ដោយគង់ សូរិយា
ភ្នំពេញៈ មន្រ្តីរដ្ឋាភិបាលបានអះអាងថា រដ្ឋាភិបាលគ្រោងសាងសង់ទីក្រុងសៀមរាបថ្មីមួយ ដែលមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីក្រុងសៀមរាបបច្ចុប្បន្ននេះ។

ដោយគង់ សូរិយា
ភ្នំពេញៈ មន្រ្តីរដ្ឋាភិបាលបានអះអាងថា រដ្ឋាភិបាលគ្រោងសាងសង់ទីក្រុងសៀមរាបថ្មីមួយ ដែលមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីក្រុងសៀមរាបបច្ចុប្បន្ននេះ។

លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំអន្តរក្រសួងដែលបានប្រារពធ្វើនៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ កញ្ញាកន្លងមកនេះ។ លោកបន្តថា “ដើម្បីត្រៀមខ្លួនទទួលវត្តមានភ្ញៀវទេសចរ ដែលនឹងមានការកើនឡើងនាពេលខាងមុខនោះ គណៈកម្មការអន្តរក្រសួងនេះ ក៏មានគម្រោងសិក្សាបង្កើតក្រុងសៀមរាបថ្មីមួយ ដែលមានការអនុញ្ញាតឱ្យមានការកសាងអគារទំនើបៗ និងត្រូវមានអាកាសយានដ្ឋានអន្តរជាតិធំថ្មីនៅទីនោះផងដែរ”។
លោករដ្ឋមន្រ្តីបានបន្តថា ក្រុងសៀមរាបថ្មីនេះ ត្រូវបានបង្ហើបថាមានទីតាំងស្ថិតនៅទិសខាងកើតក្រុងសៀមរាបបច្ចុប្បន្ន មានចម្ងាយប្រមាណ៦០គីឡូម៉ែត្រ។ លោកបន្តថា ក្រោយមានការធ្លាក់ចុះភ្ញៀវទេសចរនៅគោលដៅសៀមរាប-អង្គរ គណៈកម្មការអន្តរក្រសួង បានប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យទេសចរណ៍ចំនួន៤ ជាចម្បង ដើម្បីរួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ធនានា ដើម្បីស្រោចស្រង់កំណើនភ្ញៀវទេសចរឡើងវិញ ខណៈតំបន់ដែលមានសក្ដានុពលសំខាន់ៗចំនួន៤ ក៏ត្រូវបានកំណត់ថាត្រូវតែអភិវឌ្ឍន៍ទៅគោលដៅ ទេសចរណ៍ទាក់ទាញជាចាំបាច់ផងដែរ។
ការប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រជាចាំបាច់នេះ ត្រូវបានធ្វើឡើងនាឱកាសកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តសៀមរាប។

អង្គរប្រជុំបានប្រកាសដាក់ចេញគម្រោងផែនការមេ សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប និងផែនការសកម្មភាពការងារអនុវត្តន៍ ចំពោះមុខរយៈពេលខ្លី ឆ្នាំ២០១៩-២០២០ ក្រោមទិសស្លោក «ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស»៕
