ដោយ វុត្ថា
ភ្នំពេញ៖ អាជ្ញាធរខេត្តកោះកុង បានប្រកាសផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ននូវផ្លូវជាតិលេខ៤៨ (ពីស្រែអំបិល-កោះកុង) សម្រាប់រថយន្ដធន់ធ្ងន់ (រថយន្តដឹកទំនិញ) រយៈពេល ២ថ្ងៃពោលចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ស្អែកនេះ។

ដោយ វុត្ថា
ភ្នំពេញ៖ អាជ្ញាធរខេត្តកោះកុង បានប្រកាសផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ននូវផ្លូវជាតិលេខ៤៨ (ពីស្រែអំបិល-កោះកុង) សម្រាប់រថយន្ដធន់ធ្ងន់ (រថយន្តដឹកទំនិញ) រយៈពេល ២ថ្ងៃពោលចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ស្អែកនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុងចេញផ្សាយកាលពីយប់ថ្ងៃទី ១៧ ខែកញ្ញានេះថា ដោយនៅក្នុងភូមិសាស្ត្រខេត្តកោះកុងក្នុងរដូវស្សានេះ មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់បណ្តាលឱ្យផ្លូវធ្វើដំណើរមួយចំនួនរងនូវការខូចខាត ក្នុងនោះផ្លូវជាតិលេខ ៤៨ ក៏រងនូវការខូចខាត ដោយមានកន្លែងខ្លះមានទឹកហូរកាត់ និងបាក់ស្រុតបាតគ្រឹះជាដើម។
សេចក្តីជូនដំណឹងដដែលបន្តថា ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗ ផ្លូវជាតិលេខ ៤៨ ត្រូវបានជួសជុលរួចនៅកន្លែងបាក់ស្រុត និងកន្លែងរងការខូចខាងខ្លាំង ។
ប្រភពដដែលបន្តថា ដូច្នេះ ដើម្បីរក្សាបានគ្រឹះថ្នល់ដែលទើបនឹងបានជួសជុលរួថ្មីៗនេះ ឱ្យមានសភាពរឹងមុំាគ្រប់គ្រាន់ រដ្ឋបាលខេត្តកោះកុងសូមស្នើដលម្ចាស់ក្រុមហ៊ុននិងអ្នកបើកបរយាន្តយន្តធន់ធ្ងន់ទាំងអស់សូមផ្អាកការដឹកទំនិញធន់ធ្ងន់ក្នុងរយៈពេល ២ថ្ងៃ គឺថ្ងៃទី ១៨ និងថ្ងៃទី ១៩ កញ្ញាឆ្នាំ ២០១៩ ដើម្បីការពារគ្រឹះថ្នល់ដែលទើបជួសជុលរួចឱ្យមានភាព រឹងមុំា ទើបអនុញ្ញាតឱ្យបើកបរវិញបាន។
ផ្លូវជាតិលេខ៤៨ ទើបត្រូវបានរដ្ឋាភិបាលជួសជុលរួចហើយដែលចំណាយថវិកាប្រមាណ ១២លានដុល្លារអាមេរិក កាលពីចុងឆ្នាំ ២០១៨ កន្លងមកនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ។

ផ្លូវនេះមានប្រវែង១៥០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្រែអំបិលទៅដល់ទីរួមខេត្តកោះកុង ដែលក្នុងនោះប្រវែង៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងទៀត។

ផ្លូវលេខ៤៨ ត្រូវបានរការខូចខាត ដោយដល់អាយុកាល ហើយត្រូវស្ថាបនាឡើងវិញ និងដោយសារការដឹកលើសទម្ងន់កំណត់ ព្រមទាំងស្ថានភាពអាកាសធាតុ ដែលមានភ្លៀងឥតឈប់ឈរនៅតំបន់នោះ៕
