅតំបន់ដីសណ្ដមេគង្គដែលនឹងភ្ជាប់បណ្តាញផ្លូវធំៗជាមួយកម្ពុជាដូចជាផ្លូវជាតិលេខ២។
គម្រោងដ៏ធំនេះ នឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនសាជីវកម្ម Cuu Long របស់រដ្ឋាភិបាលវៀតណាម សម្រាប់ការអភិវឌ្ឍការវិនិយោគ និងការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ វានឹងភ្ជាប់តំបន់ចូវដុកទៅទីក្រុង Soc Trang ព្រំដែនវៀតណាម-កម្ពុជាដែលមានផ្នែកខ្លះស្របទៅនឹងទន្លេបាសាក់ និងតាមបណ្តោយផ្លូវជាតិលេខ៩១របស់វៀតណាម។
ដំណាក់កាលដំបូងនៃគម្រោងប្រវែង១៥៥ គីឡូម៉ែត្រនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៣ ហើយរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល៣ឆ្នាំ។ ផ្លូវល្បឿនលឿននេះនឹងមានល្បឿនកំណត់១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។
គម្រោងដ៏ធំនេះ នឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដឹកជញ្ចូនជាមួយកម្ពុជា និងភ្ជាប់ទៅនឹងផ្លូវធំៗរបស់កម្ពុជាដូចជាផ្លូវជាតិលេខ២។

គម្រោងនេះ នឹងរួមបញ្ចូលការសាងសង់ស្ពានចំនួន១៣០ និងផ្លូវប្រសព្វចំនួន៥០ ដែលនឹងតភ្ជាប់ទៅផ្លូវធំៗ នៅតំបន់ដីសណ្ដមេគង្គ៕






