ដោយ រតនៈ
ភ្នំពេញៈ សិក្ខាសាលាចែករំលែកចំណេះដឹងស្តីអំពី “ទុនគំនិតនៃការស្វែងយល់ពីសេដ្ឋកិច្ច ក្នុងវិស័យអចលនទ្រព្យ” ដែលនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC) នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីម៉ោង
៨:០០ព្រឹកដល់ម៉ោង១១:៣០ ព្រឹកក្រោមការឧបត្ថម្ភដោយ ក្រុមហ៊ុន ប៉េង ហួតគ្រុប។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកការយល់ដឹងអំពីសេដ្ឋកិច្ច ជាមួយនឹងឱកាស វិនិយោគក្នុងវិស័យអចលនទ្រព្យ ដោយមានការចូលរួមពីវាគ្មិនដែលមានបទពិសោធ និងជំនាញក្នុងវិស័យ សេដ្ឋកិច្ច និងអចលនទ្រព្យផងដែរ។ ប្រធានបទដែលនឹងលើកយកមកធ្វើបទបង្ហាញរួមមាន ប្រធានបទ “សេដ្ឋកិច្ច និងវិស័យអចលនទ្យព្យ” និង “ផ្នត់គំនិតនៃការរស់នៅបែបស៊ីវិល័យ” និងប្រធានបទសំខាន់ផ្សេងៗទៀត។






