ដោយ ប៊ី
ភ្នំពេញៈ លោកប្រធានាធិបតីអាមេរិក Donald Trump គឺជាអ្នកមានទ្រព្យសម្បត្ដិផ្នែកអចលនទ្រព្យមួយរូបនៅអាមេរិក។ មិនត្រឹមតែក្រុមហ៊ុនរបស់លោកមានទ្រព្យច្រើនជាង២ពាន់លានដុល្លារលើអចលនទ្រព្យនៅទូទាំងទីក្រុងញូវយ៉ក វ៉ាស៊ីនតោនឌីស៊ី ឈីកាហ្គោ សាន់ហ្វ្រាន់ស៊ីស្កូ និងទីក្រុងធំៗដទៃទៀតនៅអាមេរិកប៉ុណ្ណោះទេ លោកក៏មានអចលនទ្រព្យផ្ទាល់ខ្លួនជាង១២២លានដុល្លារផងដែរ នៅតាមបណ្តោយតំបន់អាត្លង់ទិក។ នេះបើយោងតាមការប៉ាន់ស្មានរបស់ទស្សនាវត្ដី Forbes។
កាលពីខែ មិថុនា ឆ្នាំ ២០១៩ លោក Trump បានលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកនៅភាគខាងលិច ដែលជាវិមានផ្ទះ Tudor-style ទំហំ ៥,៣៩៥ ហ្វីតការ៉េនៅតំបន់ Beverly Hills ក្នុងតម្លៃ១៣,៥លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ Jack Flemming សម្រាប់កាសែតThe Los Angeles Times។







