អគ្គនាយក​ផ្សារ​មូលបត្រ​លើកទឹកចិត្ត​ឲ្យ​ម្ចាស់​អាជីវកម្ម​ចេះ​យក​លុយ​អ្នកដទៃ​យក​មក​ពង្រីក​ការ​វិនិយោគ​

0

ដោយ​ នៅ​ វឌ្ឍនា​

ភ្នំ​ពេញៈ​ អគ្គនាយក​ផ្សារ​មូលបត្រ​កម្ពុជា​ លោក​ហុង​ សុ​ហួរ​បាន​មានប្រសាសន៍​លើក​កទឹកចិត្ត​ដល់​ម្ចាស់​អាជីវកម្ម​ទាំ​អស់​ ត្រូវ​ចេះ​យក​លុយ​អ្នកដទៃ​ ដើម្បី​ពង្រីក​អាជីវកម្ម​ឬគំរោង​វិនិយោគ​របស់​ខ្លួន​ឱ្យ​មានការ​រីក​ចំរើន​ និង​ធំធាត់​កាន​តែ​ខ្លាំង​បន្ថែម​ទៀត​។

លោក​ហុង​ សុ​ហួរ​បាន​មាន​ប្រសា​សន៍៍​បែបនេះ​នៅក្នុង​ពិធីសម្ពោធ​ក្រុមហ៊ុន​ CEO​ Master​ Club​ Investment​ PLC​នៅ​ថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ​ ២០១៩កន្លងមក​នេះ​។ លោក​បន្ត​ថា​ ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវ​ចេះ​ ប្រើ​បា្រស់​លុយ​អ្នកដទៃ​ ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ដោយ​កុំ​ទន្ទឹង​រង​ចាំ​ប្រាក់ចំណេញ​ ដែល​សន្សំ​ពី​អាជីវកម្ម​របស់​ខ្លួន​ ព្រោះ​វា​អាច​ប្រើ​ពេល​យូ​ ដោយ​យ៉ាងហោចណាស់​ប្រើ​ពេល២ទៅ៣ឆ្នាំ​។

ក្នុង​ន័យ​នេះ​ លោក​ហុង​ សុ​ហួរ​បាន​ស្នើ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ អាច​ទៅ​ខ្ចី​លុយ​ពី​ធនាគា​ ដោយ​យក​ប្លង់ដី​យក​បញ្ចាំង​ដើម្បី​បាន​លុយ​យក​មក​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​។ ជំរើស​មួយទៀត​សម្រាប់​អាជីវកម្ម​ ដែល​ទើប​បង្កើត​ថ្មី​គឺ​ប្រើ​លុយ​អ្នកដទៃ​ ក្នុងនាម​ជា​ភាគហ៊ុន​។

លោក​បាន​លើក​ជាឧទាហរណ៍​ថា​ បើ​មាន​លុយ២លាន​ដុល្លារ​បើកហាង​មួយ​ ទទួល​បាន​ប្រាក់ចំណេញ​ហើយ​ កុំ​ទន្ទឹង​រង​ចាំ​ប្រាក់​ដែល​សន្សំ​ពី​អាជីវកម្ម​មួយ​ខែ​បន្តិច​ៗ ទំ​រាំ​បាន​លុយ​បើក​អាជីវកម្ម​ទី២នោះ​ ត្រូវ​ប្រើ​ពេល​យូ​ណាស់​ ហើយ​អាច​នឹង​មាន​ហា​នី​ភ័យ​ដោយសារតែ​មានការ​ចម្លង​តាម​គ្នា​។

លោក​ថា​ “ចឹង​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​ចេះ​ប្រើប្រាស់​លុយ​របស់​អ្នកដទៃ​ នៅពេល​ឃើញ​អាជីវកម្ម​របស់​ខ្លួន​មាន​ភាព​ជោគជ័យ​ហើយ​ និង​រីក​ចំរើន​ហើយ​ ត្រូវ​យក​លុយ​គេ​មក​ពង្រីក​បន្ថែម​ទៀត​”។

លោក​ហុង​ សុ​ហួរ​បាន​បញ្ជាក់​ទៀត​ថា​ ការ​ធ្វើបែប​នេះ​ គឺ​ដើម្បី​ឱ្យ​អ្នកមាន​ធនធាន​ ហើយ​ពុំ​មាន​ពេល​គ្រប់គ្រាន់​ មាន​លទ្ធ​ចូលរួម​វិនិយោគ​ជាមួយ​ ក្នុង​ការពង្រីក​អាជីវកម្ម​ ដើម្បី​ទទួល​បានផល​ចំណេញ​ទាំងអស់គ្នា​ គឺ​ចំណេញ​ទាំង​អាជីវកម្ម​ និង​ក្រុមហ៊ុន​ផ្ទាល់​។

លោក​បញ្ជាក់​ទៀត​ថា​ សម្រាប់​អ្នកមាន​លុយ​ច្រើន​រួចហើយ​ បាន​បោះទុន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​សក្តា​នុ​ពល​ នឹង​ទទួល​បានផល​ចំណេញ​ច្រើនជាង​យក​លុយ​ទៅ​ដាក់​ក្នុង​ធនាគារ​ ដោយ​គ្រាន់តែ​ចំណាយ២ម៉ឺន​ដុល្លារ​អាមេរិក​ នឹង​ចំណេញ​ដល់៤ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ ​; បើ​ក្រុមហ៊ុន​នោះ​គ្រប់គ្រង​បាន​ល្អ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here