ដោយ ម៉ាណេត
ភ្នំពេញៈ ជាមួយនឹងភាពល្អប្រសើរនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្មកម្ពុជា វិស័យបដិសណ្ឋារកិច្ចក៏មានភាពរីកចម្រើនផងដែរ ជាមួយនឹងវត្តមានសណ្ឋាគារទំនើបៗ និងលំដាប់ផ្កាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ។

ដោយ ម៉ាណេត
ភ្នំពេញៈ ជាមួយនឹងភាពល្អប្រសើរនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្មកម្ពុជា វិស័យបដិសណ្ឋារកិច្ចក៏មានភាពរីកចម្រើនផងដែរ ជាមួយនឹងវត្តមានសណ្ឋាគារទំនើបៗ និងលំដាប់ផ្កាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ។

ក្រុមហ៊ុន Hilton Hotels & Resorts ដែលមានមូលដ្ឋាននៅអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង គ្រប់គ្រងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្រុមហ៊ុន GFC ដើម្បីប្រតិបត្តិការសណ្ឋាគារថ្មីមួយ នៅក្នុងរាជធានីភ្នំពេញ។ ផ្នែកមួយនៃការអភិវឌ្ឍន៍ប្រើចម្រុះ ការបើកសណ្ឋាគារ Hilton Phnom Penh ដែលមាន២៨០បន្ទប់នៅឆ្នាំ ២០២២ នឹងសម្គាល់ការចូលក្រុមហ៊ុនសណ្ឋាគារចូលមកក្នុងកម្ពុជា។
ក្រុមហ៊ុនសណ្ឋាគារដ៏ល្បីរបស់អាមេរិក គឺ Rosewood Hotel Group បានប្រកាសផែនការបើកសណ្ឋាគាររបស់ខ្លួន នៅខេត្តសៀមរាបនៅឆ្នាំ២០២២ បន្ទាប់ពីសណ្ឋាគារដ៏ល្បីមួយនេះ បានបើកដំណើរការនៅក្រុងភ្នំពេញកាលពីឆ្នាំមុន។
សណ្ឋាគារប្រណីតមួយតម្លៃ៥លានដុល្លារ បានបើកសម្ភោធជាលើកដំបូងក្នុងទីក្រុងស្ទឹងសែន នៅខេត្តកំពង់ធំ ដែលមានការចូលរួមជាអធិបតី ពីលោកបណ្ឌិតថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍។

គម្រោងសណ្ឋាគារលំដាប់ផ្កាយ៥ចំនួន២ ដែលនឹងត្រៀមខ្លួនមកបំពេញតម្រូវការស្នាក់នៅរបស់បណ្តាភ្ញៀវទេសចរមានដូចជា គម្រោងទី១ គំរោងអភិវឌ្ឍដោយក្រុមហ៊ុន HAI GANG GRAND HOTEL CO., LTD ដែលមានចំនួន ៥០០ បន្ទប់ ក្នុងទំហំទឹកប្រាក់វិនិយោគចំនួន១៥៣លានដុល្លារ និងផ្តល់ការងារចំនួន៩៨១កន្លែង ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ទី២ គំរោងអភិវឌ្ឍន៍ដោយក្រុមហ៊ុន XIGANG V-CONTINENT INTERNATIONAL INVESTMENT CO., LTD មានបន្ទប់ចំនួន១១១១ ក្នុងទំហំទឹកប្រាក់វិនិយោគចំនួន២២៦លានដុល្លារ ផ្តល់ការងារចំនួន១៦៦៨ កន្លែង មានទីតាំងស្ថិននៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕
