ដោយៈ រ៉ាណេត
ភ្នំពេញៈ វិស័យខុនដូនៅកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងតែបង្ហាញពីសក្ដានុពល និងភាពទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ប្រជាជនខ្មែរ ជាក់ស្ដែងដូចជាអគារខុនដូ Axis Residences ដែលបានបញ្ចប់ការសាងសង់បាន និងកំពុងបើកទ្វារស្វាគមន៍ម្ចាស់លំនៅដ្ឋាន និងអតិថិជនចង់ជួលសំរាប់រស់នៅ ប្រកបដោយភាពស៊ីវិល័យ។

-->
អ្នកជំនាញនៅក្នុងវិស័យមួយនេះបានលើកឡើងថា ការជ្រើសរើសទីតាំងស្នាក់នៅប្រកបដោយផាសុកភាព នៅក្នុងខុនដូរគឺជាជម្រើសមួយដ៏ត្រឹមត្រូវបំផុត ដែលវាក្រៅពីបង្ហាញនូវភាពទាន់សម័យ ថែមទាំងផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ទៀតផង។
ប្រធានផ្នែកលក់ប្រចាំនៅក្រុមហ៊ុនអចលនទ្រព្យ ស្លឹកឫទ្ធិ រៀលធី លោក ណុំ សុខរ៉ា បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះនិន្នាការនៃការរស់នៅរបស់ប្រជាជនខ្មែរបានចាប់ផ្តើមងាកមករកលំនៅដ្ឋានបែបសហសម័យ នៅក្នុងអគារខុនដូរទំនើបៗ ជាពិសេស សម្រាប់អ្នកជំនួញ និងអ្នកបម្រើការងារនៅក្នុងអង្គការ ឬក្រុមហ៊ុនឯកជនជាដើម។
លោកបានបន្តថា “ជាក់ស្ដែង ពេលនេះសំណង់ខុនដូ AXIS Residences បណ្តោ យផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលទើបតែបញ្ចប់ការសាងសង់ទាំងស្រុង បានទទួលការស្វាគមន៍ និងគាំទ្រពីសំណាក់អតិថិជនចំរុះជាតិសាសន៍ជាច្រើន ដែលក្នុងនោះក៏បានជនជាតិខ្មែរផងដែរ”។
លោកណុំ សុខរ៉ា បានបន្តទៀតថា បច្ចុប្បន្ននេះខុនដូ AXIS Residences បានបើកយ៉ាងទូលាយសម្រាប់អតិថិជន ដែលចង់ចូលរស់នៅក្នុងសំណង់ខុនដូដ៏ទំនើបមួយនេះ។ លោកបានបន្តទៀតថា ក្រៅពីអតិថិជនដែលជាអ្នកទិញ សម្រាប់លំនៅដ្ឋានផ្ទាល់ខ្លួន និងក្រុមគ្រួសារនោះ សម្រាប់អតិថិជនដែលមិនទាន់មានលទ្ធភាពទិញ ក៏អាចចូលមករស់នៅក្នុងខុនដូលំដាប់ស្ដង់ដា របស់ប្រទេសសិង្ហបុរីមួយនេះបានដែរ ដោយការជួលជាប្រចាំខែ និងជាប្រចាំឆ្នាំ ជាមួយនឹងតម្លៃសមរម្យ។
លោកបានបន្តទៀតថា “ខុនដូ AXIS Residences បានផ្តល់ភាពងាយស្រួលជាច្រើនសម្រាប់អតិថិជនដែលស្នាក់នៅដោយការជួល ជាមួយនឹងល័ក្ខខ័ណ្ឌនៃការបង់ប្រាក់ប្រចាំខែនីមួយៗយ៉ាងសាមញ្ញជាទីបំផុត”។លោកបនន្តថា “ខុនដូ AXIS Residences មានទីតាំងល្អបំផុតស្ថិតកណ្តាលក្រុង ជាប់នៅផ្លូវធំ ជាពិសេសជិតព្រលានយន្តហោះ ដែលកាន់តែងាយស្រួលក្នុងការធ្វើដំណើរ”។
សំណង់ខុនដូ AXIS Residences ដែលមានរចនាបទបែបទីក្រុងសិង្ហបុរី ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីគុណភាព និងកម្រិតសោភ័ណភាពបៃតង មានចំនួន៨អគារ ស្មើនឹងជាង៥៦០យូនីត មានទីតាំងស្ថិតនៅបណ្តោយផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានចម្ងាយប្រមាណ១០០០ម៉ែត្រពីព្រលានយន្តហោះភ្នំពេញ-អន្តរជាតិ ។
សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងបាន តាមរយៈទូរស័ព្ទលេខ ៖ ០៩២ ២១ ៦៦ ៥៥ ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានទទួលស្គាល់ថា បច្ចុប្បន្ននេះ និន្នាការនៃការរស់នៅរបស់ប្រជាជនខ្មែរមួយចំនួនពិតជាបានងាកទៅចាប់អារម្មណ៍លើវិស័យខុនដូពិតមែន ជាពិសេស អ្នកដែលមានកម្រិតជីវភាពមធ្យម និងបង្គួរ ។ លោកឧកញ៉ាបានបន្តថា “បច្ចុប្បន្ននេះមានប្រជាពលរដ្ឋខ្មែរ ដែលមានប្រាក់ចំណូលពីមធ្យមទៅខ្ពស់មួយចំនួន បានងាកមកចាប់អារម្មណ៍ចំពោះការស្នាក់នៅខុនដូ ដោយសារតែខុនដូភាគច្រើនមានទីតាំងនៅកណ្តាលក្រុង ស្របពេលការកកស្ទះចរាចរណ៍ និងការកើនឡើងនៃតម្លៃដី ក៏បានចូលរួមចំណែកធ្វើឱ្យការគិតរបស់ប្រជាពលរដ្ឋប្រែប្រួលផងដែរ”។

លោកបានបន្តថា ប្រជាជនរស់នៅប្រទេសអភិវឌ្ឍ និងជឿនលឿនភាគច្រើន ការរស់នៅក្នុងខុនដូគឺជាជម្រើសដំបូងគេបំផុត ដោយសារតែមានបានផ្តល់ភាពងាយស្រួល និងល្អប្រសើរជាច្រើន ជាពិសេស ចំណេញពេលវេលាក្នុងការធ្វើដំណើរបំពេញការងារជាដើម។
លោកបន្តទៀតថា “បើនៅប្រទេសគេខុនដូ ដែលស្ថិតនៅផ្លូវធំ និងជិតព្រលានយន្តហោះគឺមានតម្លៃថ្លៃ ដោយសារតែគេអាចយកធ្វើជាសេវាផ្គត់ផ្គង់ ការស្នាក់នៅក្នុងរយៈពេលខ្លីសម្រាប់ភ្ញៀវទេសចរណ៍ ឬអ្នកដំណើរដែលរង់ចាំការហោះហើរ”៕