ដោយ Donald Lee
ភ្នំពេញ៖ ក្រុមហ៊ុនហិរញ្ញវត្ថុយក្ស Citigroup បានឱ្យដឹងថា តម្លៃមាសត្រូវបានកំណត់ថា នឹងឡើងថ្លៃដល់២០០០ដុល្លារក្នុងមួយអោន (ប្រហែល ៣១ ក្រាម) ក្នុងរយៈពេល២ឆ្នាំ ដោយសារតែការភ័យខ្លាចវិបត្តិសេដ្ឋកិច្ចសកល និងភាពមិនប្រាកដប្រជា។
ធនាគារវិនិយោគបាននិយាយ នៅក្នុងកំណត់ចំណាំមួយដែ លចេញផ្សាយកាលពីថ្ងៃ អង្គារថា “យើងរំពឹងថាតម្លៃមាស នឹងមានការដោះដូរកាន់តែខ្លាំង សម្រាប់រយៈពេលយូរជាងនេះ អាចនឹងឈានដល់២០០០ដុល្លារក្នុងមួយអោន ហើយនឹងឡើងថ្លៃខ្ពស់ក្នុងឆ្នាំក្រោយឬ២ឆ្នាំក្រោយ”។
តម្លៃមាសបានឡើងថ្លៃជាប្រចាំនៅឆ្នាំនេះ ដោយបានបំបែកកំណត់ត្រារយៈពេល៦ឆ្នាំដែលមិនធ្លាប់មាន និងបានកើនឡើងកាលពីថ្ងៃច័ន្ទ បន្ទាប់ពីមានព័ត៌មាននៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបានវាយប្រហារទីតាំងប្រេងរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត។
តម្លៃមាសឈានដល់តម្លៃ១,៥០៧.៤០ដុល្លារ ក្នុងមួយអោនកាលពីថ្ងៃចន្ទ និងប្រាក់ដល់១៧,៩៤ ដុល្លារក្នុងមួយអោន។
ប្រសិនបើតម្លៃមាសឈានដល់សញ្ញា២០០០ដុល្លារនោះ វានឹងបំបែកឯតទគ្គកម្មមុន១.៩២១ដុល្លារក្នុងមួយអោនក្នុងឆ្នាំ២០១១៕

សូមសរសេរចំនួន លេខដោយប្រើសញ្ញាក្បៀស ឬ ចុច អោយបានត្រឹមត្រូវជាងនេះ។ អរគុណ