ដោយ ប៊ី
ភ្នំពេញៈ លោកប្រធានាធិបតីអាមេរិក Donald Trump គឺជាអ្នកមានទ្រព្យសម្បត្ដិផ្នែកអចលនទ្រព្យមួយរូបនៅអាមេរិក។ មិនត្រឹមតែក្រុមហ៊ុនរបស់លោកមានទ្រព្យច្រើនជាង២ពាន់លានដុល្លារលើអចលនទ្រព្យនៅទូទាំងទីក្រុងញូវយ៉ក វ៉ាស៊ីនតោនឌីស៊ី ឈីកាហ្គោ សាន់ហ្វ្រាន់ស៊ីស្កូ និងទីក្រុងធំៗដទៃទៀតនៅអាមេរិកប៉ុណ្ណោះទេ លោកក៏មានអចលនទ្រព្យផ្ទាល់ខ្លួនជាង១២២លានដុល្លារផងដែរ នៅតាមបណ្តោយតំបន់អាត្លង់ទិក។ នេះបើយោងតាមការប៉ាន់ស្មានរបស់ទស្សនាវត្ដី Forbes។
កាលពីខែ មិថុនា ឆ្នាំ ២០១៩ លោក Trump បានលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកនៅភាគខាងលិច ដែលជាវិមានផ្ទះ Tudor-style ទំហំ ៥,៣៩៥ ហ្វីតការ៉េនៅតំបន់ Beverly Hills ក្នុងតម្លៃ១៣,៥លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ Jack Flemming សម្រាប់កាសែតThe Los Angeles Times។
ការលក់នេះ នៅតែបន្សល់ទុកនូវអចលនទ្រព្យរបស់លោក Trump ចំនួន៨កន្លែងទៀតឥឡូវនេះ ខណៈរឿងដែលគួរឱ្យចាប់អារម្មណ៍ វាគ្រាន់តែជាចំណែកនៃទ្រព្យសម្បត្តិសរុបរបស់លោក ដែលត្រូវបានប៉ាន់ប្រមាណថា មានប្រាក់ចំនួនចំនួន
៣,១ពាន់លានដុល្លារ។

អ្នកតំណាងឱ្យក្រុមហ៊ុនលោក Trump មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Business Insider អំពីតម្លៃអចលនទ្រព្យផ្ទាល់ខ្លួនរបស់លោក Trump ទេ៕






