ភាព​តានតឹង​រវាង​ចិន​ និង​អាមេរិក​ចាប់ផ្ដើម​ធូរស្រាល​ ខណៈ​ចិន​ចាប់ផ្ដើម​ទិញ​សណ្តែកសៀង​ពី​អាមេរិក

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ឱ្យ​ទិញ​សណ្តែកសៀង​ពី​អាមេរិក​ បន្ទាប់ពី​ខ្លួន​បាន​លុបចោល​រាល់​ការនាំចូល​ផលិតផល​កសិកម្ម​អាមេរិក​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​បាន​មាន​កំ​ដៅ​យ៉ាង​ខ្លាំង​កាលពី​ខែមុន​។ក្រុមហ៊ុន​ចិន​បាន​ទិញ​សណ្តែកសៀង​អាមេរិក​ជាង​ ៦០​ ម៉ឺន​តោន​។ នេះ​បើ​យោង​តាម​ប្រភព​អនាមិក​ដែល​បាន​និយាយ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ CNBC​ របស់​អាមេរិក​។

ភាព​តានតឹង​សង្គ្រាម​ពាណិជ្ជកម្ម​បាន​ថយ​ចុះ​នៅពេល​ដែល​ទីក្រុង​ប៉េកាំង​រៀបចំ​សម្រាប់​ខួប​លើក​ទី​ ៧០​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​បង្ហាញ​កាយវិការ​ផ្សះផ្សា​លើកដំបូង​ នៅពេល​ដែល​លោក​ប្រកាស​ថា​ លោក​នឹង​ពន្យា​ពេល​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ដែល​មានតម្លៃ​ ២៥០​ ពាន់​លាន​ដុល្លារ​រហូតដល់​ពេល​បញ្ចប់​ពិធី​ខួប​នេះ​។

តាម​ការ​សរសេរ​របស់​លោក​ Trump​ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ Twitter​ កាលពី​ថ្ងៃ​ ពុធ​ “តាម​សំណើ​របស់​ឧបនាយក​រដ្ឋមន្រ្តី​ចិន​គឺ​លោក​លីវ​ ហេ​ (Liu​ He​) ហើយដោយ​សារ​តែ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ប្រារព្ធ​ខួប​លើក​ទី​ ៧០​ របស់​ពួកគេ​នៅ​ថ្ងៃទី​ ១ ខែតុលា​ យើង​បាន​ព្រមព្រៀង​គ្នា​ជា​កាយវិការ​នៃ​ឆន្ទៈល្អ​ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​កើនឡើង​ពន្ធ​លើ​ទំនិញ​ចំនួន​ ២៥០​ ពាន់​លាន​ដុល្លារ​ (២៥​% ទៅ​ ៣០​%) ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ១៥​ ខែ​ តុលា​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here