វិបត្តិសេដ្ឋកិច្ច​នឹង​ជំរុញ​ឱ្យ​តម្លៃ​មាស​ឡើង​ដល់២ពាន់​ដុល្លារ​ក្នុង​មួយ​អោន​ក្នុងរយៈពេល២ឆ្នាំ​

1

ដោយ​ Donald​ Lee​

ភ្នំពេញ​៖​ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​យក្ស​ Citigroup ​បានឱ្យ​ដឹង​ថា​ តម្លៃ​មាស​ត្រូវ​បាន​កំណត់​ថា​ នឹង​ឡើងថ្លៃ​ដល់២០០០ដុល្លារ​ក្នុង​មួយ​អោន​ (ប្រហែល​ ៣១​ ក្រាម​) ក្នុងរយៈពេល២ឆ្នាំ​ ដោយសារតែ​ការភ័យខ្លាច​វិបត្តិសេដ្ឋកិច្ច​សកល​ និង​ភាព​មិន​ប្រាកដប្រជា​។

ធនាគារ​វិនិយោគ​បាន​និយាយ​ នៅក្នុង​កំណត់ចំណាំ​មួយ​ដែ​ លចេញផ្សាយ​កាលពី​ថ្ងៃ​ អង្គារ​ថា​ “យើង​រំពឹង​ថា​តម្លៃ​មាស​ នឹង​មានការ​ដោះដូរ​កាន់តែ​ខ្លាំង​ សម្រាប់​រយៈពេល​យូរ​ជាង​នេះ​ អាច​នឹង​ឈាន​ដល់២០០០ដុល្លារ​ក្នុង​មួយ​អោន​ ហើយនឹង​ឡើងថ្លៃ​ខ្ពស់​ក្នុង​ឆ្នាំក្រោយ​ឬ២ឆ្នាំក្រោយ​”។

តម្លៃ​មាស​បាន​ឡើងថ្លៃ​ជាប្រចាំ​នៅ​ឆ្នាំនេះ​ ដោយ​បាន​បំបែក​កំណត់ត្រា​រយៈពេល៦ឆ្នាំ​ដែល​មិនធ្លាប់​មាន​ និង​បាន​កើនឡើង​កាលពី​ថ្ងៃច័ន្ទ​ បន្ទាប់ពី​មាន​ព័ត៌មាន​នៃ​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ ដែល​បាន​វាយប្រហារ​ទីតាំង​ប្រេង​របស់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​។

តម្លៃ​មាស​ឈាន​ដល់​តម្លៃ១​,៥០៧.៤០ដុល្លារ​ ក្នុង​មួយ​អោន​កាលពី​ថ្ងៃ​ចន្ទ​ និង​ប្រាក់​ដល់១៧​,៩៤​ ដុល្លារ​ក្នុង​មួយ​អោន​។

ប្រសិនបើ​តម្លៃ​មាស​ឈាន​ដល់​សញ្ញា២០០០ដុល្លារ​នោះ​ វា​នឹង​បំបែក​ឯតទគ្គកម្ម​មុន១.៩២១ដុល្លារ​ក្នុង​មួយ​អោន​ក្នុង​ឆ្នាំ២០១១​៕

1 COMMENT

  1. តម្លៃ​មាស​ឈាន​ដល់​តម្លៃ១​,៥០៧.៤០ដុល្លារ​ ក្នុង​មួយ​អោន​កាលពី​ថ្ងៃ​ចន្ទ​ និង​ប្រាក់​ដល់១៧​,៩៤​ ដុល្លារ​ក្នុង​មួយ​អោន​។

    ប្រសិនបើ​តម្លៃ​មាស​ឈាន​ដល់​សញ្ញា២០០០ដុល្លារ​នោះ​ វា​នឹង​បំបែក​ឯតទគ្គកម្ម​មុន១.៩២១ដុល្លារ​ក្នុង​មួយ​អោន​ក្នុង​ឆ្នាំ២០១១​៕

    សូមសរសេរ​ចំនួន លេខ​ដោយប្រើសញ្ញាក្បៀស ឬ ចុច​ អោយបានត្រឹមត្រូវជាងនេះ។​ អរគុណ

LEAVE A REPLY

Please enter your comment!
Please enter your name here