ដោយគង់ សូរិយា
ភ្នំពេញៈ សមាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា និងសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានពិភាក្សាគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនិងពង្រីកការធ្វើការរួមគ្នាលើការបណ្តុះបណ្តាលធនធានមនុស្ស។

ដោយគង់ សូរិយា
ភ្នំពេញៈ សមាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា និងសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានពិភាក្សាគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនិងពង្រីកការធ្វើការរួមគ្នាលើការបណ្តុះបណ្តាលធនធានមនុស្ស។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី៩ កញ្ញាកន្លងមកថា សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបង្កើតឡើង ក្នុងគោលដៅជួយជំរុញការអភិវឌ្ឍ និងការរីកចម្រើនក្នុងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាប្រកបដោយគុណភាព តាមរយៈការចងក្រងសមាជិកដែលមានសមត្ថភាព ធនធាននានាក្នុងន័យចូលរួមទាក់ទាញការវិនិយោគ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ។
លោកបន្តថា យើងមានបណ្តាញផ្សព្វផ្សាយ និងបណ្តាញការងាររវាងសមាជិកសមាគម ដើម្បីធ្វើយ៉ាងណារួមគ្នាជំរុញការវិនិយោគ និងធ្វើឲ្យធនធានមនុស្សក្នុងវិស័យនេះកាន់តែច្រើន ដោយថ្នាក់ដឹកនាំសមាគមបានដឹកនាំសមាជិក និងថ្នាក់ដឹកនាំទៅទទួលការបណ្តុះបណ្តាលនៅប្រទេសសឹង្ហបុរី ថៃ ជាដើម។
ជាមួយគ្នានេះលោកសុខ ខេងអគ្គលេខាធិកាសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជាបានមានប្រសាសន៍ថា ធនធានមនុស្សវ័យក្មេងនៅកម្ពុជា ពិតជាមានសមត្ថភាពល្អប្រសើរជាជាងថ្នាក់ដឹកនាំចាស់ៗមួយចំនួន ដែលពួកគាត់ចាស់ៗច្រើននិងមិនសូវមានគំនិតច្នៃប្រឌិតច្រើននោះទេ។

ហេតុនេះទើបពួកគាត់បានទៅធ្វើអ្វីផ្សេងៗទៀត។លោកបន្តថា ដោយមើលឃើញបែបនេះ ទើបសភាមុខរបរនិងមីក្រូសហគ្រាស ដែលជាស្ថាប័នចំណុះឲ្យរដ្ឋាភិបាលបានចងក្រង និងពង្រីកការសហការជាមួយសមាគមនានា ដើម្បីជួយដល់អ្នកមានមុខរបរខ្នាតតូចឲ្យទទួលបានការបណ្តុះបណ្តាល និងពង្រីកអាជីវកម្មរបស់់ពួកគេឲ្យមានការអភិវឌ្ឍកាន់់តែប្រសើរឡើង។
លោកបន្តថា លើសពីនេះសភាមុខរបរ និងមីក្រូសហគ្រាសចង់សហការជាមួយសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ដើម្បីរៀបចំការបណ្តុះបណ្តាលដល់និស្សិតកម្ពុជាឲ្យមានការយល់ដឹង និងអាចស្វែងរកការងារ ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យកម្ពុជា ដើម្បីពួកគេទទួលបានចំណូលសំរាប់ការសិក្សារៀនសូត្រ។

លោកសុខ ខេងបានបន្តថា “យើងកំពុងគិតនិងបង្រៀនឲ្យពួកគេចេះស្ទូចត្រី តែបើពួកគេមិនព្រមស្ទូចនោះជាបញ្ហារបស់ពួកគេ តែគោលដៅមួយផ្នែករបស់យើងចង់ជួយយុវជនឲ្យមានការងារធ្វើ និងប្រាក់ចំណូល”៕