រដ្ឋាភិបាល​តម្រូវ​ឱ្យ​ស្លាកយីហោ​សហគ្រាស​ក្រុមហ៊ុន​ដាច់ខាត​ត្រូវតែ​ដាក់​អក្សរ​ខ្មែរ​ធំៗ​នៅ​ខាងលើ​អក្សរ​បរទេស​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រសួងទេសចរណ៍​ និង​ក្រសួង​ពាណិជ្ជកម្ម​ ចេញប្រកាស​រួមគ្នា​ស្តី​ពី​ ការប្រើ​ប្រាស់​នាម​ករណ៍​របស់​សហគ្រាស​-ក្រុមហ៊ុន​នានា​ នៅ​លើ​លិខិត​ ឯកសារ​ ស្លាក​សញ្ញា​សម្រាប់​ដាក់​តាំង​បង្ហាញ​ ឬផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​សាធារណៈ​។

អន្តរក្រសួង​ ដែល​រួមមាន​ក្រសួងទេសចរណ៍​ និង​ក្រសួង​ពាណិជ្ជកម្ម​ បាន​ចេញប្រកាស​រួម​មួយ​ នៅក្នុង​គោលបំណង​គ្រប់គ្រង​ និង​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​លើ​ការប្រើ​ប្រាស់​នាម​ករណ៍​សហគ្រាស​ ក្រុមហ៊ុន​នៅ​លើ​លិខិត​ ឯកសារ​ ស្លាក​សញ្ញា​សម្រាប់​តាំង​បង្ហាញ​ ឬផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​សាធារណៈ​ ស្របតាម​នាម​ការណ៍​ ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ឱ្យ​បាន​ត្រឹមត្រូវ​។

សេចក្ដីប្រកាស​នេះ​ មាន​វិសាលភាព​អនុវត្ត​ចំពោះ​សហគ្រាស​-ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ និង​ពាណិជ្ជករ​ ដែល​បាន​ទទួលលិខិត​អនុញ្ញាត​ប្រកប​អាជីវកម្ម​ ដែល​ប្រើប្រាស់​នាម​ករណ៍​លើ​លិខិត​ ឯកសារ​ ស្លាក​សញ្ញា​ រួម​ទាំង​ឯកសារ​ ស្លាក​សញ្ញា​ជា​ទម្រង់​អេ​ឡិច​ត្រូ​និច​សម្រាប់​តាំង​បង្ហាញ​ ឬផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​សាធារណៈ​ ដែល​តាំងនៅ​លើ​ដែនដី​ ដែនទឹក​ និង​ដែនអាកាស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

សហគ្រាស​-ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ និង​ពាណិជ្ជករ​ដែល​បាន​ទទួលលិខិត​អនុញ្ញាត​ប្រកប​អាជីវកម្ម​ ត្រូវ​ប្រើប្រាស់​ឈ្មោះ​ឲ្យ​ស្របតាម​នាម​ករណ៍​ ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ នៅ​លើ​លិខិត​ឯកសារ​ ស្លាក​សញ្ញា​សម្រាប់​តាំង​បង្ហាញ​ ឬផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​សាធារណៈ​ ដោយ​អនុលោម​តាម​លក្ខខណ្ឌ​ដូចតទៅ​ -នាម​ករណ៍​ជា​ភាសាខ្មែរ​ (ស្លាក​ យីហោ​ ផ្សព្វផ្សាយ​ ឬតាំង​បង្ហាញ​) ត្រូវ​ដាក់​នៅ​ជួរ​ខាងលើ​បង្អស់​ ហើយ​ត្រូវ​មាន​ទំហំ​ធំជាង​ភាសា​ដទៃទៀត​ចំនួន២ដង​។

– ការបកប្រែ​ន័យ​របស់​នាម​ករណ៍​ពី​ភាសា​មួយ​ទៅ​ភាសា​មួយទៀត​ ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់​។

ព័ត៌មាន​លំអិត​ សូម​អាន​ខ្លឹមសារ​លិខិត​ដូច​ខាងក្រោម​នេះ​៖

LEAVE A REPLY

Please enter your comment!
Please enter your name here