នាយក​រដ្ឋមន្ត្រី​ចិន​អះអាង​ថា ​សេដ្ឋកិច្ច​ចិន​មិន​អាច​រក្សា​បាន​កំណើន៦ភាគរយ​ទេ​

0

ដោយ​ Donald​ Lee​

ប៉េ​កាំងៈ​ ចិន​ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី២​ នៅ​លើ​ពិភពលោក​នឹង​មិន​អាច​រក្សា​អត្រាកំណើន​ផលិតផល​ ក្នុង​ស្រុក​សរុប៦ភាគរយ​របស់​ខ្លួន​បាន​ឡើយ​ ដោយសារតែ​ភាព​តានតឹង​ នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ និង​ភាព​ចាស់ទុំ​នៃ​សេដ្ឋកិច្ច​។ នេះ​បើ​យោង​តាម​នាយក​រដ្ឋមន្រ្តី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

លោកនាយក​រដ្ឋមន្រ្តី​ចិន​ Li​ Keqiang​ បាន​មានប្រសាសន៍​ថា​ សេដ្ឋកិច្ច​ពិភពលោក​ដែល​ធ្លាក់ចុះ​ និង​និន្នាការ​នៃ​ការ​គាំពារ​និយម​នៅ​ជុំវិញ​ពិភពលោក​ នឹង​ធ្វើ​ឱ្យ​មានការ​លំបាក​ដល់​ចិន​ ក្នុង​ការ​រក្សា​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ខ្ពស់​របស់​ខ្លួន​។

លោក​ Li​ បាន​និយាយ​នៅក្នុង​របាយការណ៍​ ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ “សម្រាប់​ចិន​ក្នុង​ការ​រក្សា​កំណើន​សេដ្ឋកិច្ច៦ភាគរយ​ ឬច្រើនជាង​នេះ​គឺ​មានការ​លំបាក​ខ្លាំង​ណាស់​ ក្នុង​ការ​ទប់​ទាល់​នឹង​ស្ថានភាព​អន្តរជាតិ​បច្ចុប្បន្ន​ ដែល​មាន​ភាព​ស្មុគស្មាញ​ ហើយ​អត្រាកំណើន​នេះ​ គឺ​ស្ថិតនៅ​ជួរមុខ​នៃ​សេដ្ឋកិច្ច​ឈានមុខ​គេ​របស់​ពិភពលោក​”។

ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ចិន​ បាន​កើនឡើង​ជាង៦ភាគរយ​ គិត​មកទល់​ពេលនេះ​ក្នុង​ឆ្នាំនេះ​ ខណៈ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​មានការ​តានតឹង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំនេះ​ ដោយ​ប្រទេស​ទាំងពីរ​ បាន​វាយប្រហារ​ទំនិញ​គ្នា​ទៅវិញទៅមក​ ជាមួយនឹង​ការដំឡើង​ពន្ធគយ​រាប់ពាន់​លាន​ដុល្លារ​។

អត្រាកំណើន​នេះ​ គឺជា​ប្រធានបទ​ដ៏​រសើប​មួយ​ ខណៈ​ទីក្រុង​ប៉េកាំង​រៀបចំ​សម្រាប់​ខួប​លើក​ទី៧០នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ខែក្រោយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here