ដោយ ប៊ី
ហូជីមិញៈ បន្ទាប់ពីឈានដល់ការព្រមព្រៀង ជាមួយគណៈកម្មាធិការប្រជាជនខេត្ត Tây Ninh គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានដាក់ញត្តិជូនលោកនាយករដ្ឋមន្រ្តី និងក្រសួងដឹកជញ្ជូន ដើម្បីសុំការអនុញ្ញាតិ ក្នុងការអំពាវនាវរកការវិនិយោគលើគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកប៉ៃ។
ផ្លូវល្បឿនលឿនដែលនឹងមានប្រវែងជិត៥៣.៥គីឡូម៉ែត្រ នឹងតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងលេខ៣ក្នុងស្រុកហុកម៉ុន ជាមួយទីក្រុងម៉ុកប៉ៃ ដែលជាច្រកព្រំដែនអន្តរជាតិរវាងវៀតណាម និងកម្ពុជា។
-->
គម្រោងផ្លូវល្បឿនលឿននេះ នឹងត្រូវបែងចែកជាពីរដំណាក់កាល វិនិយោគក្រោមភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន និងការកសាងប្រតិបត្តិការ-ផ្ទេរប្រាក់យោងតាមសេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះ។
នៅដំណាក់កាលទីមួយ ផ្លូវល្បឿនលឿនទាំងមូលនឹងត្រូវសាងសង់ដោយមានទំហំ៤គន្លង។ ដើមទុនសរុបសម្រាប់តំណាក់កាលនេះត្រូវបានរំពឹងថា នឹងមានចំនួនជិត ១០,៩ លានលានវ៉ុន (៤៦១,៦ លានដុល្លារអាមេរិក) ក្រោមការវិនិយោគរបស់ភាពជាដៃគូសាធារណៈ និងឯកជន។
នៅដំណាក់កាលទី២ ចំនួនគន្លងផ្លូវនឹងត្រូវកើនឡើងដល់៨ នៅផ្នែកមួយដែលលាតសន្ធឹងពីផ្លូវក្រវ៉ាត់ក្រុងលេខ៣ ក្នុងស្រុកហុកម៉ុនក្រុងហូជីមិញ ដល់ស្រុកត្រាងបាំងក្នុងខេត្តតាយនិញ។ ផ្នែកមួយពីស្រុកត្រាងបាំងទៅម៉ុកបៃនឹងកើនឡើងដល់៦គន្លង។
គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នឹងទទួលខុសត្រូវក្នុងការទូទាត់សំណងសម្រាប់ការបោសសំអាតដីនៅក្នុងទីក្រុង ខណៈដែលគណៈកម្មាធិការប្រជាជនខេត្តតាយនិញនឹងទទួលខុសត្រូវចំពោះសំណងនៅក្នុងខេត្តខ្លួន។
ដើម្បីបង្កើតប្រាក់ចំណូលសម្រាប់គម្រោងនេះ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានស្នើសុំការអនុញ្ញាតឱ្យលោកនាយករដ្ឋមន្រ្តី ពង្រីកការបោសសំអាតដីនៅផ្លូវបំបែករវាងផ្លូវល្បឿនលឿន និងផ្លូវក្រវ៉ាត់លេខ៣ និង៤ក៏ដូចជា ទីតាំងដទៃទៀតដើម្បីសាងសង់ស្ថានីយ៍ដឹកជញ្ជូន និងពាណិជ្ជកម្មនិង ផ្សារសេវាកម្ម។

ការស្ថាបនាផ្លូវល្បឿនលឿននេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ សម្រាប់ផ្លូវ៤ គន្លង និងការពង្រីកផ្លូវ៦ គន្លង៨គន្លងនឹងបញ្ចប់នៅឆ្នាំ២០៤៥៕