ដោយ Donald Lee
ភ្នំពេញ៖ រដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យទិញសណ្តែកសៀងពីអាមេរិក បន្ទាប់ពីខ្លួនបានលុបចោលរាល់ការនាំចូលផលិតផលកសិកម្មអាមេរិក ខណៈសង្គ្រាមពាណិជ្ជកម្មបានមានកំដៅយ៉ាងខ្លាំងកាលពីខែមុន។ក្រុមហ៊ុនចិនបានទិញសណ្តែកសៀងអាមេរិកជាង ៦០ ម៉ឺនតោន។ នេះបើយោងតាមប្រភពអនាមិកដែលបាននិយាយជាមួយស្ថានីយទូរទស្សន៍ CNBC របស់អាមេរិក។
ភាពតានតឹងសង្គ្រាមពាណិជ្ជកម្មបានថយចុះនៅពេលដែលទីក្រុងប៉េកាំងរៀបចំសម្រាប់ខួបលើកទី ៧០ នៃសាធារណរដ្ឋប្រជាមានិតចិន។
-->
ប្រធានាធិបតីអាមេរិក Donald Trump បានបង្ហាញកាយវិការផ្សះផ្សាលើកដំបូង នៅពេលដែលលោកប្រកាសថា លោកនឹងពន្យាពេលការដំឡើងពន្ធលើទំនិញចិនដែលមានតម្លៃ ២៥០ ពាន់លានដុល្លាររហូតដល់ពេលបញ្ចប់ពិធីខួបនេះ។
តាមការសរសេររបស់លោក Trump នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter កាលពីថ្ងៃ ពុធ “តាមសំណើរបស់ឧបនាយករដ្ឋមន្រ្តីចិនគឺលោកលីវ ហេ (Liu He) ហើយដោយសារតែសាធារណរដ្ឋប្រជាមានិតចិននឹងប្រារព្ធខួបលើកទី ៧០ របស់ពួកគេនៅថ្ងៃទី ១ ខែតុលា យើងបានព្រមព្រៀងគ្នាជាកាយវិការនៃឆន្ទៈល្អក្នុងការផ្លាស់ប្តូរការកើនឡើងពន្ធលើទំនិញចំនួន ២៥០ ពាន់លានដុល្លារ (២៥% ទៅ ៣០%) ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែ តុលា”៕