តម្រូវការ​ដីធ្លី​ហក់​ឡើង​នៅក្នុង​ប្រទេស​វៀតណាម​ ខណៈ​ក្រុមហ៊ុន​ជាច្រើន​បាន​និង​កំពុង​ប្តូរ​មកកាន់​ប្រទេស​នេះ​

0

ដោយ ​វុត្ថា​

ទី​ក្រុង​ហូ​ជី​មី​ញៈ​ ក្រុមហ៊ុន​ជាច្រើន​នៅតែ​បន្ត​ផ្លាស់​ប្តូរ​រោងចក្រ​របស់​ខ្លួន​ ទៅ​បោះទីតាំង​នៅក្នុង​ប្រទេស​វៀតណាម​ បាន​ធ្វើ​ឱ្យ​ដីធ្លី​នៅក្នុង​ប្រទេស​នេះ​ មាន​តម្រូវការ​កាន់តែ​ខ្ពស់​ និង​ខ្លាំង​ជាង​មុន​ដោ​សារ​តែ​មានការ​អភិវឌ្ឍន៍​លើ​អចលនទ្រព្យ​ឧស្សាហកម្ម​។

យោង​តាម​របាយការណ៍​របស់​ការ​របស់​ក្រុមហ៊ុន​ Savills​ Vietnam​ ចេញផ្សាយ​កាល​ចុង​សប្តាហ៍​កន្លងមក​នេះ​បាន​បង្ហាញថា​ វិស័យ​អចលនទ្រព្យ​ឧស្សាហកម្ម​របស់​ប្រទេស​វៀតណាម​រហូតមកដល់​ពេលនេះ​ នៅតែ​មាន​តម្រូវការ​ខ្ពស់​ ខណៈ​ក្រុមហ៊ុន​ជាច្រើន​មក​ពី​ប្រទស​ចិន​ ដែល​ប្រតិបត្តិ​ការ​លើ​វិស័យ​ជាច្រើន​រួមមាន​កាត់ដេរ​ ដេរ​ស្បែកជើង​ និង​ផលិត​ផល​គ្រឿង​បំ​លាស់​ជាដើម​។

លោក​John​ Campbell​ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ ក្រុមហ៊ុន​ Savills​ Vietnam​ Services​ បានឱ្យ​ដឹង​ថា​ “ទោះបី​ដី​នៅក្នុង​ខេត្ត​សំ​ខាន់​ៗ ត្រូវ​បាន​គេ​កាន់កាប់​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ក៏ដោយ​ ក៏​ដី​ដែល​ទំនេរ​មាន​ទាំង​គម្រោង​ជាច្រើន​ទៀត​ មាន​ទាំង​ក្រុមហ៊ុន​បរទេស​បាន​បង្កើន​ការ​វិនិយោគ​នៅក្នុង​ប្រទេស​វៀតណាម​”។

លោក​បន្ត​ថា​ ក្រុមហ៊ុន​បរទេស​ជាច្រើន​បាន​ នឹង​កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​នៅក្នុង​តំបន់​ Central​ Regions​ ខណៈ​ ខណៈ​ពេល​ដែល​អ្នក​អភិវឌ្ឍន៍​កំ​ពុង​បំ​លែង​ដី​កសិកម្ម​ទៅជា​ការប្រើ​ប្រាស់​ឧស្សាហកម្ម​ដោយ​ធានា​នូវ​ការ​ផ្គត់ផ្គង់​បន្ថែម​។

វិស័យ​ឧស្សាហកម្ម​នៅក្នុង​ប្រទេស​វៀតណាម​ កំពុង​រីក​លូតលាស់​យ៉ាង​ខ្លាំង​ជាមួយនឹង​កំណើន១០ដង​ នៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​) ក្នុងរយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ ការ​ផ្គត់ផ្គង់​ដី​ល្អ​ គឺ​ជួយ​សម្រួល​ដល់​គម្រោង​ផលិតកម្ម​ ដែល​នឹង​ចូល​មកដល់​ និង​ការ​កើនឡើង​នៃ​ជម្រើស​ជួល​ជាមួយ​រោងចក្រ​ ដែល​ត្រៀម​រួចរាល់​ (RBF​) និង​(BTS​)។ ប្រទេស​វៀតណាម​ ត្រូវតែ​មានការ​ជ្រើសរើស​អោយ​បាន​ច្រើន​ជាមួយ​គំរោង​ដើម្បី​ជំរុញ​ខ្សែ​សង្វាក់​តម្លៃ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ នូវ​ការប្រកួត​ប្រជែង​និង​ធានា​កំណើន​ប្រកបដោយ​ចីរភាព​។

នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ​ តំបន់ឧស្សាហកម្ម​របស់​ប្រទេស​វៀតណាម​ប្រមាណ៣២៦​ ត្រូវ​បាន​បង្កើត​ឡើង​ដែល​មានផ្ទៃ​ដី​សរុប៩៥.៥០០​ ហិ​កតា​។ ក្នុង​នោះ​តំបន់ឧស្សាហកម្ម​ចំនួន២៥១​ កំពុង​ដំណើរការ​ជាមួយ​ផ្ទៃដី៦០.៩០០ហិ​កតា​ ដែល​ស្មើនឹង​ ៧៤ភាគរយ​នៃ​ចំនួន​សរុប​ ខណៈ​សួន​ឧស្សាហកម្ម​ចំនួន​ ៧៥​ កំពុង​សាងសង់​សំណង​និង​ការ​ឈូស​ឆាយ​ទីតាំងនៅ​លើ​ផ្ទៃដី​សរុប​ចំនួន២៩.៣០០ហិ​កតា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here