ក្រុមហ៊ុន​អាមេរិក​ដ៏​ល្បីឈ្មោះ​មួយ​នឹង​បើក​ដំណើរការ​សណ្ឋាគារ​លើកដំបូង​ខ្លួន​នៅ​ភ្នំពេញ​

0

ដោយ​ ម៉ា​ណេត

​ភ្នំពេញ​៖ ក្រុមហ៊ុន​ Hilton​ Hotels​ &​ Resorts​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​គ្រប់គ្រង​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្រុមហ៊ុន​ GFC​ ដើម្បី​ប្រតិបត្តិ​ការ​សណ្ឋាគារ​ថ្មី​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃនេះ​។

ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​ប្រើ​ចម្រុះ​ ការ​បើក​សណ្ឋាគារ​ Hilton​ Phnom​ Penh​ ដែល​ ២៨០​ បន្ទប់​នៅ​ឆ្នាំ​ ២០២២​ នឹង​សម្គាល់ការ​ចូល​ក្រុមហ៊ុន​សណ្ឋាគារ​ចូល​មក​ក្នុង​កម្ពុជា​។

លោក​ Paul​ Hutton​ អនុប្រធាន​ប្រតិបត្តិ​ការ​ក្រុមហ៊ុន​ Hilton​ ប្រចាំ​អាស៊ី​អាគ្នេយ៍​ មានប្រសាសន៍​ថា​ “កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ក្នុង​ការ​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធំជាង​គេ​ទីបី​នៅក្នុង​អាស៊ាន​កាលពី​ឆ្នាំមុន​ដែល​ដោយ​គ្រាន់​នៅ​ក្រោម​វៀតណាម​ និង​ឥណ្ឌូ​នេ​ស៊ី​ ហើយ​យើង​ជឿជាក់​ថា​ ភាព​ខ្លាំង​របស់​ក្រុមហ៊ុន​នឹង​ឆ្ពោះទៅ​រក​ផ្លូវ​ដ៏​វែង​ក្នុង​ការ​ជួយ​ជំរុញ​ភ្នំពេញ​ជាគោល​ដៅ​ទេសចរណ៍​”។

ដោយមាន​ចម្ងាយ​ ៩ គីឡូម៉ែត្រ​ពី​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ សណ្ឋាគារ​ Hilton​ Phnom​ Penh​ នឹង​ស្ថិតនៅ​ក្បែរ​តំបន់​សំ​ខាន់​ៗដូចជា​ផ្សារ​ធំ​ថ្មី​ភ្នំពេញ​ និង​អគារ​វឌ្ឍនៈ​ដែល​ជា​អគារ​ខ្ពស់​ជាងគេ​នៅ​ប្រទេស​នេះ​។

លក្ខណៈ​ពិសេស​ររបស់​សណ្ឋាគារ​ Hilton​ Phnom​ Penh​ នឹង​រួមបញ្ចូល​ទាំង​ភោជនីយដ្ឋាន​បរិភោគ​អាហារ​ពេញមួយថ្ងៃ​ ភោជនីយដ្ឋាន​ពិសេស​ ហាង​កាហ្វេ​ កន្លែង​ទទួលភ្ញៀវ​ កន្លែង​សម្រាក​ កន្លែង​ហាត់ប្រាណ​ អាងហែលទឹក​ និង​កន្លែង​ធ្វើការ​លាតសន្ធឹង​ជាង​ ១,៥០០​ ម៉ែត្រការ៉េ​រួម​ទាំង​បន្ទប់​ប្រជុំ​ទំហំ​ ៨៧៥​ ម៉ែត្រការ៉េ​។

លោក​ Guy​ Phillips​ អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​អភិវឌ្ឍន៍​អាស៊ី​ និង​អូស្រ្តាលី​ប្រចាំ​ក្រុមហ៊ុន​ Hilton​ បាន​មានប្រសាសន៍​ថា​ “វា​ជា​ពេលវេលា​ដ៏​ល្អ​មួយ​ក្នុង​ការ​ឈានជើង​ចូល​ទៅ​ក្នុង​ទីផ្សារ​កម្ពុជា​ជាគោល​ដៅ​ដែល​កំពុង​មាន​កំណើន​ដោយ​អាជីវកម្ម​សកល​បាន​បង្កើត​វត្តមាន​នៅក្នុង​ទីក្រុង​នេះ​។

រដ្ឋាភិបាល​បាន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ដើម្បី​ជំរុញ​ការ​ទាក់ទាញ​ទេសចរណ៍​របស់​ខ្លួន​”។

បច្ចុប្បន្ន​ ក្រុមហ៊ុន​ Hilton​ ប្រតិបត្តិ​ការ​សណ្ឋាគារ​ចំនួន​ ៣៩​ នៅ​ទីផ្សារ​ចំនួន​ ៩ នៅ​អាស៊ី​អាគ្នេយ៍​រួមមាន​ប្រទេស​ថៃ​ ឥណ្ឌូ​នេ​ស៊ី​ និង​មីយ៉ាន់ម៉ា​។ ក្នុងរយៈពេល​ ៣ ទៅ​ ៥ ឆ្នាំខាងមុខ​ ក្រុមហ៊ុន​គ្រោង​នឹង​បើក​សណ្ឋាគារ​ចំនួន​ ៥៤​ បន្ថែម​ទៀត​នៅក្នុង​គម្រោង​របស់​ខ្លួន​៕

អានបន្ត៖ ក្រុមហ៊ុនអចលនទ្រព្យថៃធំមួយបោះទុន៤ពាន់លានបាតសាងសង់សណ្ឋាគារចំនួន២៥ ក្នុងរយៈពេល៣ឆ្នាំទៅមុខ

LEAVE A REPLY

Please enter your comment!
Please enter your name here