ដោយ Donald Lee
អារ៉ាប់ប៊ីសាអូឌីតៈ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(Drone) ទៅលើរោងចក្រកែច្នៃប្រេងធំបំផុតរបស់ពិភពលោក នៅអារ៉ាប់ប៊ីសាអូឌីត បានធ្វើឱ្យតម្លៃប្រេងឆៅនៅលើពិភពលោកមានការហក់ឡើងយ៉ាងខ្លាំង។
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ទៅលើរោងចក្រកែច្នៃនៅតំបន់ Abqaiq នៅព្រឹកថ្ងៃសៅរ៍ បានបង្កើតការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ដោយបានលុបចោលការផលិតប្រេងជិត៦លានបារ៉ែល ពីទីផ្សារ ពោលគឺជិតពាក់កណ្តាលនៃផលិតកម្មអារ៉ាប់ប៊ីសាអូឌីត។
-->
តម្លៃប្រេងឆៅប្រេងឆៅនៅលើពិភពលោក បានឡើងដល់៦៦,៩១ដុល្លារកើនឡើងជាង១១ ភាគរយ បន្ទាប់ពីការវាយប្រហារ។
ប្រធានាធិបតីអាមេរិក Donald Trump បានឆ្លើយតបភ្លាមៗ ដោយផ្តល់សិទ្ធិដល់ការលក់ប្រេងបម្រុងរបស់អាមេរិក នៅក្នុងប្រេងបម្រុងយុទ្ធសាស្ត្ររបស់អាមេរិក ដើម្បីរក្សាតម្លៃប្រេងមិនឱ្យឡើងថ្លៃខ្ពស់។
លោក Trump បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ថា “ផ្អែកលើការវាយប្រហារទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ដែលអាចជះឥទ្ធិពលដល់តម្លៃប្រេង ខ្ញុំបានអនុញ្ញាតិអោយមានការបញ្ចេញប្រេង ចេញពីប្រេងបម្រុងប្រេងយុទ្ធសាស្ត្រ ប្រសិនបើចាំបាច់ក្នុងបរិមាណ ដែលត្រូវបានកំណត់គ្រប់គ្រាន់ ដើម្បីរក្សាទីផ្សារអោយមានការផ្គត់ផ្គង់អោយបានល្អ”។
វាមិនទាន់កំណត់ច្បាស់ថា អ្នកណាជាអ្នកបង្កការវាយប្រហារនេះទេ។ ក្រុមឧទ្ទាម Houthi ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ប៉ុន្តែក្រុមមន្រ្តីអាមេរិកមិនគិតថា មិនមានសេណារីយ៉ូបែបនោះទេ ហើយបែជាស្តីបន្ទោសអ៊ីរ៉ង់ទៅវិញ។

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានសរសេរនៅលើបណ្តាញសង្គម Twitter ថា“ ឥឡូវនេះអ៊ីរ៉ង់បានធ្វើការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមកលើការផ្គត់ផ្គង់ថាមពលពិភពលោក”។ លោកបន្ថែមថា “គ្មានភ័ស្តុតាងដែលថាការវាយប្រហារមកពីយេម៉ែនទេ”៕