តម្លៃ​ប្រេង​ហក់​ឡើង​បន្ទាប់ពី​មានការ​វាយប្រហារ​ធ្វើ​ឱ្យ​ខូចខាត​ដល់កន្លែង​កែច្នៃ​ប្រេង​ដ៏​ធំ​មួយ​នៅ​អារ៉ាប់​ប៊ី​សា​អូឌីត​

0

ដោយ​ Donald​ Lee​

អារ៉ាប់​ប៊ី​សា​អូ​ឌីតៈ​ ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​(Drone​) ទៅលើ​រោងចក្រ​កែច្នៃ​ប្រេង​ធំ​បំផុត​របស់​ពិភពលោក​ នៅ​អារ៉ាប់​ប៊ី​សា​អូឌីត​ បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេងឆៅ​នៅ​លើ​ពិភពលោក​មានការ​ហក់​ឡើង​យ៉ាង​ខ្លាំង​។

ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ ទៅលើ​រោងចក្រ​កែច្នៃ​នៅ​តំបន់​ Abqaiq​ នៅ​ព្រឹក​ថ្ងៃសៅរ៍​ បាន​បង្កើត​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ដ៏​ធំ​បំផុត​មួយ​ នៅក្នុង​ប្រវត្តិ​សា​ស្ត្រថ្មីៗ​នេះ​ ដោយ​បាន​លុបចោល​ការផលិត​ប្រេង​ជិត៦លាន​បារ៉ែល​ ពីទី​ផ្សារ​ ពោល​គឺ​ជិត​ពាក់កណ្តាល​នៃ​ផលិតកម្ម​អារ៉ាប់​ប៊ី​សា​អូឌីត​។

តម្លៃ​ប្រេងឆៅ​ប្រេងឆៅ​នៅ​លើ​ពិភពលោក​ បាន​ឡើង​ដល់៦៦​,៩១ដុល្លារ​កើនឡើង​ជាង១១​ ភាគរយ​ បន្ទាប់ពី​ការវាយប្រហារ​។

ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​ឆ្លើយ​តប​ភ្លាម​ៗ ដោយ​ផ្តល់​សិទ្ធិ​ដល់​ការ​លក់​ប្រេង​បម្រុង​របស់​អាមេរិក​ នៅក្នុង​ប្រេង​បម្រុង​យុទ្ធសាស្ត្រ​របស់​អាមេរិក​ ដើម្បី​រក្សា​តម្លៃ​ប្រេង​មិន​ឱ្យ​ឡើងថ្លៃ​ខ្ពស់​។

លោក​ Trump​ បាន​និយាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Twitter​ ថា​ “ផ្អែកលើ​ការវាយប្រហារ​ទៅលើ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ ដែល​អាច​ជះឥទ្ធិពល​ដល់​តម្លៃ​ប្រេង​ ខ្ញុំ​បាន​អនុញ្ញាតិ​អោយ​មានការ​បញ្ចេញ​ប្រេង​ ចេញពី​ប្រេង​បម្រុង​ប្រេង​យុទ្ធសាស្ត្រ​ ប្រសិនបើ​ចាំបាច់ក្នុង​បរិមាណ​ ដែល​ត្រូវ​បាន​កំណត់​គ្រប់គ្រាន់​ ដើម្បី​រក្សា​ទីផ្សារ​អោយ​មានការ​ផ្គត់ផ្គង់​អោយ​បាន​ល្អ​”។

វា​មិនទាន់​កំណត់​ច្បាស់​ថា​ អ្នកណា​ជា​អ្នក​បង្ក​ការវាយប្រហារ​នេះ​ទេ​។ ក្រុម​ឧទ្ទាម​ Houthi​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​យេ​ម៉ែ​ន បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ ប៉ុន្តែ​ក្រុម​មន្រ្តី​អាមេរិក​មិន​គិតថា​ មិន​មាន​សេ​ណា​រី​យ៉ូ​បែប​នោះ​ទេ​ ហើយ​បែ​ជា​ស្តី​បន្ទោស​អ៊ីរ៉ង់​ទៅវិញ​។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​លោក​ Mike​ Pompeo​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ Twitter​ ថា​“ ឥឡូវនេះ​អ៊ីរ៉ង់​បាន​ធ្វើការ​វាយប្រហារ​ ដែល​មិនធ្លាប់​មាន​ពីមុន​មក​លើ​ការ​ផ្គត់ផ្គង់​ថាមពល​ពិភពលោក​”។ លោក​បន្ថែម​ថា​ “គ្មាន​ភ័ស្តុតាង​ដែល​ថា​ការវាយប្រហារ​មក​ពី​យេ​ម៉ែ​នទេ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here