ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម ចេញប្រកាសរួមគ្នាស្តីពី ការប្រើប្រាស់នាមករណ៍របស់សហគ្រាស-ក្រុមហ៊ុននានា នៅលើលិខិត ឯកសារ ស្លាកសញ្ញាសម្រាប់ដាក់តាំងបង្ហាញ ឬផ្សព្វផ្សាយពាណិជ្ជកម្មជាសាធារណៈ។
អន្តរក្រសួង ដែលរួមមានក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម បានចេញប្រកាសរួមមួយ នៅក្នុងគោលបំណងគ្រប់គ្រង និងរក្សាសណ្តាប់ធ្នាប់សាធារណៈលើការប្រើប្រាស់នាមករណ៍សហគ្រាស ក្រុមហ៊ុននៅលើលិខិត ឯកសារ ស្លាកសញ្ញាសម្រាប់តាំងបង្ហាញ ឬផ្សព្វផ្សាយពាណិជ្ជកម្មជាសាធារណៈ ស្របតាមនាមការណ៍ ដែលបានចុះបញ្ជីពាណិជ្ជកម្មឱ្យបានត្រឹមត្រូវ។
-->
សេចក្ដីប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះសហគ្រាស-ក្រុមហ៊ុនដែលបានចុះបញ្ជី និងពាណិជ្ជករ ដែលបានទទួលលិខិតអនុញ្ញាតប្រកបអាជីវកម្ម ដែលប្រើប្រាស់នាមករណ៍លើលិខិត ឯកសារ ស្លាកសញ្ញា រួមទាំងឯកសារ ស្លាកសញ្ញាជាទម្រង់អេឡិចត្រូនិចសម្រាប់តាំងបង្ហាញ ឬផ្សព្វផ្សាយពាណិជ្ជកម្មជាសាធារណៈ ដែលតាំងនៅលើដែនដី ដែនទឹក និងដែនអាកាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សហគ្រាស-ក្រុមហ៊ុនដែលបានចុះបញ្ជី និងពាណិជ្ជករដែលបានទទួលលិខិតអនុញ្ញាតប្រកបអាជីវកម្ម ត្រូវប្រើប្រាស់ឈ្មោះឲ្យស្របតាមនាមករណ៍ ដែលបានចុះបញ្ជីពាណិជ្ជកម្ម នៅលើលិខិតឯកសារ ស្លាកសញ្ញាសម្រាប់តាំងបង្ហាញ ឬផ្សព្វផ្សាយពាណិជ្ជកម្មជាសាធារណៈ ដោយអនុលោមតាមលក្ខខណ្ឌដូចតទៅ -នាមករណ៍ជាភាសាខ្មែរ (ស្លាក យីហោ ផ្សព្វផ្សាយ ឬតាំងបង្ហាញ) ត្រូវដាក់នៅជួរខាងលើបង្អស់ ហើយត្រូវមានទំហំធំជាងភាសាដទៃទៀតចំនួន២ដង។
– ការបកប្រែន័យរបស់នាមករណ៍ពីភាសាមួយទៅភាសាមួយទៀត ត្រូវបានហាមឃាត់ដោយច្បាប់។
ព័ត៌មានលំអិត សូមអានខ្លឹមសារលិខិតដូចខាងក្រោមនេះ៖

